កំសាន្ត រឿងពីនេះពីនោះ

25/05/2020 - 15:42

សត្វ​ក្រៀល​ជាង​១៥០.០០០ក្បាល​ ធ្វើ​ឱ្យ​ដៃ​ទន្លេ​នៅ​ក្រុង​ Mumbai ប្រែជាពណ៌​ស៊ី​ជម្ពូ

សត្វ​ក្រៀល​ជាង​១៥០.០០០ក្បាល​ បាន​ធ្វើ​ឱ្យ​ដៃ​ទន្លេ​មួយនៅ​ក្រុង​ Mumbai ប្រ​ទេ​ស​ឥណ្ឌា​ ប្រែ​ជា​ពណ៌​ស៊ី​ជម្ពូ (រូប​)។​ ប្រ​ភេទ​សត្វ​ក្រៀល​នេះ​ ច្រើន​តែ​ហើរ​មក​តំ​បន់​នេះ​រៀង​រាល់​ឆ្នាំ​ ប៉ុន្តែ​ឆ្នាំ​នេះ​មាន​ចំ​នួន​ច្រើន​ខុស​ពី​ធម្ម​តា​។​ ពួក​អ្នក​បរិស្ថាន​ ឱ្យ​ដឹង​ថា​ បទ​បញ្ជា​កាត់​បន្ថយ​នៅ​ទីក្រុង​ដោយ​សារ​ជំ​ងឺ​កូវីដ-១​៩​ បាន​ធ្វើ​ឱ្យ​ទឹក​និង​ធាតុ​អា​កាស​ជ្រះ​ស្អាត​ជាង​។​ ជាពិសេស​ បង្ក​លក្ខណៈ​ឱ្យ​វារី​ជាតិ​ ជាប្រ​ភព​ចំ​ណី​ដ៏​សំ​ខាន់​របស់​សត្វ​ក្រៀល​សម្បូរ​ឡើង​។​

ប្រ​ជា​ជន​រស់​នៅ​ជុំ​វិញ​តំ​បន់​នេះ​ ឱ្យ​ដឹង​៖ ជាច្រើន​ឆ្នាំ​មក​នេះ​ ពួក​គេពុំ​ដែល​ឃើញ​សត្វ​ក្រៀល​ហើរ​មក​ទីនេះ​ច្រើន​ដូច្នេះ​ទេ​។​ ទិដ្ឋ​ភាព​ខុស​ពី​ធម្ម​តា​នេះ​ ជាសក្ខី​ភាព​បញ្ជាក់​ពី​ផល​ប៉ះ​ពាល់​របស់​មនុស្ស​ទៅ​លើ​សត្វ​ព្រៃ​ទូទាំង​ពិភព​លោក​៕​                           

                                                  តាម​ប្រ​ភព​៖ AFP - ប្រែសម្រួល​៖ ថា​ច់​ធី

ចែករំលែកអត្ថបទ