កីឡាករវាយសីឥណ្ឌូនេស៊ី Kevin Sanjaya Sukamuljo មានមាឌមិនខ្ពស់។ ថ្វីបើមាឌអន់បន្តិចមែន ប៉ុន្តែ Kevin មានបច្ចេកទេស វាយសីបានល្អ ជួយឱ្យគាត់និងមិត្តរួមក្រុមគ្រងតំណែងលេខមួយពិភពលោក ក្នុងខ្លឹមសារវាយគូបុរសក្នុងអំឡុងពេលកន្លង។
ពានរង្វាន់ជើងឯកមួយរបស់កីឡាករ Kevin ។
អ្នកគាំទ្រចូលចិត្តទស្សនាការប្រកួតរបស់កីឡាករ Kevin តាមរយៈការវាយសីដ៏ប៉ិនប្រសប់របស់គាត់។ ទោះបីមាឌមិនខ្ពស់ តែកីឡាករ Kevin មានសមត្ថភាពប្រើកដៃយ៉ាងស្ទាត់ និងវាយសីយ៉ាងលឿន។ Kevin មានទេពកោសល្យដ៏កម្រ គឺអាចស្មានដឹងល្បឿនគ្រាប់សីរបស់គូប្រកូត ម្ល៉ោះហើយក៏ប្រញាប់ទប់បានទាន់ពេលត្រង់កន្លែងស្រឡះ។ ហេតុតែខ្លួនទាប ម្ល៉ោះហើយកីឡាករ Kevin ចេះបច្ចេកទេសវាយសីក្បែរសំណាញ់យ៉ាងល្អ។ អ្នកឯកទេសបានវាយតម្លៃថា ភាពជោគជ័យរបស់កីឡាករ Kevin គឺផ្ដើមពីការគួបផ្សំចំណុចមានប្រៀបខ្លាំងទាំង៣៖ ការប្រើប្រាស់កដៃបានល្អ ល្បឿនវាយសីលឿននិងពូកែស្មានដឹងល្បឿនគ្រាប់សី។ អាស្រ័យហេតុនោះ ក្រោយលើកប្រកួតនីមួយៗ អ្នកគាំទ្របូកសរុបរបៀបវាយសីរបស់កីឡាករ Kevin មានដូច៖ ស្រង់គ្រាប់សីនៅក្រោយខ្នង រត់ចុះឡើងទប់គ្រាប់សីរបស់ដៃគូ បោះគ្រាប់សីកន្លែងស្រឡះ រេកដៃប្តូរទិសសីដូចបំណង។
ហេតុតែកីឡាករ Kevin មានជីតាជាកីឡាករវាយសីអាជីព ម្ល៉ោះហើយបងត្រូវបានបំពាក់បំប៉នដើម្បីដើរតាមកីឡាវាយសីតាំងពីតូច។ អាយុ១១ឆ្នាំ បងទទួលបានពានរង្វាន់មួយ។ ថ្វីបើដូច្នោះ ក្ដីដំណើរឈានឆ្ពោះលេខមួយពិភពលោក មិនមែនជាការងាយស្រួលលើរូបបងនោះឡើយ។ កីឡាករ Kevin មិនជាប់ជម្រើសចូលក្លឹបកីឡាករវាយសី PB Djarum ដោយសារមាឌតូច។ តែបងមិនបោះបង់ចោល កីឡាករ Kevin បានព្យាយាមហ្វឹកហាត់រាល់ថ្ងៃដើម្បីចូលក្នុងក្លឹបកីឡាវាយសី PB Djarum មួយឆ្នាំបន្ទាប់នោះឱ្យទាល់តែបាន។
ឆ្នាំ២០១៦ បងទទួលបានរង្វាន់ Super Series ចំនួន៦។ ឆ្នាំ២០១៧ បងរួមជាមួយនឹង Marcus ជាគូបុរសលើកដំបូងបង្អស់ទទួលបាន Super Series ចំនួន៧ និងឈ្នះទាំងពានរង្វាន់ប្រកួតសម្រាប់កីឡាករឆ្នើមបំផុត៨នាក់ក្នុងឆ្នាំ។ ខែមីនា ឆ្នាំ២០១៧ កីឡា ករពីររូបនេះ ឈានឡើងលេខមួយពិភពលោកនិងគ្រងតំណែង នេះរហូតដល់សព្វថ្ងៃ។ ឆ្នាំ២០១៨ ក៏ជាឆ្នាំប្រកួតយ៉ាងជោគជ័យរបស់កីឡាករទាំងពីររូបដែរ ខណៈពេលការពារបានជោគជ័យជើងឯក All England Open ជើងឯកពិភពលោកនិងជើងឯកទ្វីបអាស៊ី៕
ហាថាញ់ - ថាច់ធី