ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

03/08/2020 - 16:48

រាយ​ការណ៍​ខ្លឹម​សារ​ផ្សព្វ​ផ្សាយ​សេច​ក្ដី​សម្រេច​ចិត្ត​លេខ​ ១២០/២០២០/QH១​៤​

 នៅ​រដ្ឋ​ធានី​ហា​ណូយ​ គណៈ​កម្មា​ធិការ​ជន​ជាតិ​ ទើប​នឹង​រៀប​ចំ​កិច្ច​ប្រ​ជុំ​រាយ​ការ​ណ៍​ពី​ខ្លឹម​សារ​នៃ​សេច​ក្ដី​សម្រេច​ចិត្ត​លេខ​ ១២០/២០២០/QH១​៤​ (ផ្ដល់​សច្ចា​នុមតិ​លើ​គោ​លការណ៍​វិនិ​យោគ​ទុន​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ តំ​បន់​ជន​រួម​ជាតិ​ភាគ​តិ​ច​និង​តំ​បន់​ភ្នំ​ ដំ​ណា​ក់​កាល​ ២០២១- ២០៣០)។​

រដ្ឋ​មន្រ្តី​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​ ឌោវ៉ាន់​ចៀង​ ថ្លែង​យោ​បល់ ចង្អុល​ការ​ក្នុង​កិច្ច​ប្រ​ជុំ​។​

តាម​ប្រ​សាសន៍​លោក​ ប៊ុយ​វ៉ាន់​លឹត ប្រ​ធាន​នា​យក​ដ្ឋាន​គោ​ល​នយោ​បាយ​ជន​ជាតិ​ ឱ្យ​ដឹង​៖ សេច​ក្ដី​សម្រេច​ចិត្ត​លេខ​ ៨៨/២០១៩​/QH១​៤​ កម្ម​វិធី​ទិស​ដៅ​ជាតិ​មាន​១០គម្រោង​ ក្នុង​នោះ​ គម្រោង​ទី១ គឺគោ​លនយោ​បាយ​ឧបត្ថម្ភ​សង់​ផ្ទះ​ ដី​សង់​ផ្ទះ​ ដី​ផលិត​កម្ម​ ទឹក​ស្អាត​ប្រើ​ប្រាស់​ជូន​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​។​ លទ្ធ​ផល​ត្រួត​ពិនិត្យ​លើ​ជន​ជាតិ​ភាគ​តិច​ទាំង​ ៥៣ តំ​បន់​ជន​ជាតិ​ភាគ​តិ​ច​ នៅ​ប្រ​ហែល​ ២៤.៥៣២ គ្រួ​សារ​គ្មាន​ដី​សង់​ផ្ទះ​។​ យោ​ងតាម​សេច​ក្ដី​សម្រេច​ចិត្ត​ ៨៨/២០១៩​/QH១៤ និង​លទ្ធ​ភាព​នៃ​ការ​ថ្លឹង​ថ្លែង​ប្រ​ភព​ទុនក្នុង​ដំ​ណាក់​កាល​ ២០២១-២០២៥ នឹង​ដោះ​ស្រាយ​បាន​ ៦០% តាម​តម្រូវ​ការ​គ្រួ​សារ​មួយ​ចំ​នួន​ (ប្រ​ហា​ក់​ប្រ​ហែល​ ១៧.៤១០ គ្រួ​សារ​)  ក្នុង​ដំ​ណាក់​កាល​ ២០២៥-២០៣០ នឹង​ដោះ​ស្រាយ​បាន​ ៤០% តាម​តម្រូវ​ការ​ដែលនៅ​សេស​សល់​ (ប្រ​ហា​ក់​ប្រ​ហែល​ ១១.១៧០ គ្រួ​សារ​)។​ អំ​ពី​ការឧបត្ថម្ភ​សង់​ផ្ទះ​ ដំ​ណាក់​កាល​ ២០២១-២០២៥ នឹង​ដោះ​ស្រាយ​បាន​ ៦០% តាម​តម្រូវ​ការ​ (ប្រ​ហា​ក់​ប្រ​ហែល​ ១៦.៧៥៤/ ២៧.៩២៤ គ្រួ​សារ​)  ដំ​ណា​ក់​កាល​ ២០២៤-២០៣០ នឹង​ដោះ​ស្រាយ​បាន​ ៤០% ដែល​នៅ​សេស​សល់​ (ប្រ​ហា​ក់​ប្រ​ហែល​ ១១.១៧០ គ្រួ​សារ​)។​ អំ​ពី​ដី​ផលិតកម្ម​៖ តម្រូវ​ការ​ឧបត្ថម្ភ​ផ្ទាល់​គឺ ២១០.៤០០ គ្រួ​សារ​ ដំ​ណា​ក់​កាល​ ២០២១-២០២៥​ តាម​ការ​គ្រោង​ទុក​នឹង​ដោះ​ស្រាយ​ជូន​ ១២៦.២៤០ គ្រួ​សារ​។​ អំ​ពី​ទឹក​ស្អាត​ប្រើ​ប្រាស់​ គឺតម្រូវ​ការ​ទឹក​ស្អាត​ប្រើ​ប្រាស់​ស្រប​អនា​ម័យ ៤០៣.០៤១ គ្រួ​សារ​ ដំ​ណា​ក់​កាល​ ២០២១-២០២៥ នឹងដោះ​ស្រាយ​ ៩០% តាម​តម្រូវ​ការ​គឺ ៣៦២.៧៣៦ គ្រួ​សារ​ (តាមសេច​ក្ដី​សម្រេច​ចិត្ត​ ៨៨)។​ យោ​ងតាម​លទ្ធ​ភាព​នៃ​ការ​ថ្លឹង​ថ្លែង​ថវិកា​ តាម​ការ​គ្រោង​ទុក​ដំ​ណា​ក់​កាល​ ២០២១-២០២៥ នឹង​ដោះ​ស្រាយ​ ៦០% តម្រូវ​ការ​គ្រួ​សារ​មួយ​ចំ​នួន​តាម​ផែន​ការ​ដាក់​ចេញ​។​

