មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

10/08/2020 - 16:48

អត្ត​ពលិក​យូដូ (Judo) សើុងធីរទ្ធា

នៅ​ក្នុង​ការ​ប្រ​កួត​ដណ្តើមពាន​រង្វាន់​ជើង​ឯក​យូដូវ័យ​ក្មេង​ទូទាំង​ប្រ​ទេ​ស​ឆ្នាំ​ ២​០២០ ទើប​ចាត់​ តាំង​នៅ​ដុង​ណាយ អត្ត​ពលិក​ សើុងធីរទ្ធា បាន​បង្ហា​ញ​ពី​សមត្ថ​ភាព​រ​បស់ខ្លួន​ដោយ​យក​ឈ្នះ​លើ​កីឡា​ករ​ពូកែ​ៗ​ជាច្រើន​ នាំមក​មេដាយ​មាស​ជូនក្រុម​ជម្រើស​យូដូខេត្ត​ត្រា​វិញ​។​

 ​ អត្ត​ពលិក​ សើុងធីរទ្ធា ពាន​រង្វាន់​លេខ​១។​

អត្តពលិក​ សើុងធីរទ្ធា កើត​ឆ្នាំ​ ២០០៨ ជាសិស្ស​ថ្នាក់​ទី ៦ នៃ​សាលា​មធ្យម​សិក្សា​មូល​ដ្ឋាន​ង្វៀន​ធីមិញ​ខាយ ក្រុង​ត្រា​វិញ​។​ លោក​សើុងយាន់​ ឪ​ពុក​រ​បស់រទ្ធា ឱ្យ​ដឹង​៖ “ឆ្នាំ​ ២០១៧ ដោយ​បាន​មិត្ត​ភក្តិ​ឧទ្ទេស​នា​ម ខ្ញុំ​ក៏​នាំរទ្ធាទៅ​ចុះ​ឈ្មោះ​ហា​ត់យូដូដើម្បី​លត់ដំ​សុខ​ភាព​។​ ក្រោយ​ពី​មួយ​រយៈ​ពេល​បង្ខិត​ជិត​និង​ហ្វឹក​ហា​ត់ រទ្ធាបាន​ជ្រើស​ចូល​ក្រុម​ជម្រើស​យូដូខេត្ត​ត្រា​វិញ​។​ ក្រៅ​ពី​ម៉ោងសិក្សា​នៅ​សាលា​សកល ខ្ញុំ​ឆ្លៀត​ពេល​ជូន​កូន​ទៅ​ហ្វឹក​ហា​ត់កីឡា​យូដូនៅពេល​យប់​ ចាប់​ផ្តើម​ពី​ម៉ោង​ ១៨ ដល់​ម៉ោង​ ២០ នៅ​រដូវ​វិស្សមកាល​ ទៅ​ហា​ត់ ៣ ពេល​/ថ្ងៃ​។​ រទ្ធា មិន​ត្រឹម​តែពូកែ​វិញ្ញាសាកីឡា​យូដូប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជាសិស្ស​រៀន​គ្រាន់​បើ​ ពូកែ​ជាច្រើន​ឆ្នាំ​បន្ត​បន្ទាប់”។​

 ​ អត្ត​ពលិក​សើុងធីរទ្ធា (សម្លៀក​ប​ំ​ពាក់​ពណ៌​ខៀវ​)។​

តាម​ប្រ​សាសន៍​លោកវឿងហ្វាង​វឹង​  គ្រូ​បង្វឹក​ក្រុម​ជម្រើស​យូដូខេត្ត​ត្រា​វិញ​ ឱ្យ​ដឹង​៖ សើុងធីរទ្ធា ជាសិស្ស​លុះ​ក្នុង​ដំ​បូន្មាន ស៊ូ​ក្នុង​ការ​ហ្វឹក​ហា​ត់និង​ពោរ​ពេញ​ដោយ​ក្តី​សង្ឃឹម​។​ ឆ្នាំ​ ២០១៧​ -២០១៨ ប្អូន​ចូល​រួម​ការ​ប្រ​កួត​ដណ្តើមពាន​រង្វាន់​ជើង​ឯក​យូដូវ័យក្មេង​ទូទាំង​ប្រ​ទេ​ស​ ដែល​ចាត់​តាំង​នៅ​ដាណាំ​ងនិង​ហ្វេ លទ្ធ​ផល​ទទួល​បាន​មេដាយ​ប្រាក់​២គ្រឿង​ ។​ ក្រោយ​ពី​មួយ​រយៈ​ពេល​ហ្វឹក​ហាត់ រទ្ធាមាន​ភាព​ជឿន​លឿន​ និង​បន្ត​ចូល​រួម​ប្រ​កួត​ដណ្តើមពាន​រង្វាន់​ជើង​ឯក​យូដូវ័យ​ក្មេង​ទូទាំង​ប្រ​ទេ​ស​ឆ្នាំ ​២០១៩ ចាត់​តាំង​នៅ​ខ័ណ្ឌ​ធូឌឹក ក្រុង​ហូជីមិញ​ លទ្ធ​ផល​ទទួល​បាន​មេដាយ​មាស​។​ នៅ​ពាន​រង្វាន់​ជើង​ឯក​វ័យ​ក្មេង​យូដូទូទាំង​ប្រ​ទេ​ស​ឆ្នាំ​ ២០២០ កន្លង​ ប្រ​កួត​ប្រ​ភេទ​កម្រិត​ទម្ងន់​ក្រោម ​៣៦ គីឡូ​ក្រាម​សម្រាប់​ផ្នែក​នា​រី រទ្ធាបាន​បញ្ចេញ​ស្នៀត​យុទ្ធ​សាស្រ្ត។​ ពិសេស​ នៅ​វគ្គ​ប្រ​កួត​ផ្តាច់​ព្រ័ត្រ​ រទ្ធាបាន​ផ្តួល​ដៃ​គូក្នុង​រង្វង់​ ៣០ វិនា​ទី លទ្ធ​ផល​ទទួល​បាន​មេដាយ​មាស​។​   

  “ជ័យ​ជម្នះ​នេះ​ពិត​ជាអស្ចារ្យ​មែន​ រទ្ធាធ្វើ​បាន​នូវ​ប្រ​ការ​ដែល​ខ្ញុំ​រំពឹង​ទុក​។​  ខ្ញុំ​រំភើប​ចិត្ត​ខ្លាំង​ណាស់​ ពី​ព្រោះ​ក្នុង​រយៈ​ពេល​ ៤​ ឆ្នាំ​ហ្វឹក​ហា​ត់និង​ប្រ​កួត​ប្រ​ជែង​ រទ្ធាបាន​នាំមក​នូវ​មេដាយ​ប្រាក់​ចំ​នួន​ ២ គ្រឿង​ មេដាយ​មាស​ចំ​នួន ​២ គ្រឿង​ជូន​ខេត្ត​” -គ្រូ​បង្វឹក​វឿងហ្វាង​វឹង​ ឱ្យ​ដឹង​ដោយ​មោទនភាព​៕​

 ទីទុយ​-មុនី

ចែករំលែកអត្ថបទ