គណៈកម្មការគ្រប់គ្រងគម្រោងអភិវឌ្ឍដំណាំឈើហូបផ្លែពិសេសនៃខេត្តសុកត្រាំង ទើបចុះកិច្ចសន្យាចងសម្ព័ន្ធប្រមូលទិញផលិតផលក្រូចថ្លុង រវាងក្រុមហុ៊នភាគហុ៊ន Vinagreenco (អង្គភាពប្រមូលទិញ នាំចេញ និងចែកចាយទូទាំងប្រទេសនូវផលិតផលក្រូចថ្លុងនិងដំណាំឈើហូបផ្លែផ្សេងៗទៀត) ជាមួយនឹងសហករណ៍ក្រូចថ្លុងថាញ់កុង នៅឃុំកេថាញ់ ស្រុកកេសាច់ ខេត្តសុកត្រាំង។ តាមលោកឡេថាញ់ទូ អគ្គនាយកក្រុមហ៊ុនភាគហ៊ុន Vinagreenco រៀងរាល់ខែក្រុមហ៊ុនចុះកិច្ចសន្យាប្រមូលទិញក្រូចពី ១០០-២០០ តោន។ ទិសដៅរបស់ក្រុមហ៊ុន គឺ សហការប្រមូលទិញផលិតផលជាមួយនឹងសហករណ៍ ក្រុមសហការតាមសង្វាក់កសិកម្មស្អាត សុវត្ថិភាព ដោយបរិមាណភាពកាន់តែធំឡើង ដើម្បីផ្គត់ផ្គង់ទីផ្សារ។
តំណាងអង្គភាពចុះកិច្ចសន្យាចងសម្ព័ន្ធប្រមូលទិញផលិតផលក្រូចថ្លុង។
បច្ចុប្បន្ន ខេត្តសុកត្រាំង មានផ្ទៃដីដាំឈើហូបផ្លែប្រមាណ ៣២.០០០ ហិកតា។ ក្នុងនោះ ផ្ទៃដីដាំក្រូចថ្លុងជិត ២.០០០ ហិកតា ប្រមូលផ្តុំច្រើនបំផុតនៅស្រុកកេសាច់ ឡុងភូ គូឡៅយុង និងចូវថាញ់៘ បរិមាណផលប៉ាន់ស្មានសម្រេចប្រមាណ ៣៥.០០០ តោន/ឆ្នាំ៕
លីធាន-លេងមី