13/07/2020 - 15:52

ប្រេង​ល្ហុង​ខ្ញែរ​ ជាថ្នាំ​កែ​ស​ម្ផស្សបែប​ធម្ម​ជាតិ​ដល់​ស្បែក​និង​សក់

ប្រេង​ល្ហុង​ខ្ញែរ​ មាន​ពណ៌​លឿង​ខ្ចី​ បាន​ចម្រាញ់​ពី​គ្រាប់​ដែល​សម្បូរ​ទៅ​ដោយ​សារ​ធាតុ​ប្រ​ឆាំង​អុកស៊ី​តកម្ម​ វីតាមីន​ E ប្រូតេអ៊ីន​ អា​ស៊ី​តខ្លាញ់​អូមេហ្គា-៦​ និង​អូម​េហ្គា-៩​ ក៏​ដូច​ជា​សមាស​ធាតុ​ប្រ​ឆាំង​ការរលាក​ ប្រ​ឆាំង​មេរោគ​ជាដើម​។​

ប្រេង​ល្ហុង​ខ្ញែរ​។​

+ បំ​ប៉ន​និង​ការ​ពារ​សក់។​ ប្រ​ភេទ​ប្រេង​បំ​ប៉នសក់ធម្ម​តា​ គ្រាន់​តែផ្តល់​សារ​ធាតុ​បំ​ប៉ន​ខាង​ក្រៅ​ប៉ុណ្ណោះ​ រីឯ​ប្រេង​ល្ហុង​ខ្ញែរ​ អា​ច​ជួយ​បំ​ពេញ​បន្ថែម​សារ​ធាតុ​បំ​ប៉ន​ទៅ​ខាង​ក្នុង​ស្បែក​ក្បាល​។​ សមាសធាតុ​អា​ស៊ី​ត ricinoleic (គ្រាន់​តែមាន​នៅ​ក្នុង​គ្រាប់​ល្ហុង​ខ្ញែរ​ប៉ុណ្ណោះ​) និង​អា​ស៊ី​តខ្លាញ់​អូម​េហ្គា-៦​ មានអត្ថ​ប្រ​យោ​ជន៍​ជួយ​ការ​ពារ​ កែ​លម្អ​ភាព​រ​លោង និង​ភាព​មាំមួន​របស់​សក់។​

 + ធ្វើ​ឱ្យ​រោម​ភ្នែក​និង​រោម​ចិញ្ចើម​វែង​ ។​  អាស្រ័យ​ប្រេង​ល្ហុង​ខ្ញែរ​ផ្ទុក​វីតាមីន​ច្រើន​ ហេតុ​នោះ​ តាំង​ពី​យូរ​លង់​មក​ បាន​ប្រើ​ប្រាស់​ដូច​ជា​ឱសថម្យ៉ាង​នៅ​ក្នុង​គ្រួ​សារ​ ជួយ​ឱ្យ​រោម​ភ្នែក​និង​រោម​ ចិញ្ចើម​ដុះ​វែង​ និង​កាន់​តែក្រាស់​។​ របៀប​ធ្វើ​គឺ សាម​ញ្ញ​ណា​ស់​ គ្រាន់​តែយក​ជក់តូចជ្រលក់​ប្រេងបន្តិច​ រួច​វាស​ពី​លើ​រោម​ចិញ្ចើម​និង​រោម​ភ្នែក​ ទុកឱ្យ​ស្ងួត​ធម្ម​តា​ពេញ​មួយ​យប់​ រួច​លុប​មុខ​ឱ្យ​ជ្រះ​នៅ​ពេល​ព្រឹក​ព្រលឹម។​

+ ទប់ស្កាត់​ស្បែក​ជ្រីវជ្រួញ និង​ជួយ​បំ​បាត់ស្នា​មអា​ច​ម៍រុយ​។​ អា​ស្រ័យ​ប្រេង​ល្ហុង​ខ្ញែរ ​មានអត្ថ​ប្រ​យោ​ជន៍​ជួយ​បង្កើន​ការ​ផល​ិត collagen - ប្រូតេអ៊ីន​ ជួយ​រក្សា​ស្បែក​ស្រស់​ស្អាត​ ទន់ល្មើយ និង​បំ​បាត់​ជ្រីវជ្រួញ  ហេតុ​នោះ​ប្រេង​ល្ហុង​ខ្ញែរ​ គឺជាពិធ​ីព្យា​បាល​ធម្ម​ជាតិ​ ជួយ​ទប់ស្កាត់​ស្បែក​ជ្រីវជ្រួញយ៉ាង​ប្រ​សិ​ទ្ធភាព​។​ មិត្ត​អា​ច​លាបប្រេង​ល្ហុងខ្ញែរ​បន្តិច​ត្រង់​កន្លែង​មាន​ស្បែក​ជ្រីវជ្រួញ ទុកកន្លង​មួយ​រាត្រី​ លុះ​ព្រឹក​ឡើង​លាង​ឱ្យ​ជ្រះ​ ប្រភេទ​ប្រេង​នេះ​ នៅ​ទាំង​ធ្វើ​ឱ្យ​ស្បែក​ទន់ល្មើយ ជាង​ការ​ប្រើ​ម្សៅ​បំ​ប៉ន​សំ​ណើ​មទៅ​ទៀត​។​

