ខេត្តសុកត្រាំង បានផ្តុំកម្លាំងចង្អុលការដល់មន្ទីរ គណៈ ផ្នែក និងភូមិភាគ ផ្សព្វផ្សាយអនុវត្តល្អគោលនយោបាយគិតគូរដល់គ្រួសារគោលនយោបាយ និងអ្នកមានសគុណលើភូមិសាស្រ្ត។ ឆ្លងតាមរយៈនោះ រួមចំណែកលើកស្ទួយជីវភាពសម្ភារៈ និងស្មារតីដល់អ្នកមានសគុណនៅក្នុងខេត្ត។
ប្រគល់ផ្ទះឧបការគុណដល់គ្រួសារគោលនយោបាយនៅស្រុកត្រឹងដេ។
ទូទាំងខេត្ត អ្នកមានសគុណប្រមាណ ៤៩.២២៥ នាក់ ក្នុងនោះ មុខសញ្ញាដែលបានទទួលប្រាក់សោធនរៀងរាល់ខែចំនួន ១២.១១៨ នាក់ មុខសញ្ញាដែលទទួលប្រាក់សោធនតែមួយលើក ចំនួន ៣៧.១០៧ នាក់។ តាមប្រសាសន៍លោកឡេហ្វាងដៀង នាយកមន្ទីរការងារយុទ្ធជនពិការនិងសង្គមកិច្ចសុកត្រាំង ខេត្តបានសង់ផ្ទះ៧.២៦២ខ្នងជូនអ្នកមានសគុណ ក្នុងនោះ សង់ថ្មី ៤.៤១១ ខ្នង និងជួសជុល ២.៥៨១ ខ្នង គិតជាទឹកប្រាក់ជាង ២៥៥,២ ពាន់លានដុង។ តាមរយៈមូលនិធិ “តបស្នងសងគុណ” ខេត្តបានសង់និងជួសជុលផ្ទះឧបការគុណបាន ៥១៧ ខ្នង អស់ទឹកប្រាក់ ១៦ ពាន់លានដុង។ បច្ចុប្បន្ន ខេត្តសុកត្រាំង មិនមានគ្រួសារអ្នកមានសគុណជួបលំបាកខាងលំនៅឋានទៀតទេ។
វីរមាតាវៀតណាម ត្រឿងធីឌាំង នៅសង្កាត់ទី៦ ក្រុងសុកត្រាំង មានកូនជាយុទ្ធជនពលី ២ នាក់ បានស្លាប់ក្នុងសម័យតស៊ូប្រឆាំងចក្រពត្តិអាមេរិក។ លោកយាយត្រឿងធីឌាំង ឱ្យដឹង៖ “អាយុ៩៣ឆ្នាំហើយ ខ្ញុំបានឃើញភូមិស្រុក ប្រទេសជាតិសន្តិភាព និងរីកចម្រើន។ ខ្ញុំមានការត្រេកអរពេលបានរដ្ឋគិតគូរដល់គ្រួសារគោលនយោបាយដូច្នេះ។ រូបខ្ញុំផ្ទាល់តែងបានរដ្ឋអំណាចរណសិរ្សមាតុភូមិនិងអង្គការមហាជនភូមិភាគ យកចិត្តទុកដាក់គិតគូរតាំងពីសម្ភារៈ ស្មារតី និងសុខភាពផង។ សព្វថ្ងៃខ្ញុំសង្ឃឹមថា កូនចៅជំនាន់ក្រោយនឹងពង្រីកល្អប្រវេណីស្នេហាជាតិ បញ្ចេញកម្លាំងរៀនសូត្រ កសាងភូមិស្រុក ប្រទេសជាតិកាន់តែសម្បូររុងរឿង”។
ទន្ទឹមនឹងនោះ ខេត្តសុកត្រាំង ក៏បានចាត់ចែងនាំអ្នកមានសគុណចំនួន ៣.៧៧៤ លើកនាក់ ទៅទេសចរ លំហែកាយជាលក្ខណៈប្រមូលផ្ដុំ នៅក្រុងដាឡាក ញ៉ាត្រាងនិងភូក្វឹកជាដើម។ ជំនួយប្រាក់សម្រាប់ព្យាបាលរោគនឹងបំប៉នសុខភាពនៅនឹងផ្ទះចំនួន ២៤.៣៩៩ លើកនាក់ សរុបទឹកប្រាក់ ៣៩,៥ ពាន់លានដុង។ ជំនួយធានារ៉ាប់រងសុខាភិបាលដល់អ្នកមានសគុណ ផ្តល់ប្រាក់ឧបត្ថម្ភ សិក្សាដល់សិស្ស និស្សិត ជាកូនចៅគ្រួសារគោលនយោបាយ និងអ្នកមានសគុណ ។ល។ អនុវត្តកិច្ចចង្អុលការរបស់ខេត្ត អង្គភាពនីមួយៗ បានរួមចំណែកដោះស្រាយល្អនូវគោលនយោបាយសម្រាប់អ្នកមានសគុណនៅខេត្តសុកត្រាំង៕
យ្វីអាញ់-លីសៀ