នៅហាណូយ និងទីតាំងបណ្ដាញតភ្ជាប់ទូទាំងប្រទេសចំនួន ៦៣ គណៈកម្មការសេដ្ឋកិច្ចមជ្ឈិម បានដឹកនាំកិច្ចសហការជាមួយនឹងគណៈកម្មការ ទទួលបន្ទុកកិច្ចការបក្សនៃធនាគារជាតិ ធនាគារគោលនយោបាយសង្គម និងគណៈ ផ្នែក អង្គការនយោបាយសង្គមនានា បានរៀបចំប្រជុំតាមប្រព័ន្ធអនឡាញ បូកសរុបបណ្តោះអាសន្ន ៥ ឆ្នាំអនុវត្តបទបញ្ជាលេខ ៤០-CT/TW ចុះថ្ងៃទី ២២/១១ /២០១៤ របស់គណៈលេខា នីតិកាល XI ស្តីពីបង្កើនការដឹកនាំរបស់បក្ស ចំពោះឥណទានគោលនយោបាយសង្គម។
សមមិត្ត ឌោវ៉ាន់ចៀង រដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជនជាតិ ជូនប័ណ្ណសរសើរដល់ប្រធានក្រុមប្រឹតសំចៃបុលទុន។
ក្រោយរយៈពេល ៥ ឆ្នាំអនុវត្តបទបញ្ជាលេខ ៤០-CT/TW ប្រភពទុនឥណទានគោលនយោបាយ បានមកដល់ឃុំ សង្កាត់ ទីប្រជុំជនក្នុងទូទាំងប្រទេសទាំង ១០០%។ សរុបប្រភពទុនឥណទាន គោលនយោបាយ សម្រេចបាន ២២៦.៥៦០ ពាន់ពាន់លានដុង កើន ៩១ ពាន់ពាន់លានដុង បើប្រៀបនឹងឆ្នាំ ២០១៤ ។ល។
បំណុលសរុបពីកម្មវិធីគោលនយោបាយសង្គមសម្រេចប្រមាណ ២១៩.៥៦៥ ពាន់លានដុង កើន ៩០.១០៩ ពាន់លានដុង សរុបចំនួនទឹកប្រាក់ដែលបានរំសាយសម្រេច ៣៣៦.៩៤៤ ពាន់លានដុង សម្រាប់ប្រជាជនជាង ១២ លានគ្រួសារបានបុលទុន ក្នុងនោះ ២,១ លានគ្រួសារបានចាកផុតពីភាពក្រីក្រដោយចីរភាព កសាងសំណង់ផ្គត់ផ្គង់ ទឹកស្អាតនិងអនាម័យបរិស្ថានជនបទបាន ៧,៣ លានសំណង់ សង់ផ្ទះជូនគ្រួសារក្រីក្រ បាន ១៤២ ពាន់ខ្នង និងមុខសញ្ញាគោលនយោបាយ សិស្ស និស្សិត ៣៤៦ ពាន់លើកនាក់ បានបុលទុនពីធនាគារគោលនយោបាយសង្គម ដើម្បីបន្តការរៀនសូត្រ ឈានឡើងក្នុងជីវភាព។ ប្រជាជនជាង ១,៣ លាននាក់បានបុលទុន ដើម្បីបង្កការងាររកស៊ី និងប្រជាជន ២៤ ពាន់នាក់បានបុលទុនទៅពលកម្មនៅក្រៅប្រទេស។
ថ្លែងការណ៍ក្នុងអង្គប្រជុំ លោកឌោវ៉ាន់ចៀង សមាជិកមជ្ឈិមបក្ស រដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជនជាតិ ឱ្យដឹង៖ អាស្រ័យអនុវត្តមានប្រសិទ្ធភាពនូវបទបញ្ជាលេខ ៤០-CT/TW ម្ល៉ោះហើយជនរួមជាតិភាគតិចនិងតំបន់ភ្នំ បានបុលទុនអនុគ្រោះអភិវឌ្ឍផលិតកម្ម ជីវភាពបានលំនឹងជាសន្សឹមៗ។ រដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជនជាតិ សង្ឃឹមថា ក្នុងពេលខាងមុខ ពេលផ្សព្វផ្សាយអនុវត្តកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០ សកម្មភាពឥណទានគោលនយោបាយសង្គម នឹងបន្តផ្សារភ្ជាប់ស្អិតល្មួតជាមួយនឹងការងារជនជាតិ បើកទូលាយមុខសញ្ញាបុលទុន បង្កើតការងាររកស៊ីចិញ្ចឹមជីវិតដល់ជនជាតិភាគតិចនិងតំបន់ភ្នំ កាត់បន្ថយគម្លាតរវាងតំបន់និងតំបន់ក្នុងទូទាំងប្រទេស។
ថ្លែងយោបល់ចង្អុលការក្នុងកិច្ចប្រជុំ សមមិត្ត ត្រឹងក្វឹកវឿង សមាជិកការិយាល័យនយោបាយ ប្រចាំការនៃគណៈលេខា បានកត់សម្គាល់ និងស្ងើចសរសើរនូវលទ្ធផលសម្រេចបានក្នុងការផ្សព្វផ្សាយអនុវត្តបទបញ្ជាលេខ ៤០-CT/TW។ សមមិត្ត ត្រឹងក្វឹកវឿង បានសំណូមពរដល់គណៈកម្មការសេដ្ឋកិច្ចមជ្ឈិម និងស្ថាប័ននានា គប្បីបន្តផ្តុំកម្លាំង ដឹកនាំចង្អុលការ ជម្នះភាពខ្វះចន្លោះក្នុងពេលខាងមុខ។ អនុវត្តយ៉ាងម៉ឺងម៉ាត់និងព្រមៗគ្នា ប្រសិទ្ធភាពនៃការអនុវត្តវិធានការ ដើម្បីឆ្លើយតបតម្រូវការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ប្រទេសជាតិ៕
យោង៖ https://baodantoc.vn-វិមាន