មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

11/05/2020 - 15:34

គិត​គូរ​ការ​ងារ​សាសនា​ ការ​ងារ​សង្គម​

ព្រះ​តេជព្រះ​គុណ​ឡឹម​សឿង។​

ព្រះ​តេជព្រះ​គុណ​ឡឹម​សឿង ព្រះ​ចៅ​អធិ​ការ​វត្ត​សិរី​នគរ​ជុំ​អំ​ពូយារ ឃុំ​ថា​ញ់ភូ ស្រុក​មីស្វៀង​ ខេត្ត​សុក​ត្រាំង​ តែង​បាន​មាមីង​ពុទ្ធ​បរិស័ទ​គោរព​រាប់​អា​ន។​ ព្រះ​អង្គ​តែង​យក​ព្រះ​ទ័យ​ទុក​ដាក់​គិត​គូរ​ក្នុង​ការ​រៀប​ចំ​កសាង​វត្ត​អា​រាម​ ការ​បួស​រៀន​របស់​ព្រះ​សង្ឃ​ ចលនា​លើក​ទឹក​ចិត្ត​មាមីង​ពុទ្ធ​បរិស័ទ​រស់​នៅ​ប្រ​តិបត្តិល្អ​ ការ​ងារ​សាសនា​ អនុ​វត្ត​ល្អ​ការ​ងារ​សង្គម​។​

 

ឆ្នាំ​ ១​៩​៨​០ យុវជន​ឡឹម​សឿង បាន​ឪ​ពុក​ម្តាយ​នាំ​ចូល​បួស​រៀន​នៅ​វត្ត​សិរី​នគរ​ជុំ​អំ​ពូយារ។​ ក្រោយ​ពីរយៈ​កាល​៥​វស្សា​បួស​រៀន​ ព្រះ​តេជព្រះ​គុណ​ឡឹម​សឿង បាន​គណៈ​កម្ម​ការ​និង​មាមីង​ពុទ្ធ​បរិស័ទ​ចំ​ណុះ​ជើង​វត្ត​ទំ​នុក​ចិត្ត​តែង​តាំង​ជាព្រះ​ចៅ​អធិ​ការ​វត្ត​រហូត​មក​ទល់​សព្វ​ថ្ងៃ​។​ ព្រះ​អង្គ​ខ្នះ​ខ្នែង​យក​ព្រះ​ទ័យ​ទុក​ដាក់​គិតគូរ​រៀប​ចំ​កសាង​វត្ត​មាន​ភាព​សម​រម្យ​។​ ព្រះ​តេជព្រះ​គុណ​ឡឹម​សឿង មាន​ថេរដី​កា​៖ “ពីមុន​ កុដិ​សាលា​ក្នុង​វត្ត​កសាង​សាម​ញ្ញ​ សសរ​ឈើ​ ដំបូល​ប្រ​ក់ស្លឹក​ នៅ​ក្បែរ​មាត់​ព្រែក​អំ​ពូយារ ម៉្លោះ​ហើយ​ប្រ​ឈម​នឹង​ការ​បាក់​ស្រុត​យ៉ាង​ធ្ងន់​ធ្ងរ​។​ ទីធ្លាវត្ត​លិចទឹក​ ថ្ងៃ​បុណ្យ​មាមីង​ពុទ្ធ​បរិស័ទ​មក​វត្ត​គ្មាន​កន្លែង​លេង​កម្សាន្ត​។​ ព្រោះ​ហេតុ​នោះ​ អា​ត្មា​ភាព​ខិត​ខំ​រៀប​ចំ​វត្ត​អា​រាម​ឱ្យ​មាន​កន្លែង​សម​ រម្យសម្រាប់​ការ​បួស​រៀន​របស់​ព្រះ​សង្ឃ​ និង​មាមីង​ពុទ្ធ​បរិស័ទ​មក​ធ្វើ​បុណ្យ​ទាន​”។​ ផ្តើម​ពីនោះ​ ព្រះអង្គ​និង​គណៈ​កម្ម​ការ​វត្ត​ បាន​បវារណាពុទ្ធ​បរិស័ទ​ក្នុង​និង​ក្រៅ​ប្រ​ទេស​រួម​វិភាគ​ទាន​កសាង​។​  មាមីង​ពុទ្ធ​បរិស័ទ​ជឿទុក​ចិត្ត​គោរព​រាប់​អា​នព្រះ​អង្គ​គ្រប់​គ្នា​ ម៉្លោះ​ហើយ​រួម​គ្នា​ចូល​រួម​កសាង​វត្ត​អា​រាម​។​