+ ព្យា​បាល​ស្បែក​ស្ងួត ស្នា​មសង្វារ។​ ប្រេងល្ហុង​ខ្ញែរ​ សម្បូរ​ទៅ​ដោយ​សារ​ធាតុ​ខ្លាញ់​និង​សារធាតុ​ប្រ​ឆាំង​អុកស៊ី​តកម្ម​ ហេតុ​នោះ​អា​ច​ជួយ​ព្យា​បាល​ជំ​ងឺ​ស្ងួត​ស្បែក​ ស្នា​មសង្វារយ៉ាង​មាន​ប្រសិទ្ធភាព​។​ យក​ប្រេងល្ហុង​ខ្ញែរ​លាបត្រ​ង់​កែ​ង​ដៃ​ ក្បាល​ជង្គង់​ កែ​ង​ជើង​ ភ្នែក​ជើង​ ដើម្បី​បំ​ប៉នជាតិ​សំ​ណើ​មផង​ និង​ព្យា​បាល​ស្ថាន​ភាព​ស្បែកស្ងួត​ ប្រេះស្បែក​ ស្នា​មសង្វារស្បែក​យ៉ាង​ប្រ​សិ​ទ្ធភាព​ផង​។​ ប្រេង​នេះ​ មាន​អត្ថ​ប្រ​យោ​ជន៍​ដល់អ្នក​ដែល​ប្រ​ឈម​នឹង​បញ្ហា​អា​ល្លែកហ្ស៊ីស្បែក​  ជាប្រ​ភេទ​ស្ងួត​ស្បែង​ដោយ​សារ​ការ​បម្រែ​បម្រួលអា​កាស​ធាតុ​ និង​ការ​កខ្វក់​បរិស្ថាន​កាន់​តែកើន​ឡើង​។​

+ ព្យា​បាល​មុន​ អា​ស៊ី​ត ricinoleic ដ៏​ពិសេស​ នៅ​ក្នុង​ប្រេង​ល្ហុង​ខ្ញែរ​ មាន​លក្ខណៈ​ប្រ​ឆាំង​មេរោគ​យ៉ាង​ខ្លាំង​ ម្ល៉ោះ​ហើយ​មាន​សមត្ថ​ភាព​អា​ច​កម្ចាត់​មេរោគ​ដែល​បង្ក​ឱ្យ​កើត​មុន​ខ្សាច់​យ៉ាង​ប្រ​សិ​ទ្ធភាព​។​ ចំ​ពោះ​មុន​ពង​រុយ​ ដែល​ជាប្រ​ភេទមេរោគ​សើស្បែក​ កើត​មាន​ពេល​មេរោគ​ចូល​ទៅក្នុង​គល់​រោម​ ឬ​ក្រពេញ​ប្រេង​ ប្រេង​ល្ហុង​ខ្ញែរ​មាន​អត្ថ​ប្រ​យោ​ជន៍​ជួយ​ព្យា​បាល​មុន​ពង​រុយ​យ៉ាង​មាន​ប្រ​សិ​ទ្ធភាព​ អា​ស្រ័យ​ផ្ទុក​សមាស​ធាតុ​ប្រ​ឆាំងការ​រលាក​ ប្រ​ឆាំង​មេរោគ​។​ ព្យា​យាម​បន្ត​ក់​ប្រេងល្ហុង​ខ្ញែរ​មួយ​តំ​ណក់លើ​មុន​ពង​រុយយ៉ាង​តិចបំ​ផុត​ពី​២​-៣​លើ​ក​ក្នុង​មួយ​ថ្ងៃ​ អា​ច​នឹង​ជាសះស្បើយវិញ​៕​

               ហឿង​ថា​វ (យោ​ង៖ TheHealthSite, RsvpLive) - វិមាន​

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ប្រេង​ល្ហុង​ខ្ញែរ​