01/09/2020 - 16:33

ស្រុះ​ចិត្ត​គ្នា​រក្សា​សន្តិ​សុខ​សណ្ដាប់​ធ្នា​ប់​នៅ​ភូមិ​ភាគ​

តាម​ប្រ​សាសន៍​លោកផាមមិញ​ហ្វាង​ អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​វុងលីម ខេត្ត​វិញ​ឡុង​ ជន​រួម​ជាតិ​ខ្មែរ​លើ​ភូមិ​សាស្រ្ត​ស្រុក​ មិន​ត្រឹម​តែរួម​នឹង​រដ្ឋ​អំ​ណា​ច​ភូមិ​ភាគ​កសាង​ជន​បទ​ថ្មី​ប៉ុណ្ណោះ​ទេ​ នៅ​ទាំង​សកម្ម​ចូល​រួម​ចលនាការ​ពារ​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​នឹង​កន្លែង​ដែល​ខ្លួន​រស់​នៅ​ទៀត​ផង​។​

កាំមេរ៉ាសន្តិ​សុខ​ ត្រូវ​បាន​ដាក់​នៅ​ចំ​ណុច​ផ្លូវ​ធំ​របស់​ភូមិ​ស្វឹង​មិញ​២​។​

លោកហូហឺវហា​ញ់ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ទ្រុង​ថាញ់ ឱ្យ​ដឹង​៖ “ក្រោយ​ពី​ដង​ផ្លូវ​គមនា​គមន៍​ជន​បទ​តភ្ជាប់​ពី​ភូមិ​ស្វឹង​មិញ​២​ - តឹង​ស្វឹង​ - អា​ង​ញើុង - ស្វឹង​មិញ​ - ទ្រុង​ត្រា​ច់ បាន​កសាង​សម្រេច​រួច​រាល់​ភូមិ​ភាគ​  បាន​ចលនា​ប្រ​ជា​ជន​រួម​ចំ​ណែ​ក​ដាក់​អំ​ពូល​ភ្លើង​ អគ្គិ​សនី​តាម​ដង​ផ្លូវ​”។​ ចាប់​ពី​ពេល​មាន​ផ្លូវ​កៅ​ស៊ូ​ និង​អគ្គិ​សនី​បំ​ភ្លឺ​នៅ​ពេល​យល់​ឃើញ​ថា​ជីវ​ភាព​ប្រ​ជា​ជន​ក៏​បាន​លើ​ក​កម្ពស់​។​ បង​សើុងថា​ញ់តឹង​ នៅ​ភូមិ​តឹង​ស្វឹង​ ឱ្យ​ដឹង​ដោយ​ក្តី​រីក​រាយ៖ “តាំង​ពី​មាន​ផ្លូវ​តភ្ជាប់​គ្នា​ មាន​អគ្គិ​សនី​បំ​ភ្លឺ​រាល់​ពេល​យប់​ ខ្ញុំ​ឌុប​កូន​ប្រុស​ទៅ​មជ្ឈ​មណ្ឌល​វប្បធម៌​ទាត់​បាល់​ ប្តី​ប្រ​ពន្ធ​ខ្ញុំ​ដើរ​ហា​ត់ប្រាណ​នៅ​សួន​ច្បារ​វ៉វ៉ាន់​កៀត​។​ ដើរ​យូរ​ៗ​ក្លាយ​ជាទម្លាប់​ ថ្ងៃ​ណា​មេឃ​ភ្លៀវមិន​បាន​ដើរ​ហា​ត់ប្រាណ​ គឺមាន​អា​រម្ម​ណ៍ដូច​ជា​មិន​សូវស្រួល​ទេ​”។​

