ឆ្លងកាត់មុខតំណែងការងារជាច្រើន ពេលទទួលភារកិច្ចជាស្នងការនយោបាយ វរសេនីយ៍ទោ ត្រឿងមិញហុង ប៉ុស្ដិ៍ការពារព្រំដែនវិញហាយ នៃកងទ័ពការពារព្រំដែនសុកត្រាំង បានកសាងផែនការអនុវត្តជាក់ស្ដែង ផ្សារភ្ជាប់នឹងភារកិច្ចក្នុងអង្គភាពសម្រេចបានលទ្ធផលជាច្រើន ម្ល៉ោះហើយបានគណៈកម្មាធិការប្រជាជនខេត្តនិងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនជូនប័ណ្ណសរសើរជាច្រើន។ ឆ្នាំ ២០២០ បងបានបញ្ជូនប្ដូរមកបំពេញការងារនៅប៉ុស្ដិ៍ការពារព្រំដែនទ្រុងប៊ិញ។
វរសេនីយ៍ទោ ត្រឿងមិញហុង (ខាងស្ដាំ) អញ្ជើញទៅសួរសុខទុក្ខ ជូនអំណោយដល់មនុស្សចាស់អនាថា នៅឃុំទ្រុងប៊ិញ ស្រុកត្រឹងដេ ខេត្តសុកត្រាំង។
ច្រើនឆ្នាំមកនេះ ក្រៅពីការងារនៅអង្គភាព វរសេនីយ៍ទោ ត្រឿងមិញហុង តែងចុះទៅភូមិសាស្រ្តក្ដាប់ស្ថានភាពជាក់ស្ដែង ពិសេសគឺកន្លែងដែលមានជនរួមជាតិខ្មែររស់នៅកុះករដើម្បីស្វែងយល់និងកសាងទម្រង់អភិវឌ្ឍសេដ្ឋកិច្ចសមស្រប។ ព្រមជាមួយនោះ ផ្សព្វផ្សាយអំពីគោលការណ៍ សេចក្ដីសម្រេចចិត្តរបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋដល់ជនរួមជាតិខ្មែរ។ ផ្ដើមពីនោះ ជួយជនរួមជាតិខ្មែរជៀសវាងត្រូវជនអាក្រក់ឆ្លៀតឱកាសញុះញង់បំបែកបំបាក់ផែនមហាសាមគ្គីទូទាំងជនជាតិ។ ក្នុងឱកាសបុណ្យចូលឆ្នាំវៀតណាម បុណ្យចូលឆ្នាំខ្មែរ វរសេនីយ៍ទោត្រឿងមិញហុង បានចលនាអាជីវកម្ម សប្បុរសជនជួយឧបត្ថម្ភមាមីងក្រីក្រតំបន់ព្រំដែនសមុទ្រ មានដូច៖ ពិនិត្យព្យាបាលជំងឺនិងផ្ដល់ថ្នាំឥតគិតថ្លៃជូនប្រជាជនជិត ៣.០០០ លើកនាក់ ជូនអង្ករជាង ៦ តោន អំណោយចំនួន ១.០០០ ចំណែកគិតជាទឹកប្រាក់ប្រមាណ ៣០០ លានដុង។ ចលនាកម្មាភិបាល យុទ្ធជនក្នុងអង្គភាពអនុវត្តទម្រង់”ខាប់អង្ករសប្បុរសធម៌” កម្មវិធី”ជំរុញដំណើរប្អូនៗទៅកាន់សាលា” ទទួលថែទាំ ឧបត្ថម្ភរៀងរាល់ខែ ៥០០.០០០ ដុងដល់សិស្សក្រីក្រ ២ នាក់; ទំនុកបម្រុងជាប្រចាំដល់មនុស្សចាស់ អនាថា ៤ នាក់ នៅឃុំឡាកហ្វានិងវិញហាយ ទីរួមខេត្តវិញចូវ; ជួសជុលផ្ទះឧបការគុណ ផ្ទះមេត្តាធម៌ ផ្ទះមហាសាមគ្គី ស្ពាន-ផ្លូវជនបទ ដាំដើមឈើ ព្រៃបង្ការ អនាម័យបរិស្ថាន។ល។ ផ្ដើមពីនោះ រួមចំណែកអប់រំស្មារតីព្យាយាម ប្រឹតសំចៃ ចែករំលែកក្តីស្រឡាញ់ពីព្រោះសហគមន៍ដល់កម្មាភិបាល យុទ្ធជនក្នុងអង្គភាព។ ទន្ទឹមនឹងនោះ វរសេនីយ៍ទោហុង នៅទាំងធ្វើសេនាធិការដល់ភូមិភាគ ដោះស្រាយការសាងសង់កន្លែងគោរពបូជា ផ្សព្វផ្សាយសាសនាខុសច្បាប់ចំនួន ១០ ករណី; សហការនិងបង្រ្កាបបានជោគជ័យផែនការភារកិច្ចចំនួន ៤ ចាប់ មុខសញ្ញា ៤ នាក់ មានទង្វើរក្សាទុក ប្រើប្រាស់គ្រឿងញៀន កម្ទេចចោលបាន ១២ កន្លែងដាំដើមកញ្ឆា។ល។ រួមចំណែករក្សាសន្ដិសុខសណ្ដាប់ធ្នាប់លើភូមិសាស្រ្ត។
វរសេនីយ៍ទោ ត្រឿងមិញហុង ឱ្យបានដឹង៖ “សម្រាប់ខ្ញុំ បម្រើការងារនៅភូមិសាស្រ្តណា ខ្ញុំនៅតែរក្សាអត្តចរិតជាកងទ័ពពាក់សក្ដិខៀវដែរ៖ រួមចំណែកអស់ពីកម្លាំងកាយចិត្តដើម្បីភាពសុខសាន្តរបស់ប្រជាជនព្រំដែនសមុទ្រ។ ភារកិច្ចសំខាន់របស់កម្មាភិបាល យុទ្ធជនការពារព្រំដែន គឺរក្សាខ្ជាប់អធិបតេយ្យភាពព្រំដែនជាតិ ម្ល៉ោះហើយទាមទារត្រូវមានសមត្ថភាពនយោបាយរឹងប៉ឹង តែងប្រុងប្រយ័ត្នវាងវៃ ក្លាហាន មិនរួញរានឹងភាពលំបាក”៕
យ្វីអាញ់ - ថាច់ធី