តំបន់សមុទ្រកាម៉ាវមានទំហំ ៨០.០០០ គីឡូម៉ែត្រការេ៉ និងមានឆ្នេរសមុទ្រប្រវែង ២៥៤ គីឡូម៉ែត្រ រត់កាត់ឃុំ ទីប្រជុំជនចំនួន ២៣ ចំណុះស្រុកមាត់សមុទ្រចំនួន ៦ ។ តំបន់សមុទ្រកាម៉ាវ គឺជានេសាទដ្ឋានដ៏សំខាន់មួយក្នុងចំណោមនេសាទដ្ឋានចំនួន ៤ ក្នុងទូទាំងប្រទេស។ ហេតុនោះ រយៈពេលកន្លង បក្ខភាគកងទ័ពការពារព្រំដែនខេត្តកាម៉ាវ បានផ្តុំកម្លាំងដឹកនាំ ចង្អុលការគ្រប់គ្រង ពង្រីកបានកម្លាំងចម្រុះ ដើម្បីការពាររឹងមាំអធិបតេយ្យ សន្តិសុខកោះ សមុទ្រ។
មជ្ឈមណ្ឌលតាមដានដំណើរកប៉ាល់នេសាទ មានទីតាំងនៅបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តកាម៉ាវ។
វរសេនីយ៍ឯកបម្រុង ផាមមិញយ៉ាង លេខាគណៈកម្មាធិការបក្ស ស្នងការនយោបាយនៃកងទ័ពការពារព្រំដែនខេត្តកាម៉ាវ ឱ្យដឹង៖ “គណៈកម្មាធិការបក្សកងទ័ពការពារព្រំដែន បានបង្កើនការផ្លាស់ថ្មី លើកកម្ពស់គុណភាព និងប្រសិទ្ធភាពការចលនាមហាជនក្នុងស្ថានភាពថ្មី។ ទន្ទឹមនឹងនោះ សកម្មភាពចូលរួមកសាងជំហរយុទ្ធសាស្រ្ត ទឹកចិត្តប្រជាជននៅតំបន់ព្រំដែនសមុទ្រ អនុវត្តមានប្រសិទ្ធភាពនូវខ្លឹមសារ “ទិវាការពារព្រំដែនទូទាំងប្រជាជន” និងការចលនា៖ ទូទាំងប្រជាជនចូលរួមការពារអធិបតេយ្យទឹកដី សន្តិសុខព្រំដែនជាតិក្នុងស្ថានភាពថ្មី។
ទន្ទឹមនឹងនោះ កងទ័ពការពារព្រំដែនខេត្តកាម៉ាវ នៅទាំងពង្រីកបានល្អនូវតួនាទី ភារកិច្ចរបស់កងជួរកម្មាភិបាលដែលបង្កើនដល់ឃុំ ទីប្រជុំជន បក្ខជន ប៉ុស្តិ៍ការពារព្រំដែនទទួលបន្ទុកគ្រួសារចូលរួមប្រជុំសាខាបក្សអនុសង្កាត់ ភូមិជាប់មាត់សមុទ្រ។ ដើម្បីពង្រីកនូវស្មារតីទទួលខុសត្រូវរបស់កម្មាភិបាលការពារព្រំដែន គណៈកម្មាធិការបក្ស-បញ្ជាការដ្ឋានតែងចង្អុលការដល់ប៉ុស្តិ៍ការពារព្រំដែន ជំរុញការឃោសនា ចលនាប្រជាជនលើកកម្ពស់ការយល់ដឹងខាងនយោបាយ ផ្តុំកម្លាំងអនុវត្តមានប្រសិទ្ធភាពគម្រោងបង្កើនការផ្សព្វផ្សាយអប់រំច្បាប់ និងព័ត៌មាន ផ្សព្វផ្សាយពីកោះសមុទ្រ ដល់កម្មាភិបាល ប្រជាជននៅលើភូមិសាស្រ្ត។ ក្រៅពីនោះ ប៉ុស្តិ៍ការពារព្រំដែននៅទាំងធ្វើម្ចាស់លើគម្រោងចំនួន៤ ដើម្បីឧបត្ថម្ភប្រជាជន ១៥០ គ្រួសារបុលទុនអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ សហការកសាងគម្រោងសំណង់ទឹកស្អាតចំនួន៣ គិតជាទឹកប្រាក់ជាង៣ពាន់លានដុង កសាងស្ពានបេតុង បាន ១៥ ខ្សែ គិតជាទឹកប្រាក់ជាង ៤ ពាន់លានដុង ចិញ្ចឹមថែទាំវីរមាតាវៀតណាម២រូប ឧបត្ថម្ភជាប្រចាំដល់គ្រួសារគោលនយោបាយ ១៣ គ្រួសារ ចលនា ឧបត្ថម្ភមុខសញ្ញាគោលនយោបាយ និងគ្រួសារមានស្ថានភាពលំបាកខ្លាំង គិតជាទឹកប្រាក់សរុប ១,៨ ពាន់លានដុង កសាងនិងជួសជុលផ្ទះជូនប្រជាជនបាន ៥៧៣ ខ្នង។
កាម៉ាវជាខេត្តដំបូងក្នុងទូទាំងប្រទេស កសាងផែនការតម្លើងឧបករណ៍តាមដានដំណើរកប៉ាល់នេសាទ។ ឆ្លងតាមរយៈនោះ ចាប់ពីឆ្នាំ ២០១៨ រហូតដល់ខែមិថុនា ឆ្នាំ ២០២០ ទូទាំងខេត្តមាន កប៉ាល់នេសាទ ១.២៧៤ គ្រឿង បានតម្លើងឧបករណ៍តាមដានដំណើរកប៉ាល់នេសាទ។ ឆ្លងតាមរយៈ ឧបករណ៍តាមដាន កងទ័ពការពារព្រំដែនបានប្រទះឃើញ និងទូរស័ព្ទហៅកប៉ាល់នេសាទជាង ៦០ លើក ដែលបំពានដែនសមុទ្រប្រទេសដទៃ ឱ្យវិលមកនេសាទលើដែនសមុទ្រក្នុងប្រទេសវិញ។
វរសេនីយ៍ឯកបម្រុង ផាមមិញយ៉ាង អំណះអំណាង ៖ “សកម្មភាពរបស់កងទ័ពការពារព្រំដែនខេត្តកាម៉ាវរយៈពេលកន្លង បានរួមចំណែកក្នុងការកសាងផែនមហាសាមគ្គីទូទាំងជនជាតិ ជំរុញការអភិវឌ្ឍផលិតកម្ម ពង្រឹងនិងពង្រីកសន្តិសុខនយោបាយ សណ្ដាប់ធ្នាប់សុវត្ថិភាពសង្គមលើភូមិសាស្រ្ត ពង្រីកក្តីជំនឿរបស់ប្រជាជនចំពោះបក្ស រដ្ឋ។ ពង្រីកកម្លាំងចម្រុះរបស់កម្មាភិបាល ប្រជាជនក្នុងការការពារអធិបតេយ្យ សន្តិសុខកោះសមុទ្របានរឹងមាំ រួមចំណែកកសាងតំបន់ព្រំដែនសមុទ្រកាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ”៕
អាញ់វី (https://baocantho.com.vn) -វិមាន