06/05/2020 - 09:43

ជន​រួម​ជាតិ​ខ្មែរ​ទទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​សុវត្ថិ​ភាព​ ពេញលក្ខណៈ​

អា​ស្រ័យ​ជំងឺ​ Covid-១​៩​ កំ​ពុង​រាតត្បាត​យ៉ាង​ស្មុគស្មាញ​ ម្ល៉ោះ​ហើយ​រាល់​សកម្ម​ភាព​ទទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃណី​ជាតិ​របស់​ជន​រួម​ជាតិ​ខ្មែរ​ តែង​អនុ​វត្ត​តឹង​រ៉ឹង តាម​សំ​ណូម​ពរនៃ​ការ​រក្សា​គម្លាត​សង្គម​។​ ទោះ​បីដូច្នេះក្តី​  មាមីង​នៅ​តែមាន​ភាព​កក់​ក្តៅ​  សប្បាយ​រីក​រាយ​ សុភមង្គល​  វិបុល​សុខ​ ក្នុង​ឱកាស​ទទួល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ផង​ដែរ​។​ 

ភាព​កក់​ក្តៅ​នៃ​សេច​ក្ដី​ស្រឡាញ់​

សម​មិត្ត​ ត្រឹង​វ៉ាន់​រ៉ង លេខា​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​វិញ​ឡុង​ ប្រ​គេន​ទេយ្យ​វត្ថុ​ព្រះ​តេជព្រះ​គុណ​ស៊ើងង៉ុក​ហ្វិញ​ ប្រ​ធាន​សមាគម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេហា​ជាតិ​ខេត្ត​វិញ​ឡុង​។​ 

យើង​ខ្ញុំ​រួម​ជាមួយ​លោក​ថា​ច់​យឿង ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​វិញ​ឡុង​ ទៅ​សួរ​សុខ​ទុក្ខ​និង​ប្រ​សិ​ទ្ធពរបុណ្យ​ចូល​ឆ្នាំ​ថ្មី​ដល់​វីរមាតា​វៀត​ណាម​ ថា​ច់​ធីផែ ឃុំ​ឡងម៉ី ស្រុក​តាម​ប៊ិ​ញ។​ ធ្វើ​ដំណើរ​តាម​ផ្លូវ​ លោក​ថា​ច់​យឿង រៀប​រាប់​៖ “ប៉ុន្មាន​ឆ្នាំ​មុន​ ក្នុង​ឱកាស​នេះ​ គណៈ​ជន​ជាតិ​បាន​រៀប​ចំ​ការ​ងារ​ជាក្រុម​។​ ប៉ុន្តែ​ឆ្នាំ​នេះ​ ដោយ​បង្ការ​ប្រ​ឆាំង​នឹង​ជំងឺ​ Covid-១​៩​ ហេតុ​នោះ​ក្នុង​ឱកាស​ទៅ​សួរ​សុខ​ទុក្ខ​ ប្រ​សិ​ទ្ធពរបុណ្យ​ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​នេះ​ មាន​តែ​កម្មា​ភិបាល​មួយ​រូប​ប៉ុណ្ណោះ​”។​

លោក​ថា​ច់​យឿង ឱ្យ​ដឹង​៖ កាល​ពី​ថ្ងៃ​១​០ ខែមេសា​ នាយ​ក​រដ្ឋ​មន្រ្តី​ បាន​ផ្ញើ​លិខិត​ជូន​ពរនិង​ទេយ្យ​វត្ថុ​ប្រ​សិ​ទ្ធពរបុណ្យ​ចូល​ឆ្នាំថ្មី​ដល់​ជន​រួម​ជាតិ​ខ្មែរ​ផង​ដែរ​។​ ក្រៅ​ពីនេះ​ គណៈ​កម្មា​ធិការ​ជន​ជាតិ​ បាន​ផ្ញើ​អំ​ណោយ​ជាទឹក​ប្រាក់​ដល់​ភូមិ​ភាគ​ទៀត​ផង​។​ ដូច្នេះ​ភូមិ​ភាគ​នីមួយ​ៗ​ មិន​បាន​រៀប​ចំ​ជាក្រុម​ទៅ​សួរ​សុខ​ទុក្ខ​ទេ គ្រាន់​តែចាត់​កម្មា​ភិបាល​មួយ​រូប​ចុះ​ទៅ​ដល់​ផ្ទះ​ជូន​អំ​ណោយ​តែប៉ុណ្ណោះ​។​ 

