ធានាមានប្រភពទឹកស្អាត ស្របអនាម័យជូនជនរួមជាតិភាគតិចដែលជួបលំបាក គឺជាទិសដៅមួយក្នុងចំណោមទិសដៅជាច្រើនដែលខេត្តវិញឡុង ផ្តុំកម្លាំងអនុវត្តក្នុងរយៈពេលកន្លង។
បងស្រីអូវ ត្រេកអរព្រោះបានរដ្ឋឧបត្ថម្ភពាងទឹក។
អនុវត្តកម្មវិធី គម្រោងនានារបស់រដ្ឋាភិបាលសម្រាប់ជនរួមជាតិភាគតិច គ្រួសារដែលមានស្ថានភាពក្រលំបាកចំនួន ៧៨៦ នៅខេត្តវិញឡុង បានទទួលការឧបត្ថម្ភដើម្បីមានទឹកស្អាតប្រើប្រាស់។ លោកថាច់យឿង ប្រធានគណៈជនជាតិខេត្តវិញឡុង ឱ្យដឹង៖ “រូបភាពឧបត្ថម្ភដល់គ្រួសារប្រជាជន ត្រូវបានគណៈជនជាតិ សហការជាមួយនឹងភូមិភាគពិនិត្យអនុវត្តយ៉ាងសមស្រប។ គ្រួសារដែលនៅក្បែរប្រព័ន្ធទុយោផ្គត់ផ្គង់ទឹក គឺឧបត្ថម្ភទុយោទឹកនាឡិកានិងប្រាក់តម្លើង ចំណែកគ្រួសារនៅឆ្ងាយ គឺឧបត្ថម្ភបាសាំងទឹកជ័រ ឬពាងទឹក។ ក្នុងចំណោមគ្រួសារដែលបានឧបត្ថម្ភទាំង ៧៨៦ ក្នុងនោះ ទីរួមខេត្តប៊ិញមិញមាន ១១២ គ្រួសារ ស្រុកតាមប៊ិញមាន ១៥២ គ្រួសារ ស្រុកត្រាអូងមាន ៤៣០ គ្រួសារ និងស្រុកវុងឡីមមាន ៩២ គ្រួសារ”។
គ្រួសារមួយចំនួននៅភូមិតឹងស្វឹង ឃុំត្រុងថាញ់ជ្រើសជ្រុងមួយដាក់
ពាងត្រងទឹកភ្លៀង។
គ្រួសារបងសើុងថាញ់កួ នៅភូមិត្រុងត្រាច់ ឃុំត្រុងថាញ់ ស្រុកវុងឡីម ត្រេកអររីករាយពេលបានរដ្ឋឧបត្ថម្ភពាងទឹក។ បងស្រីហ្វិញធីអូវ ប្រពន្ធបងកួ ឱ្យដឹងដោយក្តីរីករាយ៖ “ខ្ញុំតែងប្រាថ្នាមានពាងទឹកធំសម្រាប់ស្តុកទឹកភ្លៀង។ បានរដ្ឋឱ្យពាងទឹកដូច្នេះ ខ្ញុំត្រេកអរណាស់”។ នៅស្រុកត្រាអូង លោកថាច់ដើយ នៅភូមិមីអាង ឃុំតឹងមី ឱ្យដឹងដោយក្តីរីករាយ៖ “ ខ្ញុំបានរដ្ឋដាក់នាឡិកាទឹក តភ្ជាប់ទុយោទឹកចូលដល់ផ្ទះសម្រាប់ប្រើប្រាស់ ម្ល៉ោះហើយក្នុងគ្រួសារខ្ញុំនរណាក៏ត្រេកអរដែរ”។
ទន្ទឹមនឹងការអនុវត្តមានប្រសិទ្ធភាពសេចក្តីសម្រេចលេខ ៧៤ របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ស្តីពីការឧបត្ថម្ភទឹកស្អាតជូនជនរួមជាតិភាគតិចដែលមានស្ថានភាពលំបាក ភូមិភាគនានានៅទាំងខ្នះខ្នែងចលនាក្នុងសង្គមរួមគ្នាគិតគូរដល់ជនរួមជាតិភាគតិច។ លោកង៉ោវិញតឹ្វង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំតឹងមី ស្រុកត្រាអូង ឱ្យដឹង៖ “ភាពរាំងស្ងួត ជ្រាបទឹកប្រៃកាលពីដើមឆ្នាំ ២០២០ ធ្វើឱ្យគ្រួសារជនជាតិភាគតិចជាច្រើនជួបលំបាកអំពីប្រភពទឹកស្អាតប្រើប្រាស់។ ហេតុនោះ ឃុំធ្វើសេនាធិការជូនរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ និងបានគណៈជនជាតិសហការជាមួយនឹងសមាគមសហព័ន្ធអង្គការមិត្តភាពខេត្តវិញឡុង ចលនាអង្គការក្រៅរដ្ឋាភិបាល ADRA ធ្វើហិរញ្ញប្បទានជូនបាសាំងទឹកចំនួន ៥០ ដល់គ្រួសារជនជាតិភាគតិចក្រីក្រនៅឃុំតឹងមី។ បាសាំងទឹកនីមួយៗ តម្លៃ ១,៥ លានដុង”៕
ហាថាញ់់ -មុនី