នៅច្រកទ្វារអន្តរជាតិទិញបៀង គណៈចង្អុលការ ៥១៥ គណៈកម្មាធិការរណសិរ្សមាតុភូមិនិងបញ្ជាការដ្ឋានយោធាខេត្តអាងយ៉ាង ធ្វើពិធីជូនអំណោយនិងថវិកាពីរដ្ឋាភិបាលវៀតណាម និងខេត្តអាងយ៉ាង ដល់អនុតំបន់នៃខេត្តតាកែវ ខេត្តកំពង់ស្ពឺ បញ្ជាការដ្ឋានភូមិភាគ៣ និងបញ្ជាការដ្ឋានការពារកោះសមុទ្រនៃកងយោធពលខេមរភូមិន្ទកម្ពុជា។ ឆ្លងតាមរយៈនោះ ក៏បានឧបត្ថម្ភថ្នាំពេទ្យគិតជាតម្លៃទឹកប្រាក់ជិត ៨០ លានដុង; ម៉ាស់ពេទ្យចំនួន ១០ ពាន់ និងប្រាក់ដូល្លា ៩៨ ពាន់USDផងដែរ។ សកម្មភាពទាំងនេះ សំដៅឧបត្ថម្ភថវិកាកសាងនិងថ្នាំព្យាបាលជំងឺដល់អ្នកក្រ ក៏ដូចជាទប់ស្កាត់ បង្ការប្រឆាំងជំងឺ Covid-១៩ លើភូមិសាស្រ្តកង K៩៣ នៃបញ្ជាការដ្ឋានយោធាខេត្ត ដែលបាននិងកំពុងធ្វើសកម្មភាពស្វែងរកគាស់កាយ ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនពលី។
គណៈប្រតិភូនៃខេត្តអាងយ៉ាងនិងប្រទេសមិត្តថតរូបអនុស្សាវរីយ៍។
ក្នុងដំណាក់កាលអនុវត្តភារកិច្ចកង K៩៣ តែងទទួលបានការយកចិត្តទុកដាក់ ឧបត្ថម្ភគាំទ្រពីគណៈកម្មាធិការជំនាញការនៃព្រះរាជាណាចក្រកម្ពុជា ពិសេសគឺកិច្ចសហការយ៉ាងស្អិតល្មួតនិងប្រសិទ្ធភាពនៃខេត្តទាំងពីរ តាកែវនិងកំពង់ស្ពឺ បានជួយកង K៩៣ ប្រមូលអដ្ឋិធាតុយុទ្ធជនពលីចំនួន ៣០ ក្នុងរដូវប្រាំងនាឆ្នាំ ២០១៩-២០២០។
ឆ្លងតាមរយៈនៃសកម្មភាពឧបត្ថម្ភលើកនេះក៏ដូចជាលើកមុនៗ ដើម្បីរួមចំណែកពូនជ្រំចំណងសាមគ្គី មិត្តភាពរវាងប្រទេសទាំងពីរវៀតណាម-កម្ពុជានិយាយរួម រដ្ឋអំណាចនិងកងកម្លាំងប្រដាប់អាវុធខេត្តអាងយ៉ាង ជាមួយខេត្តនិងអង្គភាពកងយោធពលខេមរភូមិន្ទកម្ពុជានិយាយដោយឡែក រួមចំណែករក្សាសន្តិសុខតំបន់ព្រំដែនអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប្រទេសរៀងៗខ្លួន៕
គៀងយ៉ាង - ហឺវឌាំង ប្រែសម្រួល៖ លីសៀ