វីរមាតា​វៀត​ណាម​ ថា​ច់​ធីផែ មាន​ក្តី​សោ​មនស្ស​រីក​រាយ​ពេល​ទទួល​យើង​ខ្ញុំ​។​ គាត់​ឱ្យ​ដឹង​៖ ប៉ុន្មាន​ថ្ងៃ​កន្លង​ ស្ថិត​ក្នុង​ស្ថាន​ភាព​រួម​ដែល​ទូទាំង​ប្រ​ទេស​ កំ​ពុង​បង្ការ​ប្រ​ឆាំង​ជំងឺ​ Covid-១​៩​ គាត់​មិន​បាន​ធ្វើ​ដំណើរ​ទៅ​ណាម​កណាទេ សូម្បី​តែវត្ត​ក៏​មិន​បាន​ទៅ​ផង​។​ “បាន​កូន​ៗ​មក​ដល់​ផ្ទះ​ជូន​អំ​ណោយ​ដល់​រូប​ខ្ញុំ​ដូច្នេះ​ ខ្ញុំ​ពិត​ជារីក​រាយ​និង​សុភមង្គល​ណាស់​។​ ជាពិសេស​ អំ​ណោយ​នេះ​មាន​អត្ថ​ន័យ​សម្រាប់​រូប​ខ្ញុំ​ខ្លាំង​ណាស់​ ពីព្រោះ​បាន​ផ្ញើ​មក​ពី​គណៈ​កម្មា​ធិការ​ជន​ជាតិ​ ដែល​នាយ​ក​រដ្ឋ​មន្រ្តី​ផ្ញើ​ជូន​” វីរមាតា​វៀត​ណាម​ឱ្យ​ដឹង​ដោយ​ក្តី​រីក​រាយ​ដូច្នេះ​។​ 

បុណ្យ​ចូល​ឆ្នាំ​ថ្មី​សុវត្ថិ​ភាព​ និង​សោ​មនស្ស​

លោក​ស្រី​ហ្វិញ​ធីសុម៉ាលី នាយិកា​នៃ​នាយ​ក​ដ្ឋាន​ភូមិ​ភាគ​ III  នៃ​គណៈ​កម្មា​ធិការ​ជន​ជាតិ​ ឱ្យដឹង៖ ការ​ដែល​អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃណី​ជាតិ​របស់​ជន​រួម​ជាតិ​ខ្មែរ​ឆ្នាំ​នេះ​ ដោយ​អនុ​វត្ត​បទ​បញ្ជា​លេខ​ ១​៦​ របស់​នាយ​ក​រដ្ឋ​មន្រ្តី​ ព្រម​ទាំង​កិច្ច​ចង្អុល​ការ​របស់​ថ្នាក់​ដឹក​នាំ​គណៈ​កម្មា​ធិការ​ជន​ជាតិ​ និង​នាយ​ក​ដ្ឋាន​ភូមិ​ភាគ​ III បាន​ដាក់​ចេញ​នូវ​វិធី​ទៅ​សួរ​សុខ​ទុក្ខ​ ប្រ​សិ​ទ្ធពរបុណ្យ​ចូល​ឆ្នាំ​ថ្មី​ ធ្វើ​យ៉ាង​ណាដើម្បី​ធានា​ទៅ​តាម​សំ​ណូម​ពរដែល​រក្សា​នូវ​លក្ខណៈ​វប្បធម៌​ ទំ​នៀម​ទម្លាប់​ និង​ជំនឿ​របស់​ជន​ជាតិ​ខ្មែរ​។​ ទន្ទឹម​នឹង​នោះ​ ធានា​សុខ​ភាព​ដល់​ជន​រួម​ជាតិ​ខ្មែរ​ ស្រប​ក្នុង​ពេល​ដែល​ប្រ​ព័ន្ធ​នយោ​បាយ​ ផ្ដោត​អា​រម្ម​ណ៍ក្នុង​ការ​បង្ការ​ប្រ​ឆាំង​ជំងឺ​ Covid-១​៩​។​ 

