មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

25/05/2020 - 15:42

ពង្រីក​តួនា​ទីអ្នក​មាន​ប្រ​ជា​ប្រិយ​

ជាមួយ​ស្មារ​តី​ទទួល​បន្ទុក​និង​ប្រ​ជា​ប្រិយ​របស់​ខ្លួន​ កង​ជួរ​អ្នក​មុខ​អ្នក​ការ​សាសនា​ អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​និង​សាសនា​នៅ​ខេត្ត​វិញ​ឡុង​ បាន​ពង្រីក​តួនា​ទីជា“អ្នក​នាំ​មុខ​” ក្នុង​ចលនា​ជាច្រើន​នៅ​ភូមិ​ភាគ​។

  ព្រះ​តេជព្រះ​គុណធិចញ៉ឺ​ទឿក ទទួល​ក្រុម​កម្មា​ភិបាល​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​ និង​រណសិរ្ស​មាតុ​ភូមិ​មក​សួរ​សុខ​ទុក្ខ​និង​លើ​ក​ទឹក​ចិត្ត​។​

រួម​គ្នា​ប្រ​ឆាំង​នឹង​រោគ​រាតត្បាត​ព្រះ​តេជព្រះ​គុណ​ធិចញ៉ឺ​ទឿក សមាជិក​ក្រុម​ប្រឹក្សា​នៃ​គណៈ​ប្រតិ​បត្តិ​ការ​ពុទ្ធ​សាសនា​វៀត​ណា​ម ប្រ​ធាន​គណៈ​អភិបាល​ពុទ្ធ​សាសនា​វៀត​ណា​មខេត្ត​វិញ​ឡុង​ ទើប​តែ​វិលត្រ​ឡប់​មក​វត្ត​ឡុង​ភឿក ស្ថិត​នៅ​សង្កាត់​ ៥​ (ទីក្រុង​វិញ​ឡុង​)  បន្ទាប់​ពី​បាន​សម្រាក់ព្យា​បាល​ជំ​ងឺ​នៅ​មន្ទីរ​ពេទ្យ​។​ ព្រះ​តេជព្រះ​គុណ​ ចែក​រំលែក​៖ ក្នុង​ពេល​ស្នា​ក់នៅ​មន្ទីរ​ពេទ្យ​ព្រះ​តេជព្រះ​គុណ​ តែង​ទំ​នា​ក់​ទំ​នង​ជាមួយ​បរិស័ទ​ជាប្រ​ចាំ​ អនុវត្ត​តាម​ការ​ណែ​នាំយ៉ាង​ម៉ឺង​ម៉ាត់របស់​រដ្ឋ​អំ​ណា​ច​ ស្តីពី​ការ​បង្ការ​ ទប់ស្កាត់​ជំ​ងឺ​ Covid-19។​

ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃណី ឆ្នាំ​ ២​០២​០ ព្រះ​តេជព្រះ​គុណ​ធិចញ៉ឺ​ទឿក បាន​ផ្ញើ​អំ​ណោយ​ដល់​ព្រះ​សង្ឃ​តាម​វត្ត​ខ្មែរ​នៅ​ភូមិ​ភាគ​។​ ព្រះ​តេជព្រះ​គុណ​ បាន​ប្រ​គល់​ប្រាក់​ចំ​នួន​ ៥​ លាន​ដុង​ដល់​មូល​ និធិសម្រាប់​បង្ការ​ និង​ទប់ស្កាត់​ជំ​ងឺ​ Covid-19 នៅ​ ខេត្ត​វិញ​ឡុង​ ។​

“ថ្ងៃ​បុណ្យ​ពិសា​ខបូជា​ ប្រ​ព្រឹត្ត​ឡើង​ចាប់​ពី​ថ្ងៃ​ទី៨​-១​៥​/៤​ (តាម​ច័ន្ទ​គតិ​) ពោល​គឺចាប់​ពី​ថ្ងៃ​ទី ៣០/៤​  - ៧​/៥​/២​០២​០ ។​ ក្រុម​ប្រឹក្សា​នៃ​គណៈ​អភិបាល​ពុទ្ធ​សាសនា​វៀត​ណា​ម បាន​ចេញ​សារ​លិខិត​ណែ​នាំដល់​ការ​រៀប​ចំ​បុណ្យ​ពិសា​ខបូជា​ នៅ​ទីសក្កា​របូជា​ ក្នុង​ផ្ទះ​ មិន​ប្រ​មូល​ផ្តុំ​ច្រើន​ក្រុម​គ្រួ​សារមិន​ផ្តុំ​គ្នា​ច្រើន​ ៘ ព្រះ​តេជព្រះ​គុណ​ ក៏​កំ​ពុង​ផ្សព្វ​ផ្សាយ​ណែ​នាំដល់​វត្ត​នា​នា​និង​ទីកន្លែង​គោ​រពបូជា​សាសនា​ នៅ​ភូមិភាគ​” ព្រះ​តេជគុណ​ធិចញ៉ឺ​ទឿក បាន​ថេរដី​កា​ដូច្នេះ​។​

ក៏​ដូច​ជា​ព្រះ​តេជព្រះ​គុណ​ធិចញ៉ឺ​ទឿកផង​ដែរ​ រយៈ​ពេល​កន្លង​ កង​ជួរ​អ្នក​មុខ​អ្នក​ការ​សាសនា​ អ្នក​មាន​ប្រ​ជា​ប្រិយ​នៅ​ខេត្ត​វិញ​ឡុង​ គឺជា​កម្លាំង​ឈាន​មុខ​ក្នុង​ការ​ចលនា​ ជន​រួម​ជាតិ​និង​សាសនា​ សកម្ម​បង្ការ​ទប់ស្កាត់​ជំ​ងឺ​ Covid - ១​៩​ ។​ អ្នក​ទាំង​អស់​ក៏​ជា “អ្នក​នាំមុខ​” ក្នុង​ចលនា​នៅ​ភូមិ​ភាគ​ដែរ​។​