ចំ​ពោះ​ការ​អនុវត្ត​គម្រោង​ទី ៩ នៃ​កម្ម​វិធី​ទិស​ដៅ​ជាតិ​ “ការ​វិនិ​យោ​គ​ អភិវឌ្ឍ​ក្រុម​ជន​ជាតិ​មាន​ចំ​នួន​មនុស្ស​តិច​ និង​ក្រុម​ជន​ជាតិ​នៅ​ជួប​លំ​បាក​ច្រើន​”។​ លោក​ង្វៀន​ក្វាង​ឌឹក ប្រ​ធាន​នា​យក​ដ្ឋាន​ភូមិ​ភាគ​ ឱ្យ​ដឹង​៖ ចំ​ពោះ​ទិស​ដៅ​បន្ត​ការ​អភិវឌ្ឍ​ និង​លើ​ក​កម្ពស់​ឋានៈ​គ្រប់​ជន​ជាតិ​ មាន​ចំ​នួន​មនុស្ស​តិច​ លុប​បំ​បាត់​ភាព​អត់​ឃ្លាន​ កាត់​បន្ថយ​ភាព​ក្រី​ក្រ កែ​លម្អ​និង​លើក​ស្ទួយ​ជីវ​ភាព​សម្ភារៈនិង​ស្មារ​តី​ជូន​ជន​រួម​ជាតិ​ប្រ​កប​ដោយ​ចីរ​ភាព​ គម្រោង​នឹង​ឧបត្ថម្ភ​គ្រួ​សារ​ជន​រួម​ជាតិ​ភាគ​តិ​ច​ ១៦.០៧៩ គ្រួ​សារ​ សរុប​ជាង​ ៧៤ ពាន់​នា​ក់ (សរុប​កម្រិត​ថវិកា​វិនិយោ​គដំ​ណា​ក់កាល ​២០២១-២០២៥ គឺ ៧.១៩១,៩៨ ពាន់​លាន​ដុង​ ដំ​ណា​ក់​កាល​ ២០២៦-២០៣០ គឺ ៥.៨៨៤,៣៤ ពាន់​លាន​ដុង​)។​

សរុប​សេច​ក្ដី​ក្នុង​កិច្ច​ប្រ​ជុំ​ រដ្ឋ​មន្រ្តី​ ឌោវ៉ាន់​ចៀង​ បញ្ជា​ក់​៖ សេច​ក្ដី​សម្រេច​ចិត្ត​ ៨៨/២០១៩​/QH១៤ គឺដែន​កំ​ណត់​នៃ​បទ​ដ្ឋាន​ច្បាប់​ ព្រោះ​ហេតុ​ដូច្នោះ​ គ្រប់​នា​យក​ដ្ឋាន​ អង្គ​ភាព​ គប្បី​ប្រ​ញាប់​ផ្សព្វ​ផ្សាយ​រាល់​ខ្លឹម​សារ​ឱ្យ​គ្រប់​សព្វ​ ត្រឹម​ត្រូវ​តាម​សេច​ក្ដី​សម្រេច​ចិត្ត​ ៨៨ ព្រម​ជាមួយ​នោះ​ ធ្វើ​ឱ្យ​ច្បាស់​កម្រិត​នៃ​ការ​ឧបត្ថម្ភ​សម្រាប់​ផ្សព្វ​ផ្សាយ​។​ លោក​រ​ដ្ឋមន្រ្តី​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​ សំ​ណូម​ពរ​ គប្បី​បន្ថែម​សមាជិក​ឱ្យ​ក្រុម​ប្រ​ចាំ​ការ​គម្រោង​ ដើម្បី​ជំ​រុញ​ល្បឿន​ការ​ងារ​ក្នុង​ត្រី​មាស​ទី ៣ ឆ្នាំ​ ២០២០៕​

                                 យោ​ងតាម​៖  http://cema.gov.vn - ថា​ច់​ធី ​  

ចែករំលែកអត្ថបទ