នៅក្រុងហូជីមិញ ក្រសួងព័ត៌មាននិងសារគមនាគមន៍ ទើបចាត់តាំងសន្និសីទហ្វឹកហ្វឺន ផ្សព្វផ្សាយគោលនយោបាយ ច្បាប់ស្ដីពីព័ត៌មានកិច្ចការបរទេសរវាងវៀតណាម - កម្ពុជា។
ទិដ្ឋភាពនៃអង្គសន្និសីទ។
ថ្លែងយោបល់ក្នុងសន្និសីទ លោកហូហ៊ុងហាយ អនុប្រធាននាយកដ្ឋាននីតិកម្មនៃក្រសួងព័ត៌មាននិងសារគមនាគមន៍ ឱ្យដឹង៖ រយៈពេលកន្លង ទំនាក់ទំនងមិត្តភាពប្រវេណី និងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងកម្ពុជា បានពូនជ្រំនិងសម្រេចបានសមិទ្ធផលលើវិស័យជាច្រើន។ នេះជាមូលដ្ឋាន និងជាគ្រឹះធារដ៏រឹងមាំសម្រាប់ប្រទេសទាំងពីរ បន្តការពង្រីកក្នុងដំណាក់កាលបច្ចុប្បន្ន និងពេលអនាគត។ល។ ក្រសួងព័ត៌មាននិងសារគមនាគមន៍ ចាត់តាំងសន្និសីទហ្វឹកហ្វឺន សំដៅផ្សព្វផ្សាយអំពីគោលការណ៍ គោលនយោបាយនៃកិច្ចការបរទេសរបស់វៀតណាមជាមួយនឹងកម្ពុជា; គោលការណ៍ គោលនយោបាយរបស់បក្ស និងរដ្ឋយើង ក្នុងស្ថានភាពបច្ចុប្បន្ន ព្រមទាំងលើកកម្ពស់ការយល់ដឹងពីគោលនយោបាយ ច្បាប់ស្ដីពីព័ត៌មានកិច្ចការបរទេស ជូនអ្នកយកព័ត៌មាន អ្នករៀបរៀង និងកម្មាភិបាលបម្រើការងារវិស័យនេះ។ សន្និសីទក៏សំដៅផ្សព្វផ្សាយរូបភាពវៀតណាមផ្លាស់ថ្មីនិងរីកចម្រើន; ជាមិត្ត ជាដៃគូទំនុកចិត្តរបស់ព្រះរាជាណាចក្រកម្ពុជា ពង្រឹងនិងពង្រីកទំនាក់ទំនងជាប្រវេណី សាមគ្គីដ៏ពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេសទាំងពីរ វៀតណាម - កម្ពុជា។
ក្នុងសន្និសីទ តំណាងចូលរួមក៏បានវាគ្មិនផ្ដល់ជូនព័ត៌មានអំពី៖ ការងារសារគមនាគមន៍នៅគ្រប់ស្ថាប័នរដ្ឋ; គោលនយោបាយ ច្បាប់តំបន់ជនជាតិភាគតិច និងតំបន់ភ្នំសព្វថ្ងៃ - តថភាពនិងដំណោះស្រាយ៕
ថាញ់ឡុង - ថាច់ធី