វិទ្យាស្ថានជនជាតិ (គណៈកម្មាធិការជនជាតិ) ទើបសហការជាមួយនាយកដ្ឋានភូមិភាគIII និងគណៈជនជាតិក្រុងកឹងធើ រៀបចំបើកវគ្គបំប៉នចំណេះដឹងជនជាតិដល់បុគ្គលិក អ្នករដ្ឋការ ជាមុខសញ្ញា ៣ និងមុខសញ្ញា ៤ លើភូមិសាស្រ្តក្រុងកឹងធើ។
ទិដ្ឋភាពបើកវគ្គបំប៉នចំណេះដឹង។
ចូលរួមវគ្គបំប៉នមានសិក្ខាកាមចំនួន ៦០ នាក់ ជាកម្មាភិបាល បុគ្គលិក អ្នករដ្ឋការថ្នាក់ក្រុង ខណ្ឌ ស្រុក ឃុំនិងសង្កាត់ កន្លែងមានជនរួមជាតិភាគតិចរស់នៅកុះករ។ ក្នុងរយៈកាល ៥ ថ្ងៃ ចាប់ពីថ្ងៃ ១២ ដល់ថ្ងៃ ១៦ ខែតុលា សិក្ខាកាមបានសិក្សាបធានបទចំនួន ៦ រួមមាន៖ ទស្សនៈរួមពីជនជាតិភាគតិចនៅវៀតណាម ការងារគ្រប់គ្រងវប្បធម៌តំបន់ជនជាតិភាគតិច ច្បាប់និងគោលនយោបាយរបស់រដ្ឋស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច ការងារការពារប្រទេស-សន្តិសុខនៅតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ កសាងប្រព័ន្ធនយោបាយមូលដ្ឋានតំបន់ជនជាតិភាគតិចរឹងមាំ ទស្សនៈគោលការណ៍ គោលមាគ៌ារបស់បក្សស្ដីពីបញ្ហាជនជាតិនិងការងារជនជាតិ។ ផ្តើមពីនោះ ជួយសិក្ខាកាមអនុវត្តចំណេះដឹងប្រកបដោយគំនិតច្នៃប្រតិដ្ឋក្នុងការងារជាក់ស្តែង រួមចំណែកអនុវត្តល្អគោលនយោបាយជនជាតិរបស់បក្ស ឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍក្នុងនិន្នាការសមាហរណកម្មអន្តរជាតិ៕
យោង៖គណៈជនជាតិក្រុងកឹងធើ-មុនី