ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

11/05/2020 - 15:34

មហា​សន្និ​បាត​តំ​ណាង​បក្ខ​ភាគ​សង្កាត់​ថើយ​ហ្វា សម្រេច​ជោគ​ជ័យ​ល្អ​ប្រ​សើរ​

កឹង​ធើ៖  កាល​ពី​ថ្ងៃ​ទី៥​ ខែឧសភា​ បក្ខ​ភាគ​សង្កាត់​ថើយ​ហ្វា ខណ្ឌ​អូរម៉ូង​-អង្គ​ការ​មូល​ដ្ឋាន​បក្ស​ ដែល​ត្រូវ​បាន​គណៈ​ប្រ​ចាំ​ការ​បក្ស​ក្រុង​កឹង​ធើ ជ្រើស​រើស​រៀប​ចំ​មហា​សន្និ​បាត​គំ​រូ​ថ្នាក់​មូល​ដ្ឋាន​ បាន​ដំណើរ​ការ​រៀប​ចំ​មហា​សន្និ​បាត​តំ​ណាង​លើក​ទី​XIII អា​ណត្តិ​កាល​២​០២​០-២​០២​៥​។​

 អ្នក​តំ​ណាង​បាន​អនុ​ម័តិ​លើសេច​ក្តី​សម្រេច​មហា​សន្និ​បាត​។​     រូប​ថត​៖ អា​ញ់យុង


 ​ អ្នក​តំ​ណាង​ទាំង​ឡាយ​បោះ​ឆ្នោត​ជ្រើស​គណៈ​ប្រ​តិបត្តិ​ការ​បក្ខ​ភាគ​សង្កាត់​ អា​ណត្តិ​កាល​

២​០២​០-២​០២​៥​។​    រូប​៖    អា​ញ់យុង

មហា​សន្និ​បាត​បាន​ឯក​ភាព​វាយ​តម្លៃ​ អា​ណត្តិ​កាល​ ២​០១​៥​-២​០២​០ ដូច្នេះ​ បក្ខ​ភាគ​សង្កាត់​ថើយ​ហ្វា បាន​ដឹក​នាំ​កិច្ច​ចង្អុល​ការ​អនុ​វត្ត​សម្រេច​និង​លើស​ភាគ​កម្រិត​សំ​ខាន់​ៗ​ទាំង​១​៦​ តាម​សេច​ក្តី​សម្រេច​នៃ​មហា​សន្និ​បាត​ប​ក្ខភាគ​ដែល​សង្កាត់​បាន​ដាក់​ចេញ​។​ ជាពិសេស​ ការ​បង្ក​បង្កើន​ផល កសិកម្ម​របស់​សង្កាត់​ផ្តុំ​កម្លាំង​ទៅ​លើការ​បង្វែរ​រចនា​សម្ព័ន្ធ​ ឈើ​ដំណាំ​ សត្វ​ចិញ្ចឹម​ ដើម្បី​បង្កើន​តម្លៃ​ផលិត​កម្ម​ និង​កែប្រែ​ចម្ការ​ចាស់​មក​ដាំ​ឈើ​ហូប​ផ្លែ​ជាដើម​។​ ក្រៅ​ពីនេះ​ ឧស្សា​ហកម្ម​-ឧស្សា​ហកម្ម​ខ្នាត​តូច កើន​២​៧​មូល​ដ្ឋាន​; ពាណិ​ជ្ជកម្ម​-សេវាកម្ម​កើន​ ៣​០៥​ មូល​ដ្ឋាន​ បើ​ប្រៀប​ធៀប​នឹង​ដើម​អា​ណត្តិ​; ការ​ប្រ​មូល​ថវិកា​រដ្ឋ​សម្រេច​ជាង​ ១​១​២​% នៃ​ផែន​ការ​។​ សំ​ណង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជាច្រើន​ ត្រូវ​បាន​វិនិ​យោ​គកសាង​ថ្មី​ បង្កើន​កម្រិត​និង​កសាង​សង្កាត់​សម្រេច​បទ​ដ្ឋាន​ក្រុង​ស៊ី​វិ​ល័យ​។​ល។​