ឆ្នាំ​២​០១​៩​ នាយ​ក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិបាល​ ង្វៀន​ស្វឹនភុក ជាអធិ​បតី​នៃ​ពិធី​ជួប​ជុំ​ និង​ដឹក​នាំ​ប្រ​តិភូ​ទៅ​សួរ​សុខ​ទុក្ខ​ ប្រ​សិ​ទ្ធពរបុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃណី​ជាតិ​របស់​ជន​រួម​ជាតិ​ខ្មែរ​ នៅ​តាម​ភូមិ​ភាគ​នានា​តំ​បន់​តីណាម​បូ​។​  ឆ្នាំ​នេះ​ ថ្ងៃ​១​០ ខែមេសា​ នាយ​ក​រដ្ឋ​មន្រ្តី​ បាន​ផ្ញើ​លិខិត​ប្រ​សិ​ទ្ធពរបុណ្យ​ចូល​ឆ្នាំ​ថ្មី​ដល់​ព្រះ​សង្ឃ​ ជន​រួម​ជាតិ​ និង​អា​ណិក​ជន​ខ្មែរ​ផង​ដែរ​។​ ជាពិសេស​ នាយ​ក​រដ្ឋ​មន្រ្តី​ ក៏​បាន​ផ្ញើ​អំ​ណោយ​ប្រ​មាណ​១​.០០០ចំ​ណែក​ ជូន​គ្រួ​សារ​គោល​នយោ​បាយ​ ព្រះ​សង្ឃ​គំ​រូ​ឆ្នើម​ គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​មាន​ជីវភាព​ក្រលំ​បាក​ ក្នុង​តំ​បន់​តីណាម​បូ​ (ខេត្ត​ចំ​នួន​ ៩​ ដែល​មាន​គណៈ​ជន​ជាតិ ​និង​សាសនា​)។​

ប្រ​សិ​ទ្ធពរបុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃណី​ជាតិ​របស់​ជន​រួម​ជាតិ​ខ្មែរ​ សារ​លិខិត​នាយ​ក​រដ្ឋ​មន្រ្តី​ បាន​សរ​សេរ​៖ “ជំនួស​មុខ​ថ្នាក់​ដឹក​នាំ​បក្ស​ និង​រដ្ឋ​ ខ្ញុំ​សូម​ផ្ញើ​នូវ​បិយវាចាសួរ​សុខ​ទុក្ខ​យ៉ាង​កក់​ក្ដៅ​ និង​ប្រ​សិ​ទ្ធពរបវរ​សួស្តី​ជ័យ​មង្គល​វិបុល​សុខ​គ្រប់​ប្រ​ការ​កើត​មាន​ដល់​ជន​រួម​ជាតិ​ ព្រះ​សង្ឃ​គ្រប់​ព្រះ​អង្គ​ និង​អា​ណិក​ជន​ជាជន​ជាតិ​ខ្មែរ​គ្រប់​រូប​។​ បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃណី​ជាតិ​ដែល​មាន​អត្ថ​ន័យ​ដ៏​ពិសេស​នេះ​ ជន​រួម​ជាតិ​ខ្មែរ​ទទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ បវរ​សួស្តី​ ពោរ​ពេញដោយ​ក្ដី​សង្ឃឹម​និង​ជឿជាក់​ សូម​ជួប​តែសំ​ណាង​ល្អ​ និង​សេច​ក្តី​សុខ​ សេច​ក្ដី​ចម្រើន​គ្រប់​ប្រ​ការ​...”៕​

យោង​៖  http://baodantoc.com.vn  ប្រែសម្រួល​៖ លីសៀ

ចែករំលែកអត្ថបទ