បង​ប៉ូយវ៉ាន់​ហុង​ ប្រ​ធាន​សមាគម​កសិករ​ឃុំ​ទ្រុង​ថា​ញ់ ឱ្យ​ដឹង​បន្ថែម​៖ មិន​ត្រឹម​តែស្ម័គ្រ​ចិត្ត​ដាក់​អំ​ពូល​ភ្លើង​បំ​ភ្លឺ​តាម​ដង​ផ្លូវ​ដើម្បី​ប្រ​ជា​ជន​ធ្វើ​ដំ​ណើរ​បាន​ងាយ​ស្រូលនៅ​ពេល​យប់​ប៉ុណ្ណោះ​ទេ​ គ្រួ​សារ​ដែល​រស់​នៅ​សង​ខាង​ផ្លូវ​នៅ​ទាំង​ចូល​រួម​កាប់​ឆ្ការ​គុម្ពោត​ព្រៃ​ស៊ុម​ទ្រុម​ទៀត​ផង​។​ បង​ឪគៀង​កេវ​សឹន នៅ​ភូមិ​ស្វឹង​មិញ​ ២ បាន​បរិច្ចាគ​ដី​ជាង ​៤០០ម២ ដើម្បី​កសាង​ផ្លូវ​ជន​បទ​ថ្មី​ រៀប​រាប់​ឱ្យ​ដឹង​៖ “ផ្លូវ​ភ្លឺ​ ដូច​ថ្ងៃ​ ម៉ូតូ​បើក​លឿន​ស្លែវ ម៉្លោះ​ហើយ​ជន​ខិល​ខូច​ក៏​មិន​ហ៊ាន​ប្រ​ជេង​តាម​ផ្លូវ​ ហេតុ​នោះ​ពេល​ឃុំ​បង្កើត​ក្រុម​ស្វ័យ​គ្រប់​គ្រង​ ដើម្បី​បិទ​-បើក​ខ្លោង​ទ្វារ​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ ខ្ញុំ​ស្ម័គ្រ​ចិត្ត​ចូល​រួម​ភ្លាម​។​ កាល​នោះ​ មនុស្ស​គ្រប់​រូប​ស្នើ​ឱ្យ​រួម​វិភាគ​ទាន​ប្រាក់​បំ​ពាក់​កាំមេរ៉ាសន្តិ​សុខនៅ​ត្រង់​ចំ​ណុច​ផ្លូវ​ប្រ​សព្វ​គ្នា​ ដើម្បី​តាម​ដាន​មុខ​សញ្ញា​ដែល​ចេញ​ចូល​ក្នុង​ភូមិ​”។​ តាម​ប្រ​សាសន៍​លោក​ហា​ញ់ សំ​ណើ​សម​ស្រប​របស់ប្រ​ជា​ជន​ ភូមិ​ភាគ​ក៏​បាន​សហការ​អនុវត្ត​។​ កាំមេរ៉ាសន្តិ​សុខ​ចំ​នួន​ ៥ ត្រូវ​បាន​បំ​ពាក់​សាក​ល្ប​ងនៅ​ត្រង់​ចំ​ណុច​ផ្លូវ​ប្រ​សព្វ​គ្នា​ ហើយ​សព្វ​ថ្ងៃ​កំ​ពុង​ដំ​ណើរការ​។​ លោក​សើុងង៉ុក​-ណ នៅ​ភូមិ​ស្វឹង​មិញ​២ ឱ្យ​ដឹង​៖ “ឃើញ​មាន​ខ្លោង​ទ្វារ​សន្តិ​សុខ​សណ្តាប់​ធ្នា​ប់​ មាន​កាំមេរ៉ាសន្តិ​សុខ​។​ល។​ ខ្ញុំ​ក៏​នឹង​នរចិត្ត​។​ ទោះ​បីដូច្នោះ​ក្តី​ ខ្ញុំ​តែង​ផ្ដាំ​កូន​ចៅ​ ក្នុង​គ្រួ​សារ​ត្រូវ​ប្រុង​ប្រ​យ័ត្ន​ចេញ​ចូល​ត្រូវ​បិទ​របង​ ទៅ​ណា​មក​ណា​ត្រូវ​ប្រុង​ប្រ​យ័ត្ន​ជន​ចម្លែក​។​ ជន​ដែល​មាន​អា​កប្បកិរិយា​គួរ​ឱ្យ​សង្ស័យ​ចូល​កាន់​ភូមិ​ គឺយើង​ជូន​ដំ​ណឹង​ដល់​នគរ​បាល​ភូមិ​ភាគ​ភ្លាម​។​ ឥឡូវ​មាន​លេខ​ទូរ​ស័ព្ទ​នគរ​បាល​បិទ​នៅ​តាម​ផ្លូវ​ ម្ល៉ោះ​ហើយ​យើង​ក៏​ងាយ​ស្រួល​ហៅ​ ពេល​មានហេតុ​ការណ៍​ចាំ​ចាប់​កើត​ឡើង​”៕​  

                                         ហា​ថា​ញ់-វិមាន​

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
កាំមេរ៉ាសន្តិ​សុខ