08/06/2020 - 14:14

កម្មា​ភិបាល​ការ​ពារ​ព្រំ​ដែន​អស់​ពី​ចិត្ត​ដើម្បី​ប្រ​ជា​ជន​

ក្នុង​នា​មជាអនុប្រ​ធាន​ក្រុម​ចលនា​មហា​ជន​ ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​វិញ​ហា​យ ចំ​ណុះ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​សុក​ត្រាំង​  អនុសេនីយ៍​ឯក​ប​ម្រុង សុខ​ឌុង តែង​ប្រឹង​ប្រែង​ព្យា​យាម​សម្រេច​ល្អ​ភារ​កិច្ច​។​ កាល​ពី​ឆ្នាំ​២​០១​៩​  នៅ​ក្នុង​ពិធីស្ងើច​សរ​សើរ​សិស្ស​ និស្សិត​ និង​យុវជន​ជន​ជាតិ​ភាគ​តិច​ គំ​រូ​ឆ្នើម​ ក្នុង​ការ​រៀន​សូត្រ​និង​ធ្វើ​តាម​ឧត្តមគតិ​ សីល​ធម៌​ ឥរិយា​បថហូជីមិញ​ អនុសេនីយ៍​ឯក​បម្រុង សុខ​ឌុង  បាន​គណៈ​ជន​ជាតិ​ជូន​ប័ណ្ណ​សរ​សើរ​។​

អនុសេនីយ៍​ឯក​ប​ម្រុង សុខ​ឌុង (ខាង​ស្តាំ​)  ចុះ​ទៅ​សួរ​សុខ​ទុក្ខ​ជូន​អំ​ណោយ​ដល់​គ្រួ​សារ​មាន​ជីវ​ភាព​ក្រលំ​បាក​ពិសេស​នៅ​ឃុំ​វិញ​ហា​យ។​