បច្ចុ​ប្បន្ន​ វត្ត​សិរី​នគរ​ជុំ​អំ​ពូយារ ត្រូវ​បាន​រៀប​ចំ​កសាង​មាន​ភាព​សម​រម្យ​ ទេស​ភាព​បៃតង​ ជ្រះ​ស្អាត​ បំ​ផុត​របស់​ស្រុក​មីស្វៀង​។​ ព្រះ​វិហារ​ កុដិ​ សាលា​ អគារ​សិក្សា​ បន្ទប់​ទទួល​ភ្ញៀវ​។​ល។​ សុទ្ធ​តែ​បាន​កសាង​មាន​ក្បូរ​ក្បាច់​រចនា​ស្ថាបត្យ​កម្ម​វប្ប​ធម៌​របស់​ជន​រួម​ជាតិ​ខ្មែរ​។​ ទន្ទឹម​នឹង​នោះ​ ព្រះ​អង្គ​នៅ​ទាំង​កសាង​អគារ​សិក្សា​មួយ​ខ្នង​ពីរបន្ទប់​រៀន​ និង​កុដិ​ ៤​ ល្វែង​ សម្រាប់​សម​ណសិស្ស​និមន្ត​មក​សិក្សា​ ចាប់​ពីថ្នាក់​ទី១​ដល់​ទី៣​ ប្រ​មាណ​ជាង​៥​០អង្គ​។​ សម​ណសិស្ស​មក​សិក្សា​នៅ​ទីនេះ​ បាន​ពុទ្ធ​បរិស័ទ​ជួយ​ឧប​ត្ថម្ភ​។​ ចំ​ពោះ​ព្រះ​សង្ឃ​ក្នុង​វត្ត​ ក្រៅ​សិក្សា​ផ្លូវ​ធម៌​ ព្រះ​អង្គ​នៅ​ទាំង​បង្ក​លក្ខណៈ​ឱ្យ​ទៅ​សិក្សា​ផ្លូវ​លោក​នៅ​សាលាមធ្យម​សិក្សា​ចំ​ណេះ​ទូទៅ​កម្រិត​ ២​-៣​ វ៉ាន់​ង៉ុក​ចិញ។​ ក្រៅ​ពីនោះ​ ឱ្យ​តែដល់​រដូវ​វិស្សមកាល​ វត្ត​បើ​ក​ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ​ ដោយ​មាន​កូន​ចៅ​មាមីង​ ជន​រួម​ជាតិ​ខ្មែរ​ចូល​រៀន​រាប់​រយ​នាក់​។​ ជារៀង​រាល់​ឆ្នាំ​ ពេល​បើ​ក​បវេសនកាល​ ព្រះ​អង្គ​ជូន​សៀវ​ភៅ​ ប៊ិ​ច ជាង​៥​.០០០ក្បាល​ ដល់​សិស្ស​ក្រី​ក្រក្នុង​ឃុំ​។​

វត្ត​អំ​ពូយារមាន​សោ​ភណភាព​ស្រស់​ស្អាត​ គឺ​ជាស្នាព្រះ​ហស្ថរបស់​ព្រះ​តេជព្រះ​គុណ​

ឡឹម​សឿងបវារណាពុទ្ធ​បរិស័ទ​ជិត​ឆ្ងាយ​រួម​វិភាគ​ទាន​កសាង​។​

លោក​កាវ​ដូរ​៉ា ប្រ​ធាន​គណៈ​កម្ម​ការ​វត្ត​សិរី​នគរ​ជុំ​អំ​ពូយារ មាន​ប្រ​សាសន៍​៖ “ព្រះ​តេជព្រះ​គុណ​ឡឹម​សឿង ជាព្រះ​ចៅ​អធិ​ការ​មួយ​អង្គ​មាន​សន្តាន​ចិត្ត​ល្អ​អស់​ពីព្រះ​ទ័យ​ចំ​ពោះ​ការ​ងារ​សាសនា​និង​ការ​ងារ​សង្គម​។​ មាមីង​មក​វត្ត​នៅ​ថ្ងៃ​សីល​និង​បុណ្យ​ទាន​ម្ដង​ៗ​ ព្រះ​អង្គ​តែង​ផ្សព្វ​ផ្សា​យ ចលនា​មាមីង​អនុ​វត្ត​ល្អ​នូវ​គោល​ការ​ណ៍​ គោល​នយោ​បាយ​របស់​បក្ស​និង​ច្បាប់​របស់​រដ្ឋ​ លើក​គោល​ធម៌​មក​ពន្យល់​់ណែនាំ​មាមីង​រស់​នៅ​និង​ធ្វើ​ការ​ត្រូវ​គោរព​តាម​ច្បាប់​រដ្ឋ​ ព្រម​ទាំង​លើក​ទឹក​ចិត្ត​មាមីង​ឱ្យ​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​ការ​រកស៊ី​ កសាង​គ្រួ​សារ​វប្ប​ធម៌​ អប់​រំកូន​ចៅ​ជៀស​ឆ្ងាយ​ពីបាប​គ្រោះ​សង្គម​ ចលនា​មាមីង​រស់​នៅ​សាម​គ្គី​ ជួយ​គ្នា​ក្នុង​គ្រាលំ​បាក​។​ល។​ ចំ​ពោះ​ព្រះ​សង្ឃ​ ព្រះ​តេជព្រះ​គុណ​ គ្រប់​គ្រង​ អប់​រំម៉ឺង​ម៉ាត់ក្នុង​ការ​គោរព​ អនុ​វត្ត​តាម​វិន័យ​សង្ឃ​”៕​ 

                 លីធាន​-មុនី

ចែករំលែកអត្ថបទ