កាម៉ាវ៖ គណៈជនជាតិខេត្តកាម៉ាវ ទើបរៀបចំសន្និសីទបើកវគ្គហ្វឹកហ្វឺន បំប៉នចំណេះដឹងជូនអ្នកមានប្រជាប្រិយក្នុងជនជាតិភាគតិច ឆ្នាំ ២០២០ ។
តំណាងចូលរួមអង្គសន្និសីទហ្វឹកហ្វឺនអ្នកមានប្រជាប្រិយ។
តាមនោះ មានតំណាងអ្នកមានប្រជាប្រិយចំនួន ៧១ នាក់ នៅខេត្តកាម៉ាវ ហ្វឹកហ្វឺនបំប៉នចំណេះដឹង នូវប្រធានបទមានដូច ៖ ផ្សព្វផ្សាយ ចលនាប្រជាជនអនុវត្តឱ្យបានល្អនូវសេចក្តីកំណត់ ស្តីពីការដាក់ពិន័យរដ្ឋបាលលើវិស័យចរាចរណ៍ផ្លូវគោក និងផ្លូវរថភ្លើង តាមអនុក្រឹត្យលេខ ១០០/២០១៩/NĐ-CP ចុះថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០១៩ របស់នាយករដ្ឋមន្រ្តី។ ផ្សព្វផ្សាយសេចក្ដីសម្រេចចិត្តលេខ ៨៨/២០១៩/QH14 ចុះថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០១៩ របស់រដ្ឋសភា អនុម័តលើគ្រោងការទូទៅ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០ ។ ក្រៅពីនោះ អង្គសន្និសីទហ្វឹកហ្វឺនលើកនេះ អ្នកមានប្រជាប្រិយថែមទាំងបានបំពាក់បំណិនខាងផ្នែកផ្សព្វផ្សាយ ចលនាជនរួមជាតិអនុវត្តល្អតាមគោលការរបស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋ។ ជំរុញខ្លាំងក្លាការរៀនសូត្រនិងធ្វើតាមឧត្តមគតិ សីលធម៌ ឥរិយាបថហូជីមិញ អំពីការពង្រឹងធ្លុងមហាសាមគ្គីជនជាតិ។ ផ្សព្វផ្សាយផែនការអនុវត្តគម្រោងគោលនយោបាយពិសេស ឧបត្ថម្ភអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅតំបន់ជនជាតិភាគតិចលើភូមិភាគខេត្តកាម៉ាវ ៕
យោងតាមគណៈជនជាតិខេត្តកាម៉ាវ