សម័យប្រជុំលើកទី ៤៧ របស់គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០-១២ ខែសីហា នៅហាណូយ។
ប្រធានរដ្ឋសភា ង្វៀនធីកីមង៉ឹង ថ្លែងយោបល់បិទសម័យប្រជុំ។
ថ្លែងបើកសម័យប្រជុំ លោកស្រី ង្វៀនធីកីមង៉ឹង ប្រធានរដ្ឋសភា សង្កត់ធ្ងន់ សម័យប្រជុំប្រព្រឹត្តទៅក្នុងបរិយាកាសដែលជំងឺ COVID-១៩ កំពុងរីករាលដាលឡើងវិញនៅប្រទេសយើង មានការប្រែប្រួលយ៉ាងស្មុគស្មាញ។ ទូទាំងប្រព័ន្ធនយោបាយចាប់ពីមជ្ឈិមដល់មូលដ្ឋាន ក្រោមកិច្ចចង្អុលការដឹកនាំដោយផ្ទាល់របស់រដ្ឋាភិបាល បន្តការសាមគ្គី មូលមតិគ្នា ដោយផ្អែកលើស្មារតី នឹងនរ ម៉ឺងម៉ាត់ ការប្ដេជ្ញាចិត្ត យកចិត្តទុកដាក់ខ្ពស់បំផុតប្រឆាំងជំងឺ COVID-១៩ បង្កើនការ ត្រួតពិនិត្យការឆ្លងរាលដាល និងចាត់វិធានការយ៉ាងតឹងរ៉ឹងនៅកន្លែងផ្ទុះជំងឺ។ ទន្ទឹមនឹងការលំបាក ការខិតខំប្រឹងប្រែង ផ្ដុំកម្លាំងកាយចិត្តរបស់កងកម្លាំងឈានមុខក្នុងការប្រឆាំងរោគរាលដាល។ ប្រជាជន សហគមន៍សង្គម បានបង្កើនស្មារតីភ្ញាក់រលឹក ការទទួលខុសត្រូវ ការប្រុងប្រយ័ត្ន ភាពម្ចាស់ការ រួមកម្លាំងកាយចិត្តជាមួយនឹងរដ្ឋអំណាចនិងអង្គការមហាជនគ្រប់លំដាប់ថ្នាក់ក្នុងការបង្ការប្រឆាំងរោគរាលដាល។
របៀបវារៈនៃសម័យប្រជុំលើកទី ៤៧ នឹងប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១០ ដល់ ថ្ងៃទី ១២ ខែសីហា ដើម្បីធ្វើការពិនិត្យ ផ្ដល់យោបល់លើសេចក្ដីព្រាងច្បាប់ស្ដីពីការស្នាក់អាស្រ័យ (វិសោធនកម្ម); ច្បាប់ស្ដីពីវិសោធនកម្ម បំពេញបន្ថែមនូវមាត្រាមួយចំនួននៃច្បាប់ពិន័យបទល្មើសរដ្ឋបាល; ច្បាប់ការពារប្រទេសវៀតណាម (វិសោធនកម្ម); ច្បាប់ការពារបរិស្ថាន (វិសោធនកម្ម); ច្បាប់វិសោធនកម្ម បំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់បង្ការទប់ស្កាត់ការឆ្លងវីរុស (virus) បណ្ដាលឱ្យមានអាការៈរោគចុះខ្សោយនៃប្រព័ន្ធភាពសុាំចំពោះអ្នកជំងឺ (HIV/AIDS); ច្បាប់អាទិភាពដល់អ្នកមានសគុណចំពោះបដិវត្តន៍ (វិសោធនកម្ម)។ ទន្ទឹមនឹងនោះ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា បានពិនិត្យ ផ្ដល់យោបល់អំពីការប្រកាសឱ្យប្រើសេចក្ដីសម្រេច ស្ដីពីការគ្រប់គ្រង ប្រើប្រាស់ដីការពារប្រទេស ក្នុងដំណើរការបង្កបង្កើនផល កសាងសេដ្ឋកិច្ចរបស់កងទ័ព; យុទ្ធសាស្រ្តអភិវឌ្ឍន៍សវនកម្មរដ្ឋដល់ឆ្នាំ ២០៣០; របាយការណ៍លទ្ធផល ៣ ឆ្នាំនៃការអនុវត្តសេចក្ដីសម្រេចលេខ ៤២/២០១៧ /QH១៤ ស្ដីពីបទពិសោធ ដោះស្រាយបំណុលអាក្រក់របស់អង្គការឥណទាន។
ថ្លែងយោបល់បិទសម័យប្រជុំ ប្រធានរដ្ឋសភា ង្វៀនធីកីមង៉ឹង បានស្នើ ក្រោយពីសម័យប្រជុំនេះ ស្ថាប័ននានារបស់រដ្ឋសភា គប្បីសហការជាមួយនឹងស្ថាប័ននានារបស់រដ្ឋាភិបាល និង ស្ថាប័នជាប់ពាក់ព័ន្ធធ្វើឱ្យសុក្រឹត។ល។ ខ្លឹមសារណាពេញលេញ គ្រប់លក្ខណៈ គឺបម្រុងលើកជូនរដ្ឋសភា ខ្លឹមសារណានៅបន្តផ្តល់មតិយោបល់ក្នុងសម័យប្រជុំលើកទី ៤៨ និងមុនសម័យប្រជុំរដ្ឋសភាលើកទី ១០ គប្បីត្រៀមរៀបចំ ធានាទាន់ពេលវេលា មិនទុកឱ្យជំងឺរាលដាល ជះឥទ្ធិពលដល់ដំណើរការការងារ៕
យោងតាម TTXVN -ប្រែសម្រួល៖ ពេជ្រសឿន