ស្រុកចូវថាញ់A ខេត្តហូវយ៉ាង បានអនុវត្តនូវវិធានការព្រមៗគ្នាជាច្រើន សំដៅផ្សព្វផ្សាយប្រកបដោយប្រសិទ្ធភាពនូវកម្មវិធី គម្រោងសម្រាប់ជនរួមជាតិភាគតិច ដូច្នេះជីវភាពរបស់មាមីងកាន់តែល្អប្រសើរឡើង។
អាស្រ័យទំនប់ទឹកនៅភូមិភាគបានកសាងសម្រេចរួចរាល់ ជនរួមជាតិភាគតិចតែងម្ចាស់ការបានរដូវកាល។
លោកយ័ញវុាំងហ្វាង ប្រធានការិយាល័យជនជាតិស្រុកចូវថាញ់A មានប្រសាសន៍៖ “មុនពេលអនុវត្តនូវកម្មវិធី គម្រោង ស្រុកបានធ្វើការពិនិត្យនិងរៀបចំសុក្រឹតគណៈចង្អុលការអនុវត្តគម្រោងនៅថ្នាក់មូលដ្ឋាន មានរបៀបរៀបរយ។ ដោយឡែកក្នុងដំណាក់កាលអនុវត្ត អង្គភាពដែលពាក់ព័ន្ធចុះត្រួតពិនិត្យ និងជំរុញជាប្រចាំ សំដៅដោះស្រាយរាល់ការលំបាកដើម្បីគម្រោងបានផ្សព្វផ្សាយអនុវត្តរលូន”។ អាស្រ័យអនុវត្តដោយការប្ដេជ្ញាខ្ពស់ គម្រោងត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាពនិងត្រូវតាមល្បឿនកំណត់។ ភាពលេចធ្លោគឺការវិនិយោគកម្មវិធី ១៣៥ ដំណាក់កាល ២ លើ ហេដ្ឋារចនាសម្ព័ន្ធរបស់ឃុំចំនួន៣ និងទីប្រជុំជនមណ្ឌល ។ ផ្ដើមពីនោះ ផ្លូវថ្នល់ប្រវែងជាង ១០ ពាន់ម៉ែត្រត្រូវបានក្រាលបេតុងរួចរាល់ ស្ពានបេតុងនិងទំនប់ជាច្រើនក្នុងតំបន់សម្រចបទដ្ឋានជនបទថ្មី។ លោកចូវតឹងលៀក នៅភូមិ ៤ ទីប្រជុំជនបៃង៉ាង ឱ្យដឹង៖ “ចាប់តាំងពីប្រឡាយបៃង៉ាងរឺយ បានធ្វើទំនប់ស្ដុកទឹក ខ្ញុំកែប្រែដីចម្ការឈើស៊ុបទ្រុបមកដាំដើមទឹកដោះវិញ។ កាលពីមុន តំបន់នេះដាំឈើហូបផ្លែតិចតួចណាស់ដោយសារខ្វះទឹកនៅរដូវប្រាំង ប៉ុន្តែពេលនេះ ឈើហូបផ្លែណាក៏អាចដាំបានដែរ ដូច្នេះ បង្កើនប្រាក់ចំណូលខ្ពស់” ។
អាស្រ័យកម្មវិធី គម្រោងសមស្រប ម៉្លោះហើយប្រជាជននៅភូមិភាគបង្កើនរដូវផលិត បង្វែរទម្រង់ដាំដុះ អនុវត្តបច្ចេកទេសជឿនលឿនខាងវិទ្យាសាស្ត្រនិងបច្ចេកទេសក្នុងផលិតកម្ម ដូច្នេះបង្កើនតម្លៃផលិតផលកសិកម្មនៅលើផ្ទៃដីតែមួយ។ ប្រាក់ចំណូលកើនឡើង អត្រាគ្រួសារក្រីក្រថយចុះបន្តិចម្តងៗ។ កាលឆ្នាំ ២០១៤ ទូទាំងស្រុកមានគ្រួសារជនជាតិភាគតិចក្រីក្រចំនួន ១១៤ គ្រួសារ ដល់ដាច់ឆ្នាំ ២០១៩ គ្រួសារជនជាតិភាគតិចក្រីក្រនៅចំនួន ៤០ គ្រួសារ ស្រូបអត្រាក្រោម៥% ។
លោកគីហ៊ីវថាញ អនុប្រធានគណៈជនជាតិខេត្តហូវយ៉ាង ឱ្យតម្លៃ៖ “ក្នុងការអនុវត្តកម្មវិធី គម្រោងសម្រាប់ជនជាតិភាគតិចនៅស្រុកចូវថាញ់A ស្រុកបានដាក់បញ្ចូលទៅក្នុងគម្រោងកសាងជនបទថ្មី ដូច្នេះហេដ្ឋារចនាសម្ព័ន្ធនៅលើភូមិសាស្រ្តស្រុកនិយាយរួម តំបន់ជនរួមជាតិខ្មែរនិយាយដោយឡែក ត្រូវបានកសាងសម្រេចរួចរាល់ បង្កលក្ខណសម្បត្តិជូនជនរួមជាតិខ្មែរអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព ទើបអត្រាគ្រួសារជនជាតិភាគតិចក្រីក្រមានការថយចុះជារៀងរាល់ឆ្នាំ” ៕
ហាថាញ-ទីទុយ