ស្រុកគូឡៅយុង ខេត្តសុកត្រាំង ធ្លាប់ល្បីឈ្មោះជាតំបន់ដាំអំពៅ។ ថ្វីបើដូច្នោះក្ដី ប៉ុន្មានឆ្នាំជិតៗនេះ តម្លៃអំពៅមិនទៀងទាត់ ពិបាកលក់ ទើបកសិករជាច្រើនងាកមកដាំដំណាំផ្សេងដែលមានប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។
ថ្នាក់ដឹកនាំខេត្តសុកត្រាំងចុះទស្សនាទម្រង់ដាំដំណាំឈើហូបផ្លែមានប្រសិទ្ធភាពនៅស្រុកគូឡៅយុង។
លើភូមិសាស្រ្តស្រុកគូឡៅយុង កំពុងបង្កើតតំបន់ផលិតកម្មប្រមូលផ្ដុំ ហើយត្រូវបានផ្ដល់លេខកូដតំបន់ដាំ មានដូច៖ តំបន់ដាំស្វាយកាកជូ; តំបន់ដាំស្វាយតៃវ៉ាន់នៅឃុំអាងថាញ់១ ; តំបន់ដាំមៀនសាច់ក្រាស់នៅឃុំអាងថាញ់តី; តំបន់ដាំមៀន Ido នៅឃុំអាងថាញ់ណាម។ ស្រុកបានផ្ដុំកម្លាំងវិនិយោគដាំដំណាំសំខាន់ៗចំនួន៥ រួមមាន៖ ស្វាយ ក្រូចថ្លុង មៀនIdo មៀនសាច់ក្រាស់ ស្រកានាគ និងដូង។ នេះជាប្រភេទដំណាំត្រូវបានកំណត់ទិសដៅអភិវឌ្ឍ ផ្សារភ្ជាប់នឹងការចងសម្ព័ន្ធនាំចេញ។
តួយ៉ាងដូចទម្រង់ដាំក្រូចថ្លុងរបស់លោកវ៉ាន់ហុង នៅភូមិភឿកហ្វា B ទីប្រជុំជនគូឡៅយុង បានផ្ដល់ប្រសិទ្ធភាព សេដ្ឋកិច្ចខ្ពស់បង្គួរ។ លោកហុង ឱ្យដឹង៖ “ចម្ការក្រូចថ្លុងជាង ៤ហិកតា ខ្ញុំអនុវត្តបច្ចេកទេសដើម្បីឱ្យក្រូចចេញផ្លែខួបឆ្នាំ; បំផុតគឺក្រូចផ្ដល់ផ្លែខុសរដូវ លក់បានថ្លៃខ្ពស់ ២-៣ ដង បើប្រៀបនឹងរដូវធម្មតា។ ទន្ទឹមនឹងនោះ ខ្ញុំនៅទាំងជីកស្រះស្ដុកទឹកសាបក្នុងចម្ការ; ធ្វើស្រះក្រាលកម្រាលកៅស៊ូ ដើម្បីបង្កើនសមត្ថភាពស្ដុកទុកប្រភពទឹកសាប ធានាការស្រោចស្រពក្នុងរដូវប្រាំង។ ព្រមជាមួយនោះ ដំឡើងប្រព័ន្ធស្រោចស្រពទឹកប្រិតសំចៃដើម្បីឈើដំណាំលូតលាស់លំនឹង”។ ចំណែក លោកង្វៀនហុងតៀង នៅឃុំអាងថាញ់ញឹក ដាំមៀនបង្កាត់ ៣,៥ ហិកតា (បង្កាត់ពូជរវាងមៀនសាច់ក្រាស់និងមៀនសំបកក្រាស់) ដោយយោងតាមបទដ្ឋាន VietGAP; អនុវត្តប្រព័ន្ធស្រោចស្រពទឹកជាតំណក់ ចម្ការមៀនផ្ដល់ផ្លែខួបឆ្នាំ។ ប្រសិទ្ធភាពចម្ការមៀនបង្កាត់របស់លោកតៀង ត្រូវបានរដ្ឋអំណាចភូមិភាគនិងផ្នែកទេសចរណ៍សុកត្រាំង ជ្រើសធ្វើជាចម្ការទេសចរណ៍គំរូដើម្បីអភិវឌ្ឍទេសចរណ៍សហគមន៍។ លោកតៀង ឱ្យដឹង៖ “គិតមធ្យមភាគក្នុងចម្ការមៀន១កុង ក្នុងមួយឆ្នាំខ្ញុំប្រមូលផលជិត១តោន តម្លៃលក់ពី៤៥.០០០-៦០.០០០ដុងក្នុងមួយគីឡូក្រាម។ ចំពោះចម្ការមៀន ៣,៥ ហិកតា ក្នុងមួយឆ្នាំអាចរកបានប្រាក់ចំណូលជិត ១ ពាន់លានដុង”។
បើតាមលោកង្វៀនវ៉ាន់ដាក់ ប្រធានការិយាល័យកសិកម្ម និងអភិវឌ្ឍន៍ជនបទស្រុកគូឡៅយុង គម្រោងបង្វែររចនាសម្ព័ន្ធ អភិវឌ្ឍកសិកម្មតាមទិសដៅផ្សារភ្ជាប់ការអភិវឌ្ឍទេសចរណ៍នៅតាមភូមិស្រុក ទេសចរណ៍វិលមករកប្រភព បាននាំមកប្រសិទ្ធភាពសេដ្ឋកិច្ចជាក់ស្ដែង។ ផ្ដើមពីនោះ ជីវភាពប្រជាជនបានកែលម្អ រួមចំណែកលុបបំបាត់ភាពអត់ឃ្លានកាត់បន្ថយភាពក្រីក្រ ការពារបរិស្ថានធម្មជាតិនិងធានាសន្ដិសុខការពារប្រទេស៕
យ្វីអាញ់ - ថាច់ធី