ឆ្នាំ២០២០ សាកលវិទ្យាល័យកឹងធើ មាន៥របៀបពិនិត្យជម្រើសចូលមហាវិទ្យាល័យរៀបរយ ដូចខាងក្រោម៖
ម៉ោងសិក្សាតាមកម្មវិធីគុណភាពខ្ពស់របស់សាកលវិទ្យាល័យកឹងធើ។ រូបថត៖ ប៊ិចង៉ុក
របៀបទី១៖ គឺជម្រើសយកតែម្តង អាទិភាពជម្រើសយកបេក្ខជនតែម្ដងតាមសេចក្ដីកំណត់។
របៀបទី២៖ សាលាកំណត់យកកម្រិតទាបបំផុត៦០% សម្រាប់ពិនិត្យជម្រើស; យោងតាមពិន្ទុប្រឡងយកសញ្ញាប័ត្រវិទ្យាល័យឆ្នាំ២០២០ (យោងតាមវិញ្ញាសាសមាយោគ ពិនិត្យជម្រើសស្របនឹងមុខវិជ្ជាដែលបេក្ខជនចុះឈ្មោះ) សម្រាប់មុខជំនាញទាំងអស់នៃកម្មវិធីទំនើប កម្មវិធីគុណភាពខ្ពស់និងកម្មវិធីបើកទូលាយ។ ដោយឡែកមុខជំនាញអប់រំកាយសម្បទា ក្រៅពីវិញ្ញាសាវប្បធម៌ចំនួន២ បេក្ខជនត្រូវប្រឡងវិញ្ញាសាទេពកោសល្យកីឡាអប់រំកាយ អាស្រ័យសាកលវិទ្យាល័យកឹងធើរៀបចំឡើងនៅថ្ងៃ១៥ ខែសីហា ឆ្នាំ ២០២០។
របៀបទី៣៖ សាលាទទួលយកច្រើនបំផុត ៤០%។ សាលាពិនិត្យជម្រើសយោងតាមពិន្ទុនៃសិក្ខាគារិកកម្រិតវិទ្យាល័យសម្រាប់មុខជំនាញទាំងអស់ (លើកលែងតែមុខវិជ្ជាបណ្តុះបណ្តាលគ្រូបង្រៀន) លើមូលដ្ឋានពិន្ទុមធ្យមភាគ៥វគ្គ សិក្សា (លើកលែងពិន្ទុចុងឆ្នាំសិក្សាថ្នាក់ទី១២) សម្រាប់វិញ្ញាសាសមាយោគពិនិត្យជម្រើសចំនួន ៣ (ដូចរបៀបទី២) ស្របនឹងមុខជំនាញដែលបេក្ខជនចុះឈ្មោះ។ លក្ខខ័ណ្ឌចុះឈ្មោះបេក្ខជនមានពិន្ទុមធ្យមភាគសរុប៣វិញ្ញាសាសមាយោគពិនិត្យ ជម្រើស ចាប់ពី១៩,៥ពិន្ទុឡើងទៅ បេក្ខជនអាចចុះឈ្មោះចំនួន៥គោលបំណងសិក្សា និងត្រូវរៀបអាទិភាពពីខ្ពស់ចុះមក (អាទិភាពគោលបំណងសិក្សាដែលខ្ពស់បំផុត)។
របៀបទី៤៖ សាលាពិនិត្យជម្រើសបន្ថែមក្នុងកម្មវិធីសម្រាប់បេក្ខជនជាប់ជម្រើសមហាវិទ្យាល័យឆ្នាំ២០២០ គ្រប់មុខជំនាញ និងចូលរៀនសាកលវិទ្យាល័យកឹងធើដោយមានតម្រូវការផ្លាស់មករៀនតាមកម្មវិធី២ខាងលើ។ លក្ខខ័ណ្ឌ គឺបេក្ខជនមានពិន្ទុពិនិត្យជម្រើសយោងតាមវិញ្ញាសាសមាយោគពិនិត្យជម្រើសស្របនឹងមុខជំនាញដែលសុំផ្លាស់ប្ដូរ។
របៀបទី៥៖ ពិនិត្យជម្រើសចូលរៀនតែម្តងបន្ថែមចំណេះដឹងសម្រាប់មុខសញ្ញាប្រឡងជាប់សញ្ញាប័ត្រវិទ្យាល័យឆ្នាំ២០២០ និងសមស្របលក្ខខ័ណ្ឌកំណត់ក្នុងលក្ខន្តិកៈជម្រើសសិស្ស ។ ចំពោះបេក្ខជនទាំងនេះត្រូវបំប៉នចំណេះដឹងបន្ថែមមួយឆ្នាំ។ ប្រសិនបើលទ្ធផលសិក្សាសម្រេចតាមតម្រូវការរបស់សាលានឹងបានចូលរៀនក្នុងកម្មវិធីមហាវិទ្យាល័យរៀបរយ យោងតាមមុខជំនាញដែលបេក្ខជនចុះឈ្មោះ៕
ប៊ិចង៉ុក - ថាច់ធី