18/05/2020 - 14:28

សំ​ឡេង​ឧគ្ឃោ​សនស័ព្វរ​បស់វរសេនី​យ៍ទោ​យ័ញ​តឹម

  ដើម្បី​ទប់ស្កាត់​ជំ​ងឺ​Covid-19 ឱ្យ​មាន​ប្រ​សិ​ទ្ធភាព​ ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ច្រក​អន្តរ​ជា​តិហា​តៀង​ (ខេត្ត​គៀង​យ៉ាង​) មាន​គំ​និត​ច្នៃ​ប្រ​តិ​ដ្ឋ ដោយ​ព្រាង​ឯក​សារ​ផ្សព្វផ្សាយ​ជា​ឧភយ​ភាសា​វៀត​និង​ខ្មែរ​ រួច​ថត​សម្លេង​។​ ហើយ​ប្រើ​ឧបករ​ណ៍បំ​ពង​សម្លេង​ចាក់​ផ្សាយ​តាម​ខ្សែ​បន្ទាត់​ព្រំ​ដែន​ និង​នៅ​តំ​បន់​ប្រ​ជា​ជន​តាំង​ទីលំ​នៅ​លើ​ភូមិ​សាស្ត្រ​ដែល​អង្គ​ភាព​ទទួល​បន្ទុក​។​

លោក​វរសេនីយទោ​យ័ញ​តឹម បា​នស្សព្វផ្សាយ​នៅ​កន្លែង​មួយ​ដែល​មាន​

ប្រ​ជា​ជន​ជួប​ជុំ​កុះ​ករ​។​

ជារៀង​រាល់​ថ្ងៃ​ បន្ទាប់​ពី​រៀប​ចំ​និង​ដោះ​ស្រាយ​ការ​ងារ​ជំ​នា​ញ​រួច​រាល់​ លោក​វរសេនី​យ៍ទោ​ យ័ញ​តឹម ស្នង​ការ​នយោ​បា​យរង​នៃ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ច្រក​អន្តរ​ជា​តិហា​តៀង​ បា​នរៀប​ចំ​ចេញ​ដំ​ណើរ​។​ គាត់​ចង​អំ​ព្លីនិង​អូប៉ាល័រ​នៅ​លើ​ម៉ូតូ​របស់​គាត់​ រួច​ជិះ​ទៅ​តំ​បន់​ព្រំ​ដែន​ ចូល​ទៅ​តំ​បន់​ប្រ​ជា​ជន​តាំង​ទីលំ​នៅ​។​ សំ​ឡេង​ផ្សព្វ​ផ្សាយ​របស់​វរសេនី​យ៍ទោ​យ័ញ​តឹម បា​នបន្លឺ​ឡើង​នៅ​គ្រប់​ច្រក​ល្ហក​ទាំង​ភាសា​វៀត​និង​ភាសា​ខ្មែរ​។​ ខ្លឹម​សារ​ផ្សព្វផ្សាយ​ មាន​ដូច​៖“ ប្រ​ជា​ជន​មិន​ត្រូវ​ជួប​ជុំ​គ្នា​ច្រើន​ កាត់​បន្ថយ​ចេញ​ពី​ផ្ទះ​ ប្រ​សិ​នបើ​មិន​មាន​ការ​ចាំ​បា​ច់​ ត្រូវ​អនុវត្ត​ម៉ឺង​ម៉ាត់ការ​ពាក់​ម៉ាស់ ហើយ​លាង​ដៃ​រឿយ​ៗ​ជា​មួយ​ទឹក​អា​ល់​កុល​កម្ចាត់​មេរោគ​។​ល។​ ” ។​

