នៅក្រុងចូវដុក បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តអាងយ៉ាង ទើបចាត់តាំងសន្និសីទបូកសរុបបណ្ដោះអាសន្នការងារការពារព្រំដែន ៦ ខែដើមឆ្នាំ ២០២០ ។
បញ្ជាការដ្ឋានខេត្តអាងយ៉ាង បានជូនរង្វាន់ ៥០ លានដុងដល់កម្មាភិបាល យុទ្ធជនប៉ុស្តិ៍ការពារព្រំដែនភូហឺវ ដែលអនុវត្តករណីពិសេស AG ៦២០ ។
ផ្អែកលើមូលដ្ឋានវាយតម្លៃលទ្ធផល ៦ ខែ ដើមឆ្នាំ ២០២០ គណៈកម្មាធិការបក្ស បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត បានផ្សព្វផ្សាយភារកិច្ច ការងារ៦ខែចុងឆ្នាំ ២០២០ ដូចជា៖ ប្រមូលផ្តុំអនុវត្តល្អភារកិច្ចគ្រប់គ្រង ការពារអធិបតេយ្យ សន្តិសុខព្រំដែន ត្រៀមលក្ខណៈប្រយុទ្ធ ម្ចាស់ការក្ដោបក្ដាប់ស្ថានភាពក្នុង និងក្រៅព្រំដែន ប្រយុទ្ធប្រឆាំងរាល់បទល្មើសប្រកបដោយប្រសិទ្ធភាព។ បន្តបង្ការប្រឆាំងជំងឺ COVID-១៩ បង្កើនសកម្មភាពដើរល្បាតតាមខ្សែបន្ទាត់ព្រំដែន គ្រប់គ្រងច្រកព្រំដែនហ្មត់ចត់ ប្រទះឃើញនិងទប់ស្កាត់បានទាន់ពេលការបំពានអធិបតេយ្យទឹកដី ឆ្លងព្រំដែនខុសច្បាប់ មិនចោលរំលងមុខសញ្ញា រក្សាព្រំដែនលំនឹង។ ម្ចាស់ការសហការជាមួយនឹងគណៈ ផ្នែក អង្គការមហាជនភូមិភាគ ចូលរួមកសាងពង្រឹងនិងពង្រីកប្រព័ន្ធនយោបាយនៅភូមិភាគរឹងមាំ ជួយប្រជាជនអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌សង្គម ចាត់តាំងសម្រេចជោគជ័យមហាសន្និបាតបក្ខភាគកងទ័ពការពារព្រំដែនខេត្តលើកទី XIII (អាណត្តិកាល ២០២០-២០២៥ ) ។
ក្នុងអង្គសន្និសីទ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត បានអានលិខិតស្ងើចសរសើររបស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ង្វៀនស្វឹនភុក ដល់កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនខេត្តអាងយ៉ាង កងលេខ ៣ នាយកដ្ឋាន បង្ការប្រឆាំងគ្រឿងញៀន និងបទល្មើសនៃកងទ័ពការពារព្រំដែនមានស្នាដៃឆ្នើមក្នុងករណីពិសេសចំនួន ២ គឺ AG ៤២០ និងAG ៦២០ បោសសម្អាតជោគជ័យខ្សែរយៈជួញដូរ ដឹកជញ្ជូនគ្រឿងញៀនខុសច្បាប់ពីប្រទេសកម្ពុជាចូលមកវៀតណាម ឃាត់ខ្លួនមុខសញ្ញា ១២ នាក់ ដកហូតគ្រឿងញឿនប្រភេទម៉ាទឹកកកចំនួន ៧០,៧៣ គីឡូក្រាម គ្រឿងញៀនប្រភេទគ្រាប់ ចំនួន ១០.២០០ គ្រាប់ រថយន្ត២គ្រឿង ម៉ូតូ ៣ គ្រឿង ធានាសុវត្ថិភាពកងកម្លាំងនិងឧបករណ៍៕
យោង៖ https://baoangiang.com.vn-វិមាន