24/08/2020 - 16:39

ជាសារ​វន្ត​ឆ្លើយ​តប​នឹង​តម្រូវ​ការ​រៀន​សូត្រ​របស់​ជន​រួម​ជាតិ​ភាគ​តិច​

(កាម៉ាវ) តាម​គណៈ​ជន​ជាតិ​ខេត្ត​កាម៉ាវ ការ​អប់​រំនិង​បណ្ដុះ​បណ្តាល​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​លើ​ភូមិ​សាស្រ្ត​ខេត្ត​ មាន​ការ​វិវឌ្ឍ​យ៉ាង​សកម្ម​ ជាសារ​វន្ត​ឆ្លើយ​តប​នឹង​តម្រូវ​ការ​រៀន​សូត្រ​របស់​ជន​រួម​ជាតិ​ភាគ​តិច​។​ សិស្ស​ជន​ជាតិ​ភាគ​តិ​ច​ស្ថិត​ក្នុង​កម្រិត​អា​យុ​រៀន​សូត្រ​ បាន​ចូល​រៀន​នៅ​គ្រប់​កម្រិត​សិក្សា​សម្រេច​អត្រា​ជា​ង​៩៦% និង​អត្រា​សិស្ស​បញ្ចប់​កម្រិត​សិក្សា​សម្រេច​ជាង​ ៨៦% ។​

សាលា​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ខេត្ត​កាម៉ាវ។​  រូប​៖ http://www.camau.gov.vn

ដើម្បី​សម្រេច​បាន​លទ្ធ​ផល​ខាង​លើ​ ការ​ងារ​សង្គមូប​នីយកម្ម​អប់​រំ ក្នុង​តំ​បន់​ជន​ជាតិ​ភាគ​តិច​នៅ​ខេត្ត​កាម៉ាវ ត្រូវ​បាន​បន្ត​ជំ​រុញ​យ៉ាង​ខ្លាំង​ និង​នាំមក​នូវ​ប្រ​សិទ្ធ​ភាព​ជាក់​ស្តែង​។​ មក​ទល់​ពេល​នេះ​ ក្នុង​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិ​ច​នៅ​ខេត្ត​កាម៉ាវ មូល​ដ្ឋាន​សម្ភារ​ៈបន្ទប់​រៀន​បម្រើ​ការ​បង្ហាត់​បង្រៀន​នូវ​រាល់​កម្រិត​សិក្សា​ជាសារ​វន្ត​បាន​ធានា​។​ គោ​លនយោ​បាយ​ឧបត្ថម្ភ​ដល់​សិស្ស​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​ ក៏​បាន​ផ្សព្វ​ផ្សាយ​អនុវត្ត​បាន​ទាន់​ពេល​ ត្រូវ​តាម​សេច​ក្តី​កំ​ណត់​។​ បច្ចុប្បន្ន​ ខេត្ត​កាម៉ាវ មាន​សាលា​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​មួយ​ និង​វិទ្យា​ល័យ​ជន​ជាតិ​អឌ្ឍ​អន្តេ​វា​សិក​មួយ​ដំ​ណើរការ​ប្រ​កប​ដោយ​ប្រ​សិ​ទ្ធភាព​ ការ​ងារ​បង្ហា​ត់​បង្រៀន​អក្សរ​ខ្មែរ​ ចិន​ ដល់​កូន​ចៅ​ជន​រួម​ជាតិ​ ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​ បង្ក​លក្ខណ​សម្បត្តិ​ខាង​យន្ត​ការ​និង​ឧបត្ថម្ភ​ថវិកា​ អនុវត្ត​រៀង​រាល់​ឆ្នាំ​៕​

                                                            ថា​ញ់ឡុង​-វិមាន​

 

ចែករំលែកអត្ថបទ