សុកត្រាំង៖ គណៈប្រចាំការគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសុកត្រាំង ទើបធ្វើពិធីប្រគល់ថវិកាគាំទ្រមូលនិធិបង្ការ ទប់ស្កាត់ជំងឺ Covid-១៩ លើកទី១ ដោយទឹកប្រាក់ជាង២ពាន់លានដុងជូនគណៈចង្អុលការបង្ការ ទប់ស្កាត់ជំងឺ Covid-១៩ ខេត្តសុកត្រាំង។
![ប្រគល់ប្រាក់ជាង២ពាន់លានដុងសម្រាប់មូលនិធិបង្ការ ទប់ស្កាត់ជំងឺ Covid-១៩](https://baocantho.com.vn/image/fckeditor/upload/2020/20200504/images/khmer/12.jpg)
គណៈប្រចាំការរណសិរ្សមាតុភូមិវៀតណាមខេត្តសុកត្រាំង ប្រគល់ថវិកាជូនគណៈចង្អុល
ការបង្ការទប់ស្កាត់ជំងឺ Covid-១៩ ខេត្តសុកត្រាំង។
លោកត្រឹងវ៉ាន់ខាយ នាយករងមន្ទីរសុខាភិបាលខេត្តសុកត្រាំង ជំនួសមុខគណៈចង្អុលការ បង្ការ ទប់ស្កាត់ជំងឺ Covid-១៩ ខេត្តសុកត្រាំង ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការរួមវិភាគទានយ៉ាងសកម្ម ឆាប់រហ័សនិងប្រកបដោយប្រសិទ្ធភាពរបស់គណៈ ផ្នែកគ្រប់លំដាប់ថ្នាក់ អង្គភាព អង្គការ និងបុគ្គល។ល។ ការយកចិត្តទុកដាក់ទាំងអស់នេះ គឺផ្តល់កម្លាំងចិត្តដ៏ធំធេងចំពោះក្រុមគ្រូពេទ្យ កងជួរកម្មាភិបាលកំពុងបម្រើការក្នុងការបង្ការ ទប់ស្កាត់ជំងឺ Covid-១៩ ជួយពួកគាត់បន្តចូលរួមកម្លាំងកាយនិងសមត្ថភាព លើសមរភូមិថែទាំ ការពារសុខភាពប្រជាជន៕
យ្វីអាញ់-មុនី