ថ្លែងយោបល់បូកសរុបកិច្ចប្រជុំប្រចាំការនៃរដ្ឋាភិបាល កាលពីរសៀលថ្ងៃទី ២៤ ខែមិថុនា ស្ដីពីការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ង្វៀន ស្វឹងភុក បានគូសបញ្ជាក់ "គ្មានរឿងបើកទ្វារគគ្រឹកគគ្រេង" មិនអាចយកទិសដៅអន្ទះអន្ទែងអភិវឌ្ឍន៍ បើកទ្វារនាំឱ្យប៉ះពាល់ដល់សុខភាពប្រជាជន។
នាយករដ្ឋមន្រ្តី ង្វៀន ស្វឹងភុក ថ្លែងយោបល់ក្នុងកិច្ចប្រជុំ។ រូបថត៖ VGP/ក្វាងហ៊ីវ
នាយករដ្ឋមន្រ្តី បានបញ្ជាក់ច្បាស់ យើងអនុវត្តទិសដៅគ្មានចន្លោះនិងការការពារសុខភាពប្រជាជន គឺជាការចាំបាច់ ហេតុនេះការបើកទ្វារឱ្យអ្នកជំនាញការពលកម្មកម្រិតខ្ពស់ អាជីវកម្ម វិនិយោគិនចូលវៀតណាមនិងប្រជាជនវៀតណាមទៅធ្វើការនៅប្រទេសក្រៅ គប្បីឃ្លាំមើល ចាត់វិធានការដោះស្រាយហ្មត់ចត់ មិនទុកឱ្យរោគរាលដាលក្នុងសហគមន៍ បំផ្លាញសមិទ្ធផល សំខាន់ៗដែលយើងសម្រេចបានក្នុងរយៈពេលកន្លង។ "គ្មានរឿងបើកទ្វារគគ្រឹកគគ្រេង"។ ក្នុងកិច្ចចង្អុលការ ត្រូវតែលើកកម្ពស់ស្មារតីប្រុងប្រយ័ត្នដើម្បីកុំឱ្យមានការភ័ន្តច្រឡំក្នុងបរិបទជំងឺកូវីដ- ១៩ កំពុងមានការប្រែប្រួលយ៉ាងស្មុគស្មាញលើទូទាំងពិភពលោក។ មិនអាចយកទិសដៅអន្ទះអន្ទែងអភិវឌ្ឍន៍ បើកទ្វារនាំឱ្យប៉ះពាល់ដល់សុខភាពប្រជាជន។ គប្បីយកចិត្តទុកដាក់ជាងទៀតនូវវិធានការបង្ការទប់ស្កាត់រោគដោយម្ចាស់ការ។ ពេលកើតមានករណីវិជ្ជមានក្នុងសហគមន៍ ត្រូវតែប្រមូលផ្តុំហ៊ុមព័ទ្ធតំបន់ បង្រ្កាបរោគឆាប់រហ័ស មោះមុត ទាន់ពេល។ គប្បីបង្កើនចំនួនជើងហោះហើរដើម្បីដឹកជញ្ជូនប្រជាជនវៀតណាម វិនិយោគិន អ្នកជំនាញការ ពលករថ្នឹករបរចូលវៀតណាម ក៏ដូចជាបញ្ជូនប្រជាជនវៀតណាមទៅធ្វើការរៀនសូត្រនៅប្រទេសក្រៅ បើសិនជាប្រទេសនោះយល់ព្រម។ កំណត់ច្បាស់ដំណើរការ បែបបទដំណោះស្រាយជូនអ្នកជំនាញការ វិនិយោគិន ពលកម្មបច្ចេកទេសចូលវៀតណាម ប្រកាសជាសាធារណៈ បង្កលក្ខណៈល្អប្រសើរក្នុងកិច្ចការបញ្ជូនប្រជាជនវៀតណាមដែលមានតម្រូវការទៅប្រទេសក្រៅ។ មិនទុកឱ្យកើតមានស្ថានភាពយកលេសបង្ការរោគធ្វើលំបាកដល់មុខសញ្ញាអន្តោប្រវេសន៍។
គូសបញ្ជាក់អំពីការមិនទាន់បើកទ្វារទទួលភ្ញៀវទេសចរ នាយករដ្ឋមន្រ្តី បញ្ជាក់ច្បាស់ អ្នកជំនាញការ ពលកម្មកម្រិតខ្ពស់ វិនិយោគិនគ្រប់រូប សុទ្ធសឹងចូលកាន់ប្រទេសវៀតណាមបានដោយវិធីធ្វើចត្តាឡីស័កសមស្រប។ ក្រសួងសុខាភិបាលដឹកនាំវិនិច្ឆ័យបញ្ហានេះរួមនឹងក្រសួងការបរទេស។ ផ្នែកសុខាភិបាល និងគណៈចង្អុលការ គប្បីតាមដាន ឃ្លាំមើលរាល់ការប្រែប្រួល ព្យាយាមអនុវត្តគោលការណ៍ចំនួន ៥ ទប់ស្កាត់ ប្រទះឃើញ ធ្វើចត្តាឡីស័កសមស្រប ហ៊ុមព័ទ្ធតំបន់ និងបង្រ្កាបរោគក្នុងដំណើរការចង្អុលការនៅដំណាក់កាលខាងមុខ។ ស្ថាប័នសារព័ត៌មាន បន្តការផ្តល់ព័ត៌មានផ្សព្វផ្សាយអំពីការងារប្រយុទ្ធ ប្រឆាំងរោគរាតត្បាតដើម្បីប្រជាជនស្ងប់ចិត្ត។ "យើងខ្ញុំក៏មិនជម្រុះចោលស្ថានភាពអន្តរជាតិ និងតំបន់ ដើម្បីពិនិត្យបើកជើងហោះហើរពាណិជ្ជកម្មអន្តរជាតិ ប៉ុន្តែពេលវេលានេះ យើងខ្ញុំសំណូមពរដល់សមមិត្តគ្រប់រូប គប្បីគិតគូរឱ្យបានច្បាស់លាស់" នាយករដ្ឋមន្រ្តី សំណូមពរគណៈចង្អុលការជាតិ គូសបញ្ជាក់ក្នុងការលើកកម្ពស់ស្មារតីប្រុងប្រយ័ត្ន។ ក្រសួងសុខាភិបាល ធានារក្សាសមត្ថភាព ត្រៀមជាស្រេចនិងការឆ្លើយតបរបស់ប្រព័ន្ធនៅរាល់ស្ថានភាពនៃជំងឺរាតត្បាត៕
យោង៖ កាសែតអេឡិចត្រូនិចរដ្ឋាភិបាល- ប្រែសម្រួលៈ មុនី