09/04/2020 - 16:33

គិត​គូរ​ឱ្យ​បាន​ល្អ​ដល់​ប្រ​ជា​ជន​ខ្មែរ​

តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង​មាន​ជន​ជាតិ​ភាគ​តិ​ច​ជាង​១​,៥​លាន​នាក់​ ស្រូប​អត្រា​ប្រ​មាណ​៦,៨%​នៃ​ចំ​នួន​ប្រ​ជា​ជន​ក្នុង​តំ​បន់​។​ ក្នុង​នោះ​ជន​រួម​ជាតិ​ខ្មែរ​មាន​ជាង​១​,២​លាន​នាក់​។​ រយៈ​ពេល​កន្លង​ ភូមិ​ភាគ​នានា​បាន​ផ្តុំ​កម្លាំង​គិត​គូរ​ដល់​ជីវភាព​ជន​រួម​ជាតិ​ខ្មែរ​នៅ​តំ​បន់​តីណាម​បូ​ឱ្យ​កាន់​តែមាន​ភាព​សម្បូរ​សប្បាយ​ជាង​ទៀត​។​

ផ្លូវ​ចូល​ទៅ​ភូមិ​ថើយ​ធ្វឹង​ ថើយ​ត្រឿង​១​ ថើយ​ត្រឿង​២​ នៅ​ឃុំ​ថើយ​ស្វឹង​ កន្លែង​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​កររបស់​ស្រុក​កើ-ដ ក្រុង​កឹង​ធើ បាន​វិនិ​យោ​គទុន​សម​រម្យ​។​

ជនរួម​ជាតិ​ខ្មែរ​នៅ​អា​ង​យ៉ាង​មាន​ប្រ​មាណ​ ៤​,២​%នៃ​ចំ​នួន​ប្រ​ជា​ជន​ក្នុង​ខេត្ត​ ភាគ​ច្រើន​រស់​នៅ​ស្រុក​ទ្រីតូង​និង​ស្រុក​ទិញ​បៀង​។​ លោក​ម៉ែ​នផល្លី ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​អា​ង​យ៉ាង​មាន​ប្រ​សាសន៍​៖ ជន​រួម​ជាតិ​ខ្មែរ​ បំ​ផុត​គឺ​គ្រួ​សារ​ក្រី​ក្រ ភាគ​ច្រើន​រស់​នៅ​តំ​បន់​ជន​បទ​ តំ​បន់​ភ្នំ​និង​ព្រំ​ដែន​។​ ដូច្នេះ​ការ​អនុ​វត្ត​ការ​ងារ​ជន​ជាតិ​ និង​គោល​នយោ​បាយ​ជន​ជាតិ​ចំ​ពោះ​ខេត្ត​អា​ង​យ៉ាង​ គឺ​ជាកិច្ច​ជំរុញ​ការ​អនុ​វត្ត​កម្ម​វិធី​កសាង​ជន​បទ​ថ្មី​។​ ជាមួយ​ទស្សនៈ​នេះ​ ក្នុង​ប៉ុន្មាន​ឆ្នាំ​កន្លង​ ខេត្ត​អាង​យ៉ាង​បាន​ផ្តោត​ការ​វិនិ​យោ​គ​លើហេដ្ឋា​រចនា​សម្ព័ន្ធ​ គមនាគ​មន៍​ជន​បទ​ ប្រ​ព័ន្ធ​ធារា​សាស្ត។ល។​ “ រហូត​មក​ដល់​ពេល​នេះ​ តំ​បន់​ជន​បទ​ដែល​ប្រ​ជា​ជន​ខ្មែរ​រស់​នៅ​មាន​ការ​វិវឌ្ឍ​ន៍យ៉ាង​ច្បាស់​៖ ឃុំ​ទាំង​អស់​មាន​ផ្លូវ​យាន​យន្ត​បើ​ក​ចូល​ដល់​មជ្ឈ​មណ្ឌល​ឃុំ​និង​ភូមិ​។​ ឃុំ​ទាំង​អស់​ មាន​ដំណាក់​សុខា​ភិបាល​ ប្រ​ព័ន្ធ​ធារា​សាស្ត្រ​ ការិ​យាល័យ​ប្រៃសណីយ៍វប្ប​ធម៌​ បណ្តា​ញ​អគ្គិ​សនីជន​បទ​។​ល។​ កាល​ពី​មុន​ផ្លូវ​ក្នុង​ភូមិ​ភក់​ជ្រាំ តែឥឡូ​វបាន​ក្រាល​បេតុង​ ក្រាល​កៅ​ស៊ូ​។​ល។​ រួម​ចំ​ណែក​ក្នុង​ការ​រៀប​ចំ​ផលិត​កម្ម​ឡើង​វិញ​ បង្កើត​ការ​ងារ​ធ្វើ​ លើក​ស្ទួយ​ជីវភាព​និង​កាត់​បន្ថយ​ភាព​ក្រី​ក្រនៅ​តំ​បន់​ជន​ជាតិ​ខ្មែរ​” - លោក​ម៉ែ​នផល្លី បាន​ឱ្យ​ដឹង​ដូច្នេះ​។​ លោក​ចៅ​សុីន នៅ​ភូមិ​ពង្រ ឃុំ​វ៉ាន់​យ៉ាវ ស្រុក​ទិញ​បៀង​ បាន​ឱ្យ​ដឹង​៖“ ឥឡូ​វនេះ​នៅ​ជន​បទ​មាន​ផ្ទះ​ឥដ្ឋជាច្រើន​ ផ្ទះ​ស្លឹក​នៅ​បន្តិច​បន្តួច​ប៉ុណ្ណោះ​។​ ខ្ញុំ​ជាអ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​ ខ្ញុំ​ឃើញ​រដ្ឋ​អំ​ណាច​យក​ចិត្ត​ទុក​ ដាក់​គិត​គូរ​ដល់​ប្រ​ជា​ជន​ ដូច្នេះ​ជន​រួម​ជាតិ​យើង​ត្រូវ​ខិត​ខំ​ធ្វើ​ការ​រកទទួល​ទាន​ រួម​ជាមួយ​រដ្ឋ​អំ​ណាច​កសាង​តំ​បន់​ជន​បទ​ឱ្យ​កាន់​តែរីក​ចម្រើន​ឡើង​។​

លោក​ ត្រឹង​ក្វឹ​កទ្រុង​ លេខា​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​កឹង​ធើ បាន​មាន​ប្រ​សាសន៍​៖ ក្រៅ​ពីការ​រៀប​ចំ​អនុ​វត្ត​យ៉ាង​តឹង​រឹង​ ប្រ​សិ​ទ្ធភាព​និង​ទាន់​ពេល​នូវ​គោល​ការ​ណ៍​និង​គោល​នយោ​បាយ​ជន​ជាតិ​របស់​បក្ស ​និង​រដ្ឋ​ ក្រុង​នៅ​ទាំង​មាន​គោល​នយោ​បាយ​ជំនួយ​ជន​ជាតិ​ភាគ​តិ​ច ​ដូច​ជា​៖ សេច​ក្តី​សម្រេច​ជំនួយ​កម្រៃ​សិក្សា​សម្រាប់​សិស្ស​ជន​ជាតិ​ភាគ​តិ