សកម្មភាពកីឡាមួយចំនួននៅសប្តាហ៍វប្បធម៌ទេសចរណ៍ និងសមោសរ ម្ហូបអាហារណាមបូ ឆ្នាំ២០១៩ ។ រូបថត៖ សើុងម៉ាល័យ
លោកថាច់បោយ នាយករងមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្តត្រាវិញ ឱ្យដឹង៖ សប្តាហ៍វប្បធម៌ ទេសចរណ៍ និង សមោសរម្ហូបអាហារណាមបូលើកទីII ផ្សារភ្ជាប់នឹងពីធីបុណ្យអកអំបុកខេត្តត្រាវិញឆ្នាំ២០២០ តាមការគ្រោងទុកនឹងប្រព្រឹត្តឡើងចាប់ពីថ្ងៃ២៥-៣១/១០/២០២០។ នេះគឺជាព្រឹត្តិការណ៍វប្បធម៌ ទេសចរណ៍ដ៏សំខាន់របស់ខេត្តត្រាវិញ ដើម្បីអភិរក្ស និងពង្រីកពិធីបុណ្យប្រពៃណីរបស់ជនរួមជាតិខ្មែរ។ ទន្ទឹមនឹងនោះ សំដៅផ្សព្វផ្សាយនិងទាក់ទាញភ្ញៀវទេសចរមកកាន់ខេត្តត្រាវិញ ខិតខំដល់ឆ្នាំ២០២៥ ផ្នែកទេសចរណ៍នឹងក្លាយជាផ្នែកសេដ្ឋកិច្ចមុខព្រួញរបស់ខេត្ត។
សប្តាហ៍វប្បធម៌ ទេសចរណ៍ និងសមោសរម្ហូបអាហារណាមបូលើកទីIIនេះ នឹងមានសកម្មភាពជាច្រើន ដូចជា៖ សមោសរ ម្ហូបអាហារណាមបូ សិក្ខាសាលា “ខួប១០០ឆ្នាំសិល្បៈល្ខោន បាកសាក់” និងប្រណាំងទូក-ងជាដើម៕
យោង៖ កាសែតជនជាតិនិងអភិវឌ្ឍន៍- ប្រែសម្រួល៖ លីសៀ