12/10/2020 - 16:29

លើក​កម្ពស់​តួនា​ទីរបស់​កង​ប្រ​ជា​ស្វ័យ​ត្រាណ​ក្នុង​ការ​កសាង​ជន​បទ​ថ្មី​

 ឃុំ​ហេបហ្វា ស្រុក​កូវ​ង៉ាង​ ខេត្ត​ត្រា​វិញ​ មាន​ប្រ​ជា​ស្វ័យ​ត្រាណ ១៣១ រូប មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ជាង​ ៦៥% ។​ ចាប់​ពី​ដើម​ឆ្នាំ​ ២០២០ រហូត​មក​ដល់​ពេល​នេះ​ គណៈ​បញ្ជា​ការ​យោ​ធា​ឃុំ​បាន​បន្ត​ចលនា​កង​ប្រ​ជា​ស្វ័យ​ត្រាណ​ផ្តុំ​កម្លាំង​អនុវត្ត​លក្ខឋាន​ទី ១៧​ (ស្តីពី​បរិស្ថាន​និង​សុវត្ថិ​ភាព​ម្ហូប​អា​ហារ) សំ​ដៅ​រួម​ចំ​ណែក​ជា​មួយ​គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណាច​ និង​អង្គ​ការ​មហា​ជន​ឃុំ​ ជំ​រុញ​ឃុំ​ហេប​ហ្វា​សម្រេច​គោល​ដៅ​ កសាង​ជន​បទ​ថ្មី​នៅ​ចុង​ឆ្នាំ​២​០២​០។​

លោក​ហូហឺវភុក (ឈរ​) មេបញ្ជា​ការ​នៃ​គណៈ​បញ្ជា​ការ​យោ​ធាឃុំ​ហេបហ្វាទទួល​កិច្ច​ចង្អុល​ការ​របស់​គណៈ​កម្មា​ធិការ​បក្ស​ឃុំ​។​

ភូមិផ្នោ​ក្រូច​ ឃុំ​ហេបហ្វា ស្រុក​កូវ​ង៉ាង​ មាន​ប្រ​ជា​ស្វ័យ​ត្រាណ ១០ រូប​ (ស្រី ៦ រូប​ ប្រុស​ ៤ រូប)។​ សមមិត្ត​សើុង​ធីធី្វ​ឡង ប្រ​ជាស្វ័យ​ត្រាណ​មួយ​រូប​នៅ​ភូមិ​ផ្នោ​ក្រូច​ បាន​ឱ្យ​ដឹង​៖ “ ក្នុង​នាម​ជាប្រ​ជា​ស្វ័យ​ត្រាណ​នៅ​ភូមិ​ភាគ​ មិន​ថា​ប្រុស​ឬ​ស្រី​ទេ​ យើង​ខ្ញុំ​យល់​ថា​ យើង​ត្រូវ​តែជា​គំ​រូ​ឈាន​មុខ​ក្នុង​ការ​អនុវត្ត​ចលនា​នៅ​ភូមិ​ស្រុក​។​ ក្នុង​នោះ​មាន​ចលនា​រួម​កម្លាំង​កសាង​ជន​បទ​ថ្មី​។​ បច្ចុប្បន្ន​ នៅ​ថ្ងៃ​សៅរ៍​និង​ថ្ងៃ​អា​ទិត្យ​រៀង​រាល់​សប្តាហ៍​ យើង​ខ្ញុំ​ផ្តុំ​កម្លាំង​សហកា​រជា​មួយ​នឹង​អង្គ​ការ​មហា​ជន​ភូមិ​ ចូល​រួម​អនា​ម័យ​បរិស្ថាន​ ប្រ​មូល​សំ​រាម​ រួម​ជាមួយ​នឹង​ការ​ចលនា​ប្រ​ជា​ជន​ចោល​សំ​រាម​នៅ​ត្រង់​កន្លែង​ មិន​ចោល​សំ​រាម​ចុះ​ប្រ​ឡាយ​; ឃោ​សនា​លើ​ក​កម្ពស់​ការ​យល់​ដឹង​របស់​ប្រ​ជា​ជន​អំ​ពី​ការ​ការ​ពារ​បរិស្ថាន​គឺជា​ការ​ការ​ពារ​សុខ​ភាព​ផ្ទាល់​ខ្លួន​និង​សហគមន៍។​

លោក​ហូហឺវភុក មេបញ្ជា​ការ​យោ​ធាឃុំ​ហេប​ហ្វា មាន​ប្រ​សាសន៍​៖ “ គណៈ​បញ្ជា​ការ​យោ​ធាឃុំ​បាន​ចលនា​កម្លាំង​កង​ប្រ​ជា​ស្វ័យ​ត្រាណ​ឃុំ ផ្តុំ​កម្លាំង​អនុវត្ត​ ៤/៩ ភាគ​កម្រិត​នៃ​លក្ខឋាន​ទី ១៧។​ ជាក់​ស្តែង​ គឺចាត់​កម្លាំង​ប្រ​ជា​ស្វ័យ​ត្រាណ​ចលនា​មូល​ដ្ឋាន​លក់​ម្ហូប​អា​ហា​រអនុវត្ត​ល្អ​ដំ​ណាក់​ការ​ធានា​សុវត្ថិ​ភាព​ម្ហូប​អា​ហារ។​ ក្រៅ​ពី​នេះ​ កម្លាំង​ប្រ​ជា​ស្វ័យ​ត្រាណបន្ត​ចលនា​ប្រ​ជា​ជន​ប្រ​មូល​សំ​រាម និង​ចោល​សំ​រាម​ត្រង់​កន្លែង​ដែល​បាន​កំ​ណត់​ ។​ល។​ សំ​ដៅ​អនុវត្ត​សម្រេច​ ៩/៩ ភាគ​កម្រិត​ក្នុង​លក្ខឋាន​ទី ១៧ តាម​ផែន​ការ​ដែល​បាន​ដាក់ចេញ​”។​

បច្ចុប្បន្ន​ ឃុំ​ហេបហ្វា អនុវត្ត​សម្រេច​បាន​ ១៤/១៩ លក្ខឋាន​ជន​បទ​ថ្មី​។​ ចាប់​ពី​ពេល​នេះ​ដល់​ចុង​ឆ្នាំ​ ២០២០ គណៈ​ចង្អុល​ការ​កសាង​ជន​បទ​ថ្មី​ នឹង​បង្កើន​កិច្ច​ចង្អុល​ការ​ដល់​អង្គ​ការ​មហា​ជន​ឃុំ​ ផ្តុំ​កម្លាំង​អនុវត្ត​លក្ខឋាន​ដែល​មិន​ទាន់​សម្រេច​៕​ 

                              សើុងម៉ាល័យ-សុផន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ហូហឺវភុក