ជា​មួយ​គោ​លលំ​នា​ំ ភ្លៀង​រលឹម​រលួយ​ដី​ ក្រោយ​រយៈ​ពេល​ជា​ង២​ខែ​សំ​ឡេង​ផ្សព្វផ្សាយ​របស់​វរសេនី​យ៍ទោ​យ័ញ​តឹម បា​នចូលដល់​គ្រប់​ច្រក​ល្ហក​ និង​គ្រប់​គ្រួ​សារ​។​ លោក​វរសេនី​យ៍ទោ​យ័ញ​តឹម បា​នងនិយា​យ​ថា​ អា​ស្រ័យ​ស្ថាន​ភាព​នៃ​ជំ​ងឺ​ Covid-១​៩​ មាន​ភាព​ស្មុគ​ស្មាញ​ ហើយ​ដោយ​លក្ខណៈ​ជា​ក់ស្តែ​ងនៃ​តំ​បន់​ព្រំ​ដែន​មាន​ជន​ជា​តិ​ខ្មែរ​រស់​នៅ​ច្រើន​ ហេតុ​នោះ​លោក​បានស្នើ​អង្គ​ភាព​ និង​ធ្វើ​ការ​ផ្សព្វផ្សាយ​នេះ​ដោយ​ផ្ទាល់​។​ " ខ្លឹម​សារ​ព​័ត៌​មាន​ដែល​ខ្ញុំ​បា​នអា​ននិង​ចាក់​ផ្សាយ​ខ្លី​ៗ​ បង្រួប​បង្រួម​អត្ថ​ន័យ​ងាយ​យល់​ និង​ងាយ​ធ្វើ​តាម​។​ ដោយ​ភាគ​ច្រើន​មាមីង​ជា​ជន​ជា​តិ​ខ្មែរ​ ហេតុ​នេះ​ ការ​ផ្សព្វផ្សាយ​ទាំង​ពី​រភាសា​វៀត​និង​ខ្មែរ​ជា​ការ​ចាំ​បា​ច់​ណា​ស់​។​ មាមីង​ស្តាប់​ហើយ​អា​ច​យល់​ខ្លឹម​សារ​ភ្លាម​។​ល។​ ម្ល៉ោះ​ហើយ​មានប្រ​សិ​ទ្ធភាព​ល្អ​ណា​ស់​" លោក​វរសេនី​យ៍ទោ​យ័ញ​តឹមបា​នមាន​ប្រ​សាសន៍​ឱ្យ​ដឹង​ដូច្នេះ​។​

យោ​ងតាម​លោក​វរសេនី​យ៍ទោ​យ័ញ​តឹម ប៉ុន្មាន​ថ្ងៃ​ដំ​បូង​ទៅផ្សព្វផ្សាយ​ យក​ឧបករ​ណ៍បំ​ពង​សម្លេង​អំ​ព្លីទៅ​តាម​ត្រូវ​មាន​អគ្គិ​សនី២​២​០V ឬ​អា​គុយទើប​អា​ច​ចាក់​ផ្សាយ​បា​ន ដូច្នេះ​ឃើញ​ថា​មិន​ស្រួល​ឡើយ​។​ យក​អា​គុយទៅ​តាម​វាធ្ងន់​ សំ​ពី​ង​សំ​ពោង​ តែ​បើ​មិនយក​តាម​គឺត្រូវ​ពឹង​អគ្គិ​សនី​ផ្ទះ​ប្រ​ជា​ជន​ ដូច្នេះ​មិន​អា​ច​ចាក់​ផ្សាយ​ជា​រហូត​តាម​ដង​ផ្លូវ​បា​នទេ​ ប្រ​សិ​ទ្ធភាព​ផ្សព្វផ្សាយ​មិន​ខ្ពស់​។​ យក​ចំ​ណេះ​ដឹង​ដែល​បា​នរៀន​និង​បទ​ពិ​សោ​ធ​ន​៍ពី​ការ​អនុវត្ត​ជា​ក់ស្តែ​ង លោក​វរសេនី​យទោ​យ័ញ​តឹមបា​នស្វះស្វែង​ស្រាវ​ជ្រាវ​ច្នៃ​ឧបករ​ណ៍ ដែល​មាន​ស្រាប់​ដើម្បី​អា​ច​ប្រើ​អា​គុយម៉ូតូ​របស់​គាត់​បា​នទីបំ​ផុត​ លោក​ច្នៃ​បា​នជោគ​ជ័យ​។​ ជា​មួយ​នឹង​គំ​និត​ច្នៃ​ប្រ​តិ​ដ្ឋនេះ​ ការ​ងារ​កាន់​តែ​ងាយ​ស្រួល​និង​មាន​ប្រ​សិ​ទ្ធភាព​ជា​ងមុន​។​ លោក​តឹមបា​ន និយា​យ​ទាំង​រំភើប​៖ “ឥឡូ​វនេះ​ប្រ​ព័ន្ធសំ​ឡេង​ដែល​មាន​ស្រាប់​របស់​អង្គ​ភាព​អា​ច​ចាក់​ផ្សាយ​ជា​បន្ត​បន្ទាប់​ ក្នុង​រយៈ​ពេល​៤​ម៉ោង​ជា​ប់គ្នា​លើ​ម៉ូតូ​កញ្ចាស់​របស់​ខ្ញុំ​” ។​

                                        យោ​ងតាម​កាសែត​ប្រ​ជា​ជន​-ប្រែ៖ សុផន

ចែករំលែកអត្ថបទ