ជាច្រើនឆ្នាំកន្លង កងជួរអ្នកមានប្រជាប្រិយខេត្តបាកលីវ បានពង្រីកល្អនូវតួនាទីជាស្ពានតភ្ជាប់រវាងប្រជាជនជាមួយនឹងបក្ស រដ្ឋអំណាច អង្គការមហាជនគ្រប់លំដាប់ថ្នាក់ រួមចំណែកកសាងភូមិស្រុកកាន់តែសម្បូរសប្បាយ។
លោក វឿងភឿងណាម អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តបាកលីវ ជូនប័ណ្ណសរសើរដល់អ្នកមានប្រជាប្រិយដែលសម្រេចស្នាដៃឆ្នើមក្នុងការចលនានិងផ្សព្វផ្សាយ។
លោក ឡឹមង៉ុកតាយ អ្នកមានប្រជាប្រិយក្នុងសហគមន៍ជនរួមជាតិខ្មែរ នៅភូមិយុងយឿ A ឃុំវិញត្រាច់ដុង ក្រុងបាកលីវ ចែករំលែក៖ “ដើម្បីឱ្យប្រជាជនមានទំនុកចិត្ត ដំបូងយើងត្រូវធ្វើគំរូ។ ក្នុងនាមខ្ញុំផ្ទាល់ ជាច្រើនឆ្នាំកន្លងតែងតែខិតខំប្រឹងប្រែង ពលកម្មផលិត ជាគំរូអនុវត្តល្អនូវគោលមាគ៌ា គោលនយោបាយរបស់បក្សនិងរដ្ឋ។ ទន្ទឹមនឹងនោះ ខ្នះខ្នែងជួយអ្នកទាំងឡាយ ពិសេស គឺចែករំលែកពិសោធន៍ក្នុងការផលិតនិងអនុវត្តការចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជីវភាពវប្បធម៌នៅតំបន់តាំងទីលំនៅ”។ ក្រៅពីនោះ ខ្ញុំនៅទាំងចលនាប្រជាជនក្នុងភូមិ បរិច្ចាគដីធ្វើផ្លូវ សង់សាលារៀន។ល។ ហេតុនោះ មកទល់ពេលនេះ ឃើញថាជីវភាពសម្ភារៈ និងស្មារតីរបស់ប្រជាជន ត្រូវបានលើកស្ទួយដោយឥតឈប់ឈរ”។
ក្នុងសហគមន៍ជនជាតិចិននៅក្រុងបាកលីវ ពេលសាកសួរពីលោក ង៉ោវ៉ូវដាយ នៅសង្កាត់ ២ មាមីងនៅទីនេះអ្នកណាក៏ស្គាល់ទាំងអស់។ លោក ង៉ោវ៉ូវដាយ បច្ចុប្បន្នជាអនុប្រធានសមាគមគាំពារអ្នកជំងឺក្រីក្ររបស់ខេត្តបាកលីវ និងជាអ្នកមានប្រជាប្រិយក្នុងសហគមន៍ជនជាតិចិន។ លោកមិនត្រឹមតែខ្នះខ្នែងផ្សព្វផ្សាយ ចលនាមាមីងជនជាតិចិនអនុវត្តល្អនូវគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ និងអនុវត្តចលនា “ទូទាំងប្រជាជនការពារសន្តិសុខមាតុប្រទេស” កសាងតំបន់តាំងទីលំនៅសុវត្ថិភាព វប្បធម៌ មិនប្រព្រឹត្តខុសច្បាប់ និងបាបគ្រោះសង្គម គាត់ថែមទាំងពង្រីកបានល្អនូវតួនាទីអ្នកមានប្រជាប្រិយទៀតផង។ តាំងពីឆ្នាំ ២០១០ មកជារៀងរាល់ ឆ្នាំ លោកដាយ តែងចលនារួមវិភាគទានថវិកាដើម្បីជួយឧបត្ថម្ភការវះកាត់បេះដូងឱ្យកុមារ ជូនរទេះជនពិការ សាងសង់ផ្ទះមេត្តាធម៌ កសាងស្ពានជនបទ។ល។ ដោយឡែកនៅឆ្នាំ ២០១៩ គាត់ក៏បានចលនាអង្គការ និងសប្បុរសជន សង់ផ្ទះមេត្តាធម៌បាន ១៤ ខ្នងជូនគ្រួសារក្រីក្រនៅក្រុងបាកលីវ សរុបជាទឹកប្រាក់ ៤២០ លានដុង។
ទទួលបានលទ្ធផលដូចពោលខាងលើ រយៈពេលកន្លង គណៈកម្មាធិការបក្ស និងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ គណៈ ផ្នែក អង្គការមហាជននានាក្នុងខេត្តបាកលីវ ពង្រីកល្អតួនាទីអ្នកមានប្រជាប្រិយក្នុងសហគមន៍ជនជាតិភាគតិច ដោយការអនុវត្តជាក់ស្តែង បំផុសកម្លាំងមហាសាមគ្គីទូទាំងជនជាតិ រួមចំណែកកសាងភូមិស្រុកកាន់តែសម្បូរសប្បាយ។
លោក ត្រឹងហ្វាងយ៉ៀង ប្រធានគណៈជនជាតិនិងសាសនាខេត្តបាកលីវ ឱ្យដឹង៖ ប៉ុន្មានឆ្នាំកន្លង ខេត្តលើកសរសើរនិងជូនរង្វាន់បានទាន់ពេលដល់អ្នកមានប្រជាប្រិយ និងជនរួមជាតិភាគតិចដែលសម្រេចបានស្នាដៃល្អៗ ក្នុងការរួមចំណែកធ្វើឱ្យមុខមាត់ជនបទកាន់តែល្អប្រសើរ និងរួមចំណែកអនុវត្តសម្រេចលក្ខឋានកសាងជនបទថ្មី៕
យោងកាសែតជនជាតិនិងអភិវឌ្ឍន៍-មុនី