កំសាន្ត រឿងពីនេះពីនោះ

11/05/2020 - 15:34

អណ្តើកសមុទ្រ​សម្រុក​ឡើង​គោក​ពង​ប្រ​មាណ​៦​០លាន​គ្រាប់​

ដោយ​សារ​ជំងឺ​ nCoV ផ្ទុះ​រាល​ដាល​ធ្វើ​ឱ្យ​ជីវភាព​របស់​ប្រ​ជា​ជន​រាប់​សិប​ពាន់​លាន​នាក់​ទូទាំង​សកលលោក​កំ​ជ្រួលច្របល់ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ បែរ​ជាមាន​ផលវិជ្ជមាន​លើប្រ​ភេទ​សត្វ​ធាតុ​ ពីព្រោះ​បរិស្ថាន​ធម្ម​ជាតិ​របស់​ពួក​វា មិន​មាន​ការ​អន្តរា​គមន៍ដោយ​សកម្ម​ភាព​របស់​មនុស្ស​លោក​។​ បាតុ​ភូត​អណ្តើកសមុទ្រ​ពពាក់​ពពូនវារឡើង​គោក​ពង​នៅ​ភាគ​ខាង​កើត​នៃ​ប្រ​ទេស​ឥណ្ឌា​ក្នុង​ប៉ុន្មាន​ថ្ងៃ​ជិត​ៗ​នេះ​ គឺ​ជាឧទាហរណ៍​មួយ​។​

អណ្តើកសមុទ្រ​ប្រ​មាណ​ពាក់​កណ្តាល​លាន​ក្បាល​ វារឡើង​ឆ្នេរ​សមុទ្រ​ Rushikulya ដើម្បី​ពង​។​

រូប​៖ Ảnh: Bipro Seas.

តាម​នាយ​ក​ដ្ឋាន​រុក្ខ​កម្ម​រដ្ឋ​ Odisha គ្រាន់​តែប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ មាន​អណ្តើកសមុទ្រ​ Olive Ridley (លិ្មច) ជាង​៤​៧​៥​.០០០ក្បាល​ ដែល​ប្រ​ឈម​ នឹង​ការ​ផុត​ពូជ​បាន​វារឡើង​ឆ្នេរ​សមុទ្រ​មួយ​ ដែល​មាន​ប្រ​វែង​៦​គ.មនៅ​ Rushikulya កាយ​ដី​ធ្វើ​សំ​បុក​ដើម្បី​ពង​មាន​ចំ​នួន​ច្រើន​បំ​ផុត​ដែល​គេបាន​កត់​សម្គាល់​តាំង​ពីមុន​មក​។​ ទិដ្ឋ​ភាព​ប្រ​ហាក់​ប្រ​ហែល​នេះ​ ក៏​បាន​គេពិនិត្យ​ឃើញ​នៅ​តំ​បន់​មួយ​ចំ​នួន​ផ្សេង​ទៀត​ ដូច​៖ ឆ្នេរ​សមុទ្រ​ Gahirmatha នៅ​ឈូង​ Bengal ។​

ដោយ​មាន​ពង​ជាមធ្យភាគ​ក្នុង​មួយ​សំ​បុក​ពី៨​០-១​០០គ្រាប់​ ក្រុម​អ្នក​អភិ​រក្ស​បាន​រំពឹង​ថា​ ក្នុង​រដូវ​ញាស់កូន​ឆ្នាំ​នេះ​ អណ្តើកអា​ចនឹង​ពង​តាម​ឆ្នេរ​សមុទ្រ​ភាគ​ខាង​កើត​នៅ​ប្រ​ទេស​ឥណ្ឌា​ប្រ​មាណ​៦​០លាន​គ្រាប់​។​ ក្រោយរយៈ​ពេល​៤​៥​ថ្ងៃ​ អណ្តើកអា​ចនឹង​ញាស់កូន​ ហើយ​វារទៅ​សមុទ្រ​ដោយ​ខ្លួន​ឯង​។​

ឥណ្ឌា​បាន​ប្រ​កាស​បិទ​ប្រ​ទេស​ក្នុង​រយៈ​ពេល​២​១​ថ្ងៃ​ ដើម្បី​ប្រ​យុទ្ធ​នឹង​ជំងឺ​ Covid-១​៩​។​ នៅ​តាម​ឆ្នេរ​សមុទ្រ​អត់​មាន​ភ្ញៀវ​ទេស​ចរ​និង​មាន​ភាព​ស្អាត​បាត​ជាង​  បង្ក​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​អណ្តើកសមុទ្រ​ធ្វើ​សំ​បុក​ពង​។​ អា​ជ្ញា​ធររដ្ឋ​ Odisha បាន​អនុ​ញ្ញាត​ឱ្យ​ឧទ្យានុរក្ស​ និង​អ្នក​សិក្សា​ស្រាវ​ជ្រាវ​២​៥​រូប​ ទៅ​កាន់​ឆ្នេរ​សមុទ្រ​ភូមិ​ភាគ​ដើម្បី​អភិ​រក្ស​សត្វ​អណ្តើក៕​ 

                  យោង​៖ Sea Voice News/The Mind - ប្រែសម្រួល​៖ លីសៀ

ចែករំលែកអត្ថបទ