11/05/2020 - 15:34

ភាព​រីក​រាយ​ពីម៉ាស៊ី​ន​ “ATM អង្ករ​” ដំបូង​បង្អស់​នៅ​សុក​ត្រាំង​

ម៉ាស៊ី​ន​ “ATM អង្ករ​” ដំបូង​បង្អស់​នៅ​ខេត្ត​សុក​ត្រាំង​ ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរ​ការ​នៅ​ទីតាំង​សមាគម​កាក​បាទ​ក្រហម​ក្រុង​សុក​ត្រាំង​ លេខ​១៥​ វិថី​តូង​ឌឹកថាំង សង្កាត់​៦​ ក្រុង​សុក​ត្រាំង​។​ ការ​ដាក់​ដំណើរ​ការ​ម៉ាស៊ី​ន​ “ATM អង្ករ​” របស់​ខេត្ត​ មាន​អត្ថ​ន័យ​យ៉ាង​ធំ​ធេង​ក្នុង​ការ​រួម​ចំ​ណែក​ឧប​ត្ថម្ភ​ដល់​គ្រួ​សារ​ប្រ​ជា​ជន​ ពិសេស​គឺ​គ្រួ​សារ​ជន​រួម​ជាតិ​ភាគ​តិ​ច​ដែល​ជួប​ការ​លំ​បាក​លើភូមិ​សាស្រ្ត​ខេត្ត​ មាន​បាយ​ហូប​ “ស្ងប់​ចិត្ត​” ក្នុង​ស្ថាន​ភាព​ដែល​ជំងឺ​ឆ្លង​រាតត្បាត​។​

មាមីង​មក​ទទួល​អង្ករ​ពីម៉ាស៊ី​ន​ “ATM អង្ករ​”។​

ជាមួយ​សារ​ប្រ​កាស​៖ “បើ​អ្នក​ត្រូវ​ការ​សូម​យក​ចុះ​។​ បើ​សិន​អ្នក​មាន​ជីវភាព​លំ​នឹង​ គួរ​តែទុក​ឱ្យ​អ្នក​ដទៃ​” ប្រ​ជា​ជន​ពេល​ទៅ​ទទួល​អង្ករ​នៅ​ម៉ាស៊ី​ន​“ATM  អង្ករ​” នឹង​បាន​អ្នក​ស្ម័គ្រ​ចិត្ត​ ណែនាំ​ឱ្យ​ឈរ​ជាជួរ​រក្សា​គម្លាត​គ្នា​ត្រូវ​តាម​ការ​កំ​ណត់​ លាង​សម្អាត​ដៃ​ដោយ​អា​ល់​កុល​ និង​បាន​ចែក​ម៉ាស់ដោយ​ឥត​គិត​ថ្លៃ​។​ ពេល​ដល់​វេន​ខ្លួន​ ប្រ​ជា​ជន​គ្រាន់​តែយក​ថង់ត្រងម៉ាស៊ី​ន​នឹង​បង្ហូរ​អង្ករ​ដោយ​ស្វ័យ​ប្រ​វត្តិ​ចំ​នួន​២​គីឡូ​ក្រាម​/លើក​។​ ក្រៅ​ពីទទួល​បាន​អង្ករ​២​គីឡូ​ក្រាម​ មាមីង​នៅ​ទាំង​បាន​ទទួល​បន្ថែម​ប្រេង​ឆា ទឹក​ត្រី​។​ល។​ អ្នក​មីង​ឡេអា​ញ់ង៉ុក​ នៅ​អនុ​សង្កាត់​២​ សង្កាត់​៣​ ក្រុង​ សុក​ត្រាំង​ ឱ្យ​ដឹង​ដោយ​ក្តី​រីក​រាយ​៖ “សម្រាប់​អង្ករ​២​គីឡូ​ក្រាម​នេះ​ ខ្ញុំ​នឹង​ម្តាយ​មីង​ហូប​បាន​ពីរបីថ្ងៃ​។​ ពីមុន​ គ្រួ​សារ​សង្ឃឹម​ទៅ​លើប្រាក់​ឈ្នួល​បម្រើ​ការ​ងារ​ផ្ទះ​។​ ចាប់​តាំង​ពីរង​ផលប៉ះ​ពាល់​នៃ​ជំងឺ​ Covid-១​៩​ រហូត​មក​ទល់​នឹង​ពេល​នេះ​ ខ្ញុំ​មិន​អា​ចទៅ​ធ្វើ​ការ​រកប្រាក់​់បាន​ ចំ​ណែក​ម្តាយ​មីង​ខ្ញុំ​គាត់​ឈឺ​ខ្វិន​ដេក​មួយ​កន្លែង​ ម៉្លោះ​ហើយ​ជីវភាព​ខ្ញុំ​ជួប​ការ​លំ​បាក​ខ្លាំង​។​ ឥឡូ​វនេះ​ មាន​ម៉ាស៊ីន​ “ATM  អង្ករ​” ខ្ញុំ​ត្រេក​អរ​ខ្លាំង​ណាស់​ ពេល​អស់​អង្ករ​ខ្ញុំ​នឹង​មក​យក​ លុះ​ត្រា​រកបាន​ការ​ងារ​ធ្វើ​” ។​ ចំ​ណែក​លោក​ត្រឹង​ង៉ុក​ធឹ្វងនៅ​ទីប្រ​ជុំ​ជន​ហ្វិញ​ហ៊ឺវង៉ៀ ស្រុក​មីទូ ប្រ​កប​របរលក់​ឆ្នោត​ ឱ្យ​ដឹង​៖ “ចាប់​តាំង​ពីថ្ងៃ​ផ្អាក​លក់​ឆ្នោត​ ជីវភាព​ជួប​ការ​លំ​បាក​ខ្លាំង​ណាស់​ ឮ​ថា​មាន​ម៉ាស៊ី​ន​ “ATM អង្ករ​” ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ មក​ឈរ​ជាជួរ​តាំង​ពីព្រលឹម។​ ជាមួយ​អង្ករ​នេះ​ អា​ចជួយ​ដល់​គ្រួ​សារ​ខ្ញុំ​មាន​បាយ​ហូប​”។​

លោក​ស្រី​ដាវង៉ុក​ងឹង ប្រ​ធាន​គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ក្រុង​សុក​ត្រាំង​ ឱ្យដឹង៖ “ចាប់​ពីពេល​ម៉ាស៊ី​ន​ “ATM អង្ករ​” ដាក់​ឱ្យ​ដំណើរ​ការ​រណសិរ្ស​ក្រុង​សុក​ត្រាំង​ ទទួល​បាន​អង្កជិត​៩​តោន​ ពីអង្គ​ការ​បុគ្គ​លនិង​សប្បុរ​ស​ជន​ ជាច្រើន​នៅ​ក្នុង​និង​ក្រៅ​ខេត្ត​រួម​វិភាគ​ទាន​។​ តាម​ការ​គ្រោង​ទុក​ម៉ាស៊ី​ន​ “ATM អង្ករ​” នឹង​ដំណើរ​ការ​ រយៈ​ពេល​១​០ថ្ងៃ​ ឬ​ក៏​បន្ត​រហូត​ដល់​អស់​ជំងឺ​រាតត្បាត។​ ជាពិសេស​ បើ​សិន​ជាប្រ​ភព​អង្ករ​ឧប​ត្ថម្ភ​នៅ​ច្រើន​ កម្ម​វិធី​នៅ​តែបន្ត​ដំណើរ​ការ​ដើម្បី​ជួយ​មាមីង​ក្រី​ក្រជម្នះ​លំ​បាក​ក្នុង​រយៈ​ពេល​ដែល​រង​ផលប៉ះ​ពាល់​នៃ​ជំងឺ​ Covid-១​៩​”៕ 

យ្វីអា​ញ់-មុនី

ចែករំលែកអត្ថបទ