លោកត្រឿងថាញ់សាង ប្រធានការិយាល័យជនជាតិស្រុកកើ-ដ ក្រុងកឹងធើ ឱ្យដឹង៖ ស្រុកបានអនុវត្តល្អការងារគ្រប់គ្រងរដ្ឋអំពីការពារប្រទេស-សន្តិសុខ នៅតំបន់មានជនរួមជាតិភាគតិចរស់នៅកុះករ ម្ល៉ោះហើយសណ្ដាប់ធ្នាប់សង្គមលើភូមិសាស្រ្តត្រូវបានរក្សាលំនឹង។
កម្លាំងប្រដាប់អាវុធស្រុកកើ-ដ ចូលរួមសកម្មភាពអភិរក្សប្រពៃណី
របស់ជនរួមជាតិខ្មែរនៅភូមិភាគ។
គ្រប់ថ្នាក់ ផ្នែកពាក់ព័ន្ធស្រុកកើ-ដ បានសហការព្រមៗគ្នា បង្កើនការឃោសនា ផ្សព្វផ្សាយរាល់គោលការណ៍របស់បក្ស គោលនយោបាយច្បាប់របស់រដ្ឋ ខ្នះខ្នែងពង្រីកតួនាទី អ្នកមានប្រជាប្រិយក្នុងជនរួមជាតិភាគតិច ជំរុញការចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ ផ្សារភ្ជាប់នឹងបុព្វហេតុអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ ស្រុកបានម្ចាស់ការក្ដាប់ច្បាស់ស្ថានភាព ដោះស្រាយទាន់ពេលករណីខ្វែងទំនាស់ ប្ដឹងតវ៉ានិងរាល់បញ្ហាកង្វល់ សំខាន់គឺបញ្ហាទាក់ទិននឹងជនជាតិ-សាសនា មិនទុកឱ្យកើតមានចំណុចក្ដៅ; ប្រទះឃើញ បង្ការ ទប់ស្កាត់ តស៊ូប្រឆាំងធ្វើឱ្យបរាជ័យឧបាយកល “បម្រែបម្រួលសន្តិភាព បង្កអុកឡុក ផ្ដួលរលំ” របស់អានុភាពអមិត្ត ទប់ស្កាត់ការឆ្លៀតយកបញ្ហាជនជាតិ សាសនា ដើម្បីបំបែកបំបាក់ផែនមហាសាមគ្គីជនជាតិ បង្ក អស្ថិរភាព សន្តិសុខនយោបាយ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម។ ទន្ទឹមនឹងនោះ ការងារជម្រើស កោះហៅយុវជនជាជនជាតិភាគតិចចូលបម្រើកងទ័ព អនុវត្តកាតព្វកិច្ចយោធារបស់ស្រុកក៏បានអនុវត្តយ៉ាងល្អ។ តាំងពីឆ្នាំ ២០១៤ មកទល់បច្ចុប្បន្ន មានយុវជនជាជនជាតិភាគតិចជិត ១០០ នាក់ស្ម័គ្រចិត្តចូលបម្រើកងទ័ពការពារមាតុភូមិ និងមានអ្នកខ្លះក្លាយជានាយ ទាហានក្នុងកងទ័ពប្រជាជនវៀតណាម។
លោកយឿងវ៉ាន់ដឿក នៅភូមិដុងមី ឃុំដុងហ៊ីប ឱ្យដឹង៖ “មុននេះ យុវជនមួយចំនួនក្នុងភូមិតែងផ្ដុំគ្នាផឹកស៊ីធ្វើឱ្យខូចសណ្ដាប់ធ្នាប់ ខ្ញុំឃើញមានអង្គការមហាជនរបស់ភូមិចុះមកដឹកនាំ ចលនាប្អូនៗ ចូលរួមលេងកីឡានៅភូមិភាគ កាត់បន្ថយការផឹកស៊ី ម្ល៉ោះហើយការបង្កអសន្តិសុខក៏លែងកើតមានទៀត ប្រជាជនក៏នឹងនរចិត្តពង្រីកសេដ្ឋកិច្ច”។
តាមប្រសាសន៍លោកចូវវៀតថា លេខាគណៈកម្មាធិការបក្ស ស្រុកកើ-ដ ឱ្យដឹង៖ សមិទ្ធិផលខាងលើគឺអាស្រ័យស្រុកយកចិត្តទុកដាក់ផ្សព្វផ្សាយ ចលនាជនរួមជាតិភាគតិចចូលរួមកសាងជនបទថ្មី ការពារសន្ដិសុខមាតុភូមិ រួមចំណែកកសាងស្រុកកើ-ដ កាន់តែសម្បូររុងរឿង៕
ហាថាញ់ - ថាច់ធី