ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

29/06/2020 - 15:30

ពិធីជួប​ជុំ​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ភាគ​តិ​ច​

(កាម៉ាវ) គណៈ​ជន​ជាតិ​ខេត្ត​ ទើប​រៀប​ចំ​ពិធីជួប​ជុំ​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ភាគ​តិ​ច​ និង​ចុះ​កិច្ច​សន្យា​លើ​ក​ម្មវិធី​សហកា​រក​សាង​ជន​បទ​ថ្មី​ឆ្នាំ​២​០២​០។​

គណៈ​ជន​ជាតិ​ខេត្ត​ ចុះ​កិច្ច​សន្យា​លើ​កម្ម​វិធី​សហ​ការ​ជា​មួយ​នឹង​គណៈ​កម្មា​ធិការ​

បក្ស​ឃុំ​ខាញ់​ហ្វា។

នៅ​ក្នុង​ពិធីជួប​ជុំ​ អ្នក​តំ​ណា​ង​ចូល​រួម​បាន​ពិភាក្សា​និង​ថ្លែង​យោ​បល់ ក៏​ដូច​ជា​របាយ​ការ​ណ៍​ពី​ភាព​លំ​បាក​ ការ​ខ្វះ​ចន្លោះ​ក្នុង​ការ​ងារ​ផ្សព្វ​ផ្សាយ​ ចលនា​ជន​រួម​ជាតិ​ភាគ​តិ​ច​អនុវត្ត​នូវ​គោ​ល​នយោ​បាយ​ជន​ជាតិ​លើ​ភូមិ​សាស្រ្ត​រយៈ​ពេល​កន្លង​ ព្រម​ទាំង​ដាក់​សំ​ណើ​អនុវត្ត​គោ​លនយោ​បាយ​ជន​ជាតិ​សមស្រប​នឹង​ភូមិ​ភាគ​។​ នៅ​ក្នុង​ពិធីនេះ​ អ្នក​តំ​ណា​ង​ចូល​រួម​បាន​ឃើញ​ផ្ទាល់​នូវ​ពិធីចុះ​កិច្ច​សន្យា​រវាង​គណៈ​ជន​ជាតិ​ និង​គណៈ​កម្មា​ធិការ​បក្ស​ឃុំ​ខាញ់​ហ្វា ស្រុក​អ៊ូ​មិញ​ ស្តីពី​ការ​រក្សា​ខ្ជាប់​កិត្តិ​នា​មឃុំ​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​ និង​ដំ​ណើរការ​ឃុំ​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​គំ​រូ​ជាមួយ​នឹង​គណៈ​កម្មា​ធិការ​បក្ស​ឃុំ​តឹង​ឡុក​បាក់ ស្រុក​ថើយ​ប៊ិ​ញ ស្តីពី​ការ​អនុវត្ត​ឃុំ​សម្រេច​បទ​ដ្ឋាន​ ជន​បទ​ថ្មី​គំ​រូ​ឆ្នាំ​ ២​០២​០។​

ពិធីជួប​ជុំ​នេះ​ បាន​បង្ក​លក្ខណៈ​ងាយ​ស្រួល​ ដើម្បី​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ខេត្ត​ បាន​ដោះ​ដូរ​ ព័ត៌​មាន​អំ​ពី​ការ​ងារ​ផ្សព្វ​ផ្សាយ​ ចលនា​ជន​រួម​ជាតិ​ភាគ​តិច​អនុវត្ត​ល្អ​នូវ​គោល​​ការណ៍​របស់​បក្ស​ គោលនយោ​បាយ​ ច្បាប់​របស់​រដ្ឋ​ និង​សេច​ក្តី​កំ​ណត់​របស់​ភូមិ​ភាគ​ ខ្នះ​ខ្នែង​ប្រ​ឡង​ប្រ​ណាំង​ពលកម្ម​ផលិត ចេះ​សន្សំ​សំ​ចៃ​ ជំ​រុញ​ការ​ងារ​ បន្ថយ​ភាព​ក្រី​ក្រ កសាង​ជន​បទ​ថ្មី​ ក្រុង​ស៊ី​វិ​ល័យ​ និង​រក្សា​សន្តិ​សុខ​នយោ​បាយ​សណ្តាប់​ធ្នា​ប់​ សុវត្ថិ​ភាព​សង្គម​៕​

យោ​ង៖ គណៈ​ជន​ជាតិ​កាម៉ាវ-មុនី​

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
គណៈ​ជន​ជាតិ​ខេត្ត​