ប៉ុន្មានឆ្នាំកន្លង ចលនាប្រឡងប្រណាំង “ប្រជាចលនាប៉ិនប្រសប់” ត្រូវបានខេត្តសុកត្រាំង ផ្សព្វផ្សាយស៊ីជម្រៅនៅក្នុងស្ថាប័ន គណៈ ផ្នែកនិងប្រជាជន។ ឆ្លងតាមរយៈនោះ បានរីកសាយភាយដល់គ្រប់ទិសទី រួមចំណែកលើកស្ទួយជីវភាពសម្ភារៈនិងស្មារតី បង្កើនទំនាក់ទំនងជិតស្និទ្ធរវាងបក្សនិងប្រជាជន។
គណៈប្រជាចលនាខេត្តសុកត្រាំង ស្ងើចសរសើរដល់សមូហភាពនិងបុគ្គលដែលអនុវត្តល្អ
ក្នុងការចលនាប្រឡងប្រណាំង “ប្រជាចលនាប៉ិនប្រសប់”។
តាមប្រសាសន៍លោកស្រីហូធីកឹមដាវ ប្រធានគណៈប្រជាចលនាខេត្តសុកត្រាំង រយៈពេលកន្លង គណៈកម្មាធិការបក្ស និងរដ្ឋអំណាចភូមិភាគគ្រប់លំដាប់ថ្នាក់ បានជំរុញការងារផ្សព្វផ្សាយស្តីពី “បង្កើននិងផ្លាស់ថ្មីការដឹកនាំរបស់បក្សចំពោះការងារប្រជាចលនាក្នុងស្ថានភាពថ្មី” របស់គណៈប្រតិបត្តិការមជ្ឈិមបក្ស។ មកទល់ពេលនេះ ទូទាំងខេត្តបានកសាងទម្រង់គំរូ “ប្រជាចលនាប៉ិនប្រសប់” ចំនួន ៣១.៩៤៥ ទម្រង់។ ផ្តើមពីការចលនាប្រជាជនរួមវិភាគទានទឹកប្រាក់បានជាង ៧៣ ពាន់លានដុង បរិច្ចាគដី ២០៥.០៤២ ម៉ែត្រការ៉េ ដើម្បីសាងសង់ ជួសជុលសាលារៀន ស្ពាន ផ្លូវគមនាគមន៍ជនបទ និងសង់ផ្ទះបាន ៧៣៨ ខ្នង ជួសជុលផ្ទះជូនអ្នកក្របាន ៧៧៤ ខ្នង; ឧបត្ថម្ភពិនិត្យព្យាបាលជំងឺ ជូនអំណោយដល់គ្រួសារក្រីក្រ ជូនអាហារូបករណ៍ដល់សិស្សក្រីក្រ និងជំនួយផលិតកម្ម គិតជាទឹកប្រាក់ជាង ២៥ ពាន់លានដុង។ល។
លោកតាត្រឹងកាង ជូនប្រាក់ឧបត្ថម្ភរបស់សប្បុរសជនដល់អ្នកក្រ។
ការចលនាកាន់តែរីកសាយភាយ ម្ល៉ោះហើយមានគំរូ “ប្រជាចលនាប៉ិនប្រសប់” ឆ្នើមៗជាច្រើន។ តួយ៉ាងដូច៖ លោកតាត្រឹងកាង អាយុ ៩៧ ឆ្នាំ នៅឃុំភូតឹម ស្រុកចូវថាញ់ ស្ម័គ្រចិត្តចូលរួមការងារសប្បុរសធម៌តាំងពីឆ្នាំ ១៩៨៦ មកម្លេ៉ះ។ ពិសេស គាត់បានចលនាទឹកប្រាក់ជាង ១៦ ពាន់លានដុង ដើម្បីឧបត្ថម្ភដល់មនុស្សចាស់អនាថា កុមារពិការ អ្នកមានជំងឺប្រចាំកាយ; ឧបត្ថម្ភយាយតាចាស់ៗវះភ្នែកជាង ៥០០ នាក់; សង់ផ្ទះមេត្តាធម៌បាន ៧ ខ្នង ដាក់អណ្តូងស្នប់បាន ៣០ ដើម កសាងស្ពានជនបទបាន ៣ ខ្សែ។ល។ លោកតាត្រឹងកាង ឱ្យដឹង៖ “បំណងរបស់ខ្ញុំ គឺចង់ជួយឧបត្ថម្ភអ្នកក្រីក្រ ម្ល៉ោះហើយការងារសប្បុរសធម៌ខ្ញុំធ្វើដោយអស់ពីចិត្ត។ អាស្រ័យហេតុនោះ សប្បុរសជនទាំងឡាយតែងមានទំនុកចិត្តនិងគាំទ្រជានិច្ច”។
លោកស្រីហូធីកឹមដាវ ឱ្យដឹង៖ “គណៈប្រជាចលនានឹងបន្តការបញ្ជ្រាបស៊ីជម្រៅពីឧត្តមគតិរបស់លោកប្រធានហូជីមិញ “ប្រជាចលនាអន់ខ្សោយ គឺកិច្ចការអ្វីៗក៏អន់ខ្សោយដែរ បើប្រជាចលនាប៉ិនប្រសប់ គឺកិច្ចការអ្វីក៏ជោគជ័យដែរ” ផ្សព្វផ្សាយដល់គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់និងអង្គការបក្ស ដើម្បីអនុវត្តទៅក្នុងភាពជាក់ស្តែងនៃភារកិច្ចនយោបាយ; ចាត់ទុកការងារប្រជាចលនាជាគន្លឹះសំខាន់ដើម្បីបង្កើនទំនាក់ទំនង ជិតស្និទ្ធរវាងបក្សនិងប្រជាជន។ ទន្ទឹមនឹងនោះ ស្ងើចសរសើរជូនរង្វាន់បានទាន់ពេលដល់សមូហភាព និងបុគ្គលដែលមានការរួមចំណែកលេចធ្លោ”៕
យ្វីអាញ់-លីសៀ