នៅហាណូយ ក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា សហការជាមួយនឹងគណៈកម្មាធិការជនជាតិ រៀបចំ សិក្ខាសាលាស្ដីពី “លក្ខឋានបែងកំណត់តំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ តាមកម្រិតអភិវឌ្ឍន៍ដំណាក់កាល ២០២១ -២០២៥”។
រដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជនជាតិ ឌោវ៉ាន់ចៀង ថ្លែងយោបល់ក្នុងសិក្ខាសាលា។
ពិភាក្សានៅក្នុងសិក្ខាសាលា អ្នកតំណាងទាំងឡាយបានអំណះអំណាង ការកំណត់តំបន់ជនជាតិភាគតិចនិងតំបន់ភ្នំតាមកម្រិតអភិវឌ្ឍន៍ គឺជាការចាំបាច់ណាស់ ដើម្បីធ្វើជាមូលដ្ឋានផ្សព្វផ្សាយអនុវត្តនូវសេចក្តីសន្និដ្ឋាន សេចក្តីសម្រេចចិត្តរបស់បក្ស និងរដ្ឋសភា ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ។ យោងតាមលក្ខណៈដោយឡែករបស់ភូមិភាគនីមួយៗ អ្នកតំណាងទាំងឡាយបានផ្ដល់យោបល់ច្បាស់អំពីគោលដៅកំណត់ ឱ្យសមស្របជាមួយនឹងស្ថានភាពជាក់ស្តែងដូច៖ ពិនិត្យមើលឃុំ ភូមិដែលលំបាកខ្លាំងចំណុះទីប្រជុំជន ពិនិត្យមើលអំពីលក្ខឋាននៅតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដែលមានអត្រាគ្រួសារជនជាតិភាគតិចរស់នៅ ១៥% ឡើងទៅ ពីព្រោះតំបន់ជាច្រើននៅលំបាកខ្លាំង ជនជាតិភាគតិចរស់នៅលាយឡំគ្នា ម្ល៉ោះហើយមិនគ្រប់កំណត់នៃចំនួនគ្រួសារ ស្នើបំពេញបន្ថែមលក្ខឋានចំនួនគ្រួសារប្រកៀកបន្ទាត់ក្រ មានសេចក្តីកំណត់ពិសេសចំពោះឃុំនៅតាមតំបន់ព្រំដែន ឃុំជាប់តំបន់មាត់ទន្លេជាដើម។
ពង្រាងសេចក្តីសម្រេចអំពីលក្ខឋានបែងកំណត់តំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ តាមកម្រិតអភិវឌ្ឍន៍ដំណាក់កាល ២០២១-២០២៥ បានកំណត់៖ លក្ខឋានឃុំលំបាកខ្លាំង (តំបន់III)៖ គឺឃុំចំណុះតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ មិនទាន់ទទួលស្គាល់បទដ្ឋានជនបទថ្មី អត្រាគ្រួសារក្រីក្រពី ២០% ឡើងទៅ (ឃុំចំណុះតំបន់វាលរាបទន្លេគឺវឡុងពី ១៥% ឡើងទៅ ឬមានគ្រួសារជនជាតិភាគតិចក្រីក្រ ១៥០ គ្រួសារឡើងទៅក្នុងមួយឃុំ)។
ក្នុងករណីឃុំដែលមានអត្រាគ្រួសារក្រីក្រពី ១៥% ដល់ក្រោម ២០% (ចំពោះឃុំចំណុះតំបន់វាលរាបទន្លេគឺវឡុងពី ១២% ដល់ក្រោម ១៥% ) ប្រសិនបើមានមួយក្នុងចំណោមលក្ខណៈដទៃទៀត ក៏បានកំណត់ជាឃុំលំបាកខ្លាំងដែរ។
ចំពោះលក្ខឋានភូមិលំបាកខ្លាំង៖ ចំពោះឃុំមិនឋិតក្នុងលក្ខឋានឃុំលំបាកខ្លាំង គឺពិនិត្យមើល និងកំណត់ភូមិលំបាកខ្លាំង (មិនអនុវត្តចំពោះសង្កាត់ ទីប្រជុំជន និងឃុំ ភូមិដែលបានសម្រេចបទដ្ឋានជនបទថ្មី)៖ អត្រាគ្រួសារក្រីក្ររបស់ភូមិពី ២០% ឡើងទៅ (ចំពោះតំបន់វាលរាបទន្លេគឺវឡុងពី ១៥% ឡើងទៅ ឬមានគ្រួសារជនជាតិភាគតិចក្រីក្រ ៣០ គ្រួសារឡើងទៅក្នុងមួយភូមិ) ករណីភូមិណាមានអត្រាគ្រួសារក្រីក្រពី ១៥% ដល់ក្រោម ២០% (ចំពោះតំបន់វាលរាបទន្លេគឺវឡុងពី ១២% ដល់ក្រោម ១៥%) ប្រសិនបើមានមួយក្នុងចំណោមលក្ខណៈដទៃទៀត ក៏ត្រូវបានកំណត់ជាភូមិលំបាកខ្លាំងដែរ៕
យោង៖ cema.gov.vn- វិមាន