ធំដឹង​ក្តី​នៅ​វិញ​ហាយ ទីរួម​ខេត្ត​វិញ​ចូវ​ ខេត្ត​សុក​ត្រាំង​ អនុសេនីយ៍​ឯក​បម្រុង សុខ​ឌុង តែង​យល់​ច្បាស់​ពី​ការ​នឿយ​ហត់​ ភាព​ក្រលំ​បាក​របស់​ជន​រួម​ជាតិ​ខ្មែរ​។​ កាល​ពី​ឆ្នាំ​ ២​០១​៥​ ពេល​ប្រ​ឡង​យក​សញ្ញា​បត្រ​នៅ​វិទ្យាស្ថាន​ការ​ពារ​ព្រំ​ដែន​ គាត់​ក៏​បាន​បញ្ជូន​មក​ប​ម្រើការ​ងារ​នៅ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​វិញ​ហាយ។​ ផ្តើម​ពី​នោះ​ បង​តែង​ចុះ​ទៅ​កាន់​ភូមិ​សាស្រ្ត​ជាប្រ​ចាំ​ ដើម្បី​ចលនា​មាមីង​ពង្រីក​សេដ្ឋ​កិច្ច​ ឃោ​សនា​ ផ្សព្វ​ផ្សាយ​ និង​អប់​រំច្បាប់​ដល់​ប្រ​ជា​ជន​; កសាង​ទម្រង់​ជាច្រើន​ដើម្បី​ជួយ​គ្រួ​សារ​ក្រី​ក្រអភិវឌ្ឍន៍​សេដ្ឋ​កិច្ច​។​ ជាក់​ស្តែង​ គាត់​បាន​ធ្វើ​សេនា​ធិការ​ជូន​អង្គ​ភាព​ជ្រើស​រើស​ទម្រង់​ ចិញ្ចឹម​ពពែ​ ប្រ​មូល​ផ្តុំ​ប្រ​ភព​ដើម​ទុន​ដែល​ប្រ​គល់​មក​ពី​ធនាគារ​គោ​លនយោ​បាយ​សង្គម​ជូន​មាមីង​ខ្មែរ​នៅ​ឃុំ​វិញ​ហា​យ។​ អនុសេនីយ៍ឯក​បម្រុង សុខ​ឌុង ឱ្យ​ដឹង​៖ “ឆ្លង​តាម​រយៈ​នៃ​ការ​ពិនិត្យ​ ឃើញថា​ទម្រង់​ចិញ្ចឹម​ពពែ​ប្រ​មូល​ផ្តុំ​ គឺសមស្រប​នឹង​លក្ខណៈ​សេដ្ឋ​កិច្ច​របស់​មាមីង​ខ្មែរ​ក្រី​ក្រ និង​ប្រ​ភព​ចំ​ណី​មាន​ស្រាប់​នៅ​ភូមិ​ភាគ​។​ រាល់​ពេល​ព្រឹក​និង​រសៀល​ គ្រួ​សារ​នីមួយ​ៗ​ផ្លាស់​វេន​គ្នា​ចុះ​ទៅ​ថែទាំ​ ឱ្យ​ពពែ​ស៊ី​ រួច​ហើយ​ទៅ​ធ្វើ​ការ​រៀង​ៗ​ខ្លួន​។​ ដំ​បូង​ចិញ្ចឹម​ពពែ ៣​០ ក្បាល​ ក្នុង​មួយ​ឆ្នាំ​ៗ​ ពពែ​កើត​កូន​ពី​ ៣​០-៣​៥ ​ក្បាល​។​ គ្រួ​សារ​នីមួយ​ៗ​ដែល​ទទួល​ចិញ្ចឹម​ពពែ​តែង​បាន​កម្មា​ភិបាល​ការ​ពារ​ព្រំ​ដែន​ ពិនិត្យ​មើល​និង​ណែ​នាំបច្ចេក​ទេ​សថែទាំ​ ម្ល៉ោះ​ហើយ​ពពែ​ធំ​ធាត់ល្អ​”។​ ឆ្នាំ ​២​០១​៩​  អនុសេនីយ៍​ឯក​ប​ម្រុង សុខ​ឌុង បាន​ធ្វើ​សេនា​ធិការ​ជូន​អង្គ​ភាព​ រៀប​ចំ​ពិធីប្រ​គល់​ជូន​សត្វ​ពពែ​២​៦​ក្បាល​ ដល់​ប្រ​ជា​ជន​ក្រី​ក្រ៩​គ្រួ​សារ​លើ​ភូមិ​សាស្រ្ត​។​ បង​ថា​ច់​ស៊ី​ហើន នៅ​ភូមិ​អូវ​-ថ B ឃុំ​វិញ​ហា​យ ជាគ្រួ​សារ​ក្រី​ក្រទទួល​បាន​ពពែ​មេ៤​ក្បាល​ ឱ្យ​ដឹង​៖  “ដោយ​សារ​បាន​កម្មា​ភិបាល​ការ​ពារ​ព្រំ​ដែន​ ពិសេស​គឺ ពូសុខ​ឌុង ចុះ​មក​ណែ​នាំ​បច្ចេក​ទេ​សចិញ្ចឹម​ ម្ល៉ោះ​ហើយ​ក្រោយ​ពី​ចិញ្ចឹម​ ៥​-៦​ ខែ​គឺពពែ​កើត​កូន​។​ សព្វ​ថ្ងៃ​ គ្រួ​សារ​ខ្ញុំ​ចិញ្ចឹម​ពពែ ​១​០ ក្បាល​ ឃើញ​ថា​ធាត់ធំ​ល្អ​ ថ្ងៃ​ក្រោយ​លក់​នឹង​រក​បានប្រាក់​ចំ​ណូល​ដើម្បី​ផ្គត់​ផ្គង់​ជីវ​ភាព​”។​