“អ្នក​នា​ំមុខ​” ក្នុង​ការ​ចលនា​តួនា​ទី “អ្នក​នាំមុខ​” លេច​ធ្លោ​បំ​ផុត​ក្នុង​សកម្ម​ភាព​ នៃ​អ្នក​មុខ​អ្នក​ការ​សាសនា​ អ្នក​មាន​ប្រ​ជា​ប្រិយ​ គឺចលនា​និង​ចូល​រួម​វិភាគ​ទាន​ដោយ​ផ្ទាល់​នូវ​មូល​និធិ​ ដើម្បី​អ្នក​ក្រ ចលនា​សប្បុរស​ជន​ ពុទ្ធ​បរិស័ទ​ក្នុង​និង​ក្រៅ​ខេត្ត​ ចូល​រួម​អនុវត្ត​ល្អ​នូវ​កម្ម​វិធី​សុខ​មាលភាព​សង្គម​ កិច្ច​ការ​ចលនា​ និង​យុទ្ធ​នាការ​ប្រ​ឡង​ប្រ​ណាំ​ងស្នេហា​ជាតិ​ក្នុង​ភូមិ​ភាគ​។​

តូយ៉ាង​ដូច​លោក​ថា​ច់​ទឿង អ្នក​មាន​ប្រ​ជា​ប្រិយ​នៅ​ភូមិ​អង្គុលីខាង​ជើង​ សង្កាត់​ដុង​ប៊ិញ ក្រុង​ប៊ិញមិញ​ កន្លង​ហើយ​ បាន​ចលនា​ប្រ​ជា​ជន​ក្នុង​ភូមិ​ សកម្ម​ចូល​រួម​កសាង​ជន​បទ​ថ្មី​។​ អា​ស្រ័យ​ហេតុ​នោះ​ ប្រ​ជា​ជន​ក៏​ស្រប​ចិត្ត​កសាង​បណ្តុំ​វប្បធម៌​តភ្ជាប់​ភូមិ​អង្គុលីខាង​ត្បួង​ និង​អង្គុល​ីខាង​ជើង​ សម្រេច​លក្ខឋាន​ មូល​ដ្ឋាន​សម្ភារៈវប្បធម៌​។​

លោក​ថា​ច់​ទឿង មាន​ប្រ​សាសន៍​៖ “ កន្លង​ហើយ​ ដើម្បី​បង្ការ​ទប់ស្កាត់​ជំ​ងឺ​ Covid-19 ខ្ញុំ​បាន​ដើរ​ចលនា​ ដាក់​ពាក្យ​សុំ​ម៉ាស់ រួច​ក៏​ដើរ​ចែក​ជូន​រាល់​ផ្ទះ​ រួច​ហើយ​ប្រាប់​ប្រ​ជា​ជន​អំ​ពី​របៀប​ប្រើ​ និង​បង្ការ​ជំ​ងឺ​ទៀត​ផង​”។​

ជាមួយ​តួនា​ទីជា “អ្នក​នាំមុខ​” របស់​ពួក​គាត់​ នៅ​ទាំង​បង្ហាញ​ដោយ​ទម្រង់​ជាច្រើន​ វិធី​ធ្វើ​ល្អ​ៗ​និង​នាំមក​នូវ​លទ្ធ​ផល​ជាក់​ស្តែង​។​ នោះ​គឺបូជា​ចារ្យ​ង្វៀន​ ទ្រុង​ថុង នៅ​ព្រះ​វិហា​រ​ដុង​ភូ ជាមួយ​នឹង​ទម្រង់​ផ្តល់​ទឹក​ស្អាត​ដល់​ក្រុម​អ្នក​កាន់​សាសនា​ប្រូតេស្ដង់ និង​ប្រ​ជា​ជន​។​ ព្រះ​តេជព្រះ​គុណ​ធិចធៀងតឹម ព្រះ​ចៅ​អធិ​ការ​វត្ត​ឡុង​ថា​ញ់ (ឃុំ​ថា​ញ់ឌឹក ស្រុក​ឡុង​ហូ) ជាមួយ​ទម្រង់​“ចលនា​សាសនិក​ជន​ការ​ពារ​បរិស្ថាន​និង​សោ​ភណភាព​វប្បធម៌​វត្ត​អា​រាម​” ៘

លោក​ត្រឹង​ថា​ញ់ឡឹម​ អនុប្រ​ធាន​គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​ខេត្ត​វិញ​ឡុង​ បញ្ជាក់​៖ អ្នក​មុខ​ អ្នក​ការ​សាសនា​ តែង​ណែ​នាំនិង​ឃោ​សនា​ចលនា​ជន​រួម​ជាតិ​និង​បរិស័ទ​ អនុវត្ត​យុទ្ធ​នាការ​ប្រ​ឡង​ប្រ​ណាំ​ងស្នេហា​ជាតិ​។​ ការ​ចលនា​នេះ​ អា​ស្រ័យ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាមបំ​ផុស​ ដោយ​ផ្តោត​លើការក​សាង​និង​អភិវឌ្ឍ​ទម្រង់​ដើម្បី​ជួយ​គ្នា​ចាក​ផុត​ពី​ភាព​ ក្រី​ក្រ៕​

                    តាមៈ កាសែត​ជន​ជាតិ​-លេង​មី

ចែករំលែកអត្ថបទ