(សុកត្រាំង) គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសុកត្រាំង ទើបរៀបចំសន្និបាតឃោសនាផ្សព្វផ្សាយចំណេះដឹងច្បាប់ដល់តំណាងជាមន្រ្តីសង្ឃ អ្នកមុខអ្នកការសាសនានិងអ្នកមានប្រជាប្រិយក្នុងខេត្តចំនួន ៣៥០ អង្គនិងរូប។
ទិដ្ឋភាពនៃអង្គសន្និបាត។
តំណាងចូលរួម បានស្តាប់ការផ្សព្វផ្សាយខ្លឹមសារជាមូលដ្ឋាននៃច្បាប់ ស្តីពីសន្តិសុខប្រព័ន្ធអ៊ីនធឺណិត។ កម្លាំងមហាសាមគ្គីរវាងជនជាតិទាំង ៣ កិញ - ខ្មែរ - ចិន និងឯកសារមួយចំនួនរបស់មជ្ឈិមស្តីពីការងារជនជាតិ សាសនាក្នុងស្ថានភាពថ្មី។ លទ្ធផលនៃការអនុវត្តល្អនូវគោលការណ៍ សេចក្តីសម្រេចចិត្តរបស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋ ។
ក្នុងឱកាសនេះដែរ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសុកត្រាំង ក៏ផ្ដល់ព័ត៌មានអំពីការចូលរួមវិភាគទានរបស់មន្រ្តីសង្ឃ អ្នកមុខ អ្នកការសាសនា និងអ្នកមានប្រជាប្រិយជួយដល់គ្រួសារក្រីក្រ គ្រួសារមានស្ថានភាពក្រលំបាកដោយផលប៉ះពាល់នៃជំងឺ ជូនបាសាំងទឹកនិងទឹកសាប ព្រមទាំងរបស់ប្រើប្រាស់ចាំបាច់ដទៃទៀតដល់គ្រួសារដែលរងគ្រោះដោយភាពរាំងស្ងួតនិងជ្រាបទឹកប្រៃ៕
យ្វីអាញ់ -លេងមី