ទន្ទឹម​នឹង​នោះ​ អនុសេនីយ៍​ឯក​ប​ម្រុងសុខ​ឌុង ថែម​ទាំង​ចលនា​កម្មា​ភិបាល​ យុទ្ធ​ជន​ក្នុង​អង្គ​ភាព​ស្ម័គ្រ​ចិត្ត​រួម​វិភាគ​ទាន​​ និង​សន្សំ​សំ​ចៃ​ពី​មូល​និធិ​បង្ក​បង្កើន​ផល​ ដើម្បី​បង្កើត​ “បញ្ជី​មនោ​សញ្ចេត​នា​កង​ទ័ព​ប្រ​ជា​ជន​” សម្រាប់​ជួយ​ឧបត្ថម្ភ​ដល់​មនុស្ស​ចាស់​អនា​ថា​ ដែល​គ្មាន​ទីពឹង​លើ​ភូមិ​សាស្រ្ត​ទៀត​ផង​។​ មក​ទល់​ពេល​នេះ​ អង្គ​ភាព​បាន​ជួយ​ឧបត្ថម្ភ​ដល់​មនុស្ស​ចាស់​អនា​ថា​គ្មាន​ទីពឹង​៤​នាក់។​ អ្នក​មីង​ឡឹម​ធីថាយ នៅ​ភូមិ​ដាយ​បាយ​A ឃុំ​ឡាក​ហ្វា ឱ្យ​ដឹង​៖ “ពូសុខ​ឌុង ជាអ្នកមាន​ទឹក​ចិត្ត​ស្រ​ឡាញ់​រាប់​អាន​មនុស្ស​ចាស់​ខ្លាំងណា​ស់​! រៀង​រាល់​សប្តាហ៍​ ពួក​គាត់​ចុះ​មក​ផ្ទះ​ខ្ញុំ​ជូន​អង្ករ​ និង​រៀប​ចំ​ផ្ទះ​សម្បែង​ជាដើម​។​ ពេល​ខ្ញុំ​ឈឺ​ថ្កាត់​ម្តង​ៗ​ គាត់​ចុះ​មក​ពិនិត្យ​ជំ​ងឺ​ ផ្តល់​ថ្នាំ​ ក្នុង​ឱកាស​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ចុះ​មក​សួរ​សុខ​ទុក្ខ​ ជូន​អំ​ណោយ។​ ខ្ញុំ​សូម​អរ​គុណ​ចំ​ពោះ​ទឹក​ចិត្ត​របស់​ពូសុខ​ឌុង និង​ពូៗ​ កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ ដែល​បាន​ជួយ​ខ្ញុំ​ជាច្រើន​ឆ្នាំ​មក​នេះ​”។​

ក្រៅ​ពី​នេះ​ អនុសេនីយ៍​ឯក​ប​ម្រុង សុខ​ឌុង បាន​សហកា​រជាមួយ​សមាគម​នា​រីឃុំ​វិញ​ហា​យ ដេរម៉ាស់ចែក​ជូន​ដោយ​ឥត​គិត​ថ្លៃ​ប្រ​មាណ ​៧​.០០០ ម៉ាស់ ចលនា​សប្បុរស​ជន​ទាំង​ឡាយ​ឧបត្ថម្ភ​ ទិញ​ម៉ាស់សុខា​ភិបាល​ជាង ​៣​.០០០ និង​ជូន​អំ​ណោយ​ ២​៥ ​ចំ​ណែ​ក​ដល់​គ្រួ​សារ​ក្រី​ក្រដែល​រង​ផល​ប៉ះ​ពាល់​ដោយ​សារ​ជំ​ងឺ​Covid-១​៩​។​ វរសេនី​យ៍ឯក​ប​ម្រុង ង្វៀន​ទ្រុង​ជិញ ស្នង​ការ​នយោ​បាយ​នៃ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​វិញ​ហា​យ ឱ្យ​ដឹង​៖ “អនុសេនីយ៍​ឯក​ប​ម្រុង សុខ​ឌុង ជាកម្មា​ភិបាល​ចលនា​មហា​ជន​គំ​រូ​ វាង​វៃមាន​គំ​និត​ច្នៃ​ប្រ​តិដ្ឋ​ តាំង​ចិត្ត​ក្លា​ហាន​ក្នុង​ការ​អនុវត្ត​ភារ​កិច្ច​ ជាកម្មា​ភិបាល​ជិត​ដិតនឹង​ប្រ​ជា​ជន​យល់​ពី​សុខ​ទុក្ខ​របស់​ប្រ​ជា​ជន​ និង​បាន​មាមីង​ខ្មែរ​ស្រឡាញ់​រាប់​អាន ពេល​ប្រ​គល់​ភារ​កិច្ច​ត្រួត​ពិនិត្យ​ ១​០ គ្រួ​សារ​ដែល​អង្គ​ភាព​ជួយ​ឧបត្ថម្ភ​ដើម​ទុន​ពង្រីក​ការ​ចិញ្ចឹម​សត្វ​ ធ្វើ​អា​ជីវ​កម្ម​ខ្នា​ត​តូច អនុសេនីយ៍​ឯក​ប​ម្រុង សុខ​ឌុង បាន​ណែ​នាំមាមីង​ប្រើ​ប្រាស់​ដើម​ទុន​ ចំ​គោលដៅមាន​ប្រ​សិ​ទ្ធភាព​។​ អនុសេនីយ៍​ឯក​ប​ម្រុង  សុខ​ឌុង ជាគំ​រូ​ឆ្នើមដើម្បី​កម្មា​ភិបាល​ យុទ្ធ​ជន​ក្នុង​អង្គ​ភាព​រៀនសូត្រ​តាម​"៕​

យ្វីអា​ញ់-លីសៀ

ចែករំលែកអត្ថបទ