គណៈ​កម្មា​ធិការ​បក្ស​គ្រប់​លំ​ដាប់​ថ្នាក់​ តែង​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​អប់​រំខាង​នយោ​បាយ​ សតិ​អា​រម្ម​ណ៍; អនុ​វត្ត​យ៉ាង​ម៉ឺង​ម៉ាត់ មាន​ប្រ​សិ​ទ្ធភាព​លើសេច​ក្តី​សម្រេច​ចិត្ត​មជ្ឈិម​៤​ នីតិ​កាល​ទីXII ផ្សា​រភ្ជាប់​នឹង​បទ​បញ្ជា​លេខ​ ០៥ ​របស់​ការិ​យាល័យ​នយោ​បាយ​ រួម​ចំ​ណែក​ទប់ស្កាត់​ ការ​ថមថយ​នៃ​សតិ​អា​រម្ម​ណ៍ សីល​ធម៌​ ការ​រស់​នៅ​របស់​កម្មា​ភិបាល​ បក្ខ​ជន​។​ ទន្ទឹម​នឹង​នោះ​ បក្ខ​ភាគ​សង្កាត់​ក៏​បាន​បញ្ចូល​ក្នុង​កង​ជួរ​បក្ខ​ជន​ចំ​នួន​៥​៧​នាក់​ សម្រេច​១​៤​២​,៥​% នៃ​ភាគ​កម្រិត​ដែល​បាន​ដាក់​ចេញ​។​ រៀង​រាល់​ឆ្នាំ​ បក្ខ​ភាគ​សង្កាត់​ត្រូវ​បាន​គណៈ​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិការ​បក្ស​ខណ្ឌ​ ទទួល​ស្គាល់​ស្អាត​ស្អំ​ រឹង​មាំ ដោយ​ឡែក​ឆ្នាំ​២​០១​៨​និង​ឆ្នាំ​២​០១​៩​បាន​ទទួល​ស្គាល់​សម្រេច​ភារកិច្ច​ឆ្នើម​។​

មហា​សន្និ​បាត​បាន​ឯក​ភាព​ដាក់​ចេញ​ទិស​ដៅ​ ភាគ​កម្រិត​ ភារកិច្ច​ និង​ដំណោះ​ស្រាយ​អភិ​វឌ្ឍសង្កាត់​ដំណាក់​កាល​ឆ្នាំ​២​០២​០-២​០២​៥​ នោះ​គឺ​៖  លើក​កម្ពស់​សម​ត្ថ​ភាព​ដឹក​នាំ​និង​កម្លាំង​ប្រ​យុទ្ធ​របស់​បក្ខ​ភាគ​; ពង្រីក​ស្មារ​តី​សាម​គ្គី​ ប្រ​ជា​ធិប​តេយ្យ​ កសាង​ប្រ​ព័ន្ធ​នយោ​បាយ​ស្អាត​ស្អំ​រឹង​ មាំ។​ អភិ​វឌ្ឍន៍សេដ្ឋ​កិច្ច​ឆ្ពោះ​ទៅ​កាន់​កសិកម្ម​គុណ​ភាព​ខ្ពស់​-ឧស្សា​ហកម្ម​ខ្នាត​តូច ពាណិ​ជ្ជកម្ម​-សេវា​កម្ម​; អនុ​វត្ត​ល្អ​គោល​នយោ​បាយ​សុខុមា​លភាព​សង្គម​ លើក​ស្ទួយ​ជីវភាព​ប្រ​ជា​ជន​; ធានា​ការ​ពារ​ប្រ​ទេស​-សន្តិ​សុខ​រក្សា​រឹង​មាំសណ្តាប់​ធ្នាប់​សុវត្ថិ​ភាព​សង្គម​។​ល។​ មហា​សន្និ​បាត​បាន​ឯក​ភាព​ដាក់​ចេញ​ភាគ​កម្រិត​សំ​ខាន់​ៗ​ចំ​នួន​១​៣​ លើរាល់​វិស័យ​សេដ្ឋ​កិច្ច​-សង្គម​ ការ​ពារ​ប្រ​ទេស​-សន្តិ​សុខ​ និង​កសាង​បក្ស​ កសាង​ប្រ​ព័ន្ធ​នយោ​បាយ​។​

មហា​សន្និ​បាត​បាន​បោះ​ឆ្នោត​ជ្រើស​គណៈ​ប្រ​តិបត្តិ​ការ​បក្ខ​ភាគ​សង្កាត់​ នីតិ​កាល​ទីXIII អា​ណត្តិ​កាល​ ២​០២​០-២​០២​៥​ រួម​មា​នសមាជិក​ចំ​នួន​ ១​៥​ នាក់​។​ គណៈ​ប្រ​តិបត្តិ​ការ​បក្ខ​ភាគ​សង្កាត់​ នីតិ​កាល​ទី XIII បាន​បើ​ក​សម័យ​ប្រ​ជុំ​ជាលើក​ដំបូង​ បោះ​ឆ្នោត​ជ្រើស​គណៈ​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិការ​សង្កាត់​រួម​មា​នសមាជិក​ចំ​នួន​៥​នាក់​។​ល។​ មហា​សន្និ​បាត​បាន​បោះ​ឆ្នោត​ជ្រើស​អ្នក​តំ​ណាង​១​៣​នាក់​ ដើម្បី​ចូល​រួម​មហា​សន្និ​បាត​តំ​ណាង​បក្ខ​ភាគ​ខណ្ឌ​អូរម៉ូង​ អា​ណត្តិ​កាល​២០២០-២​០២​៥​  ក្នុង​នោះ​ មាន​សមាជិក​បម្រុង​១​នាក់​ផង​ដែរ​៕

​                         អា​ញ់យុង-លីសៀ

ចែករំលែកអត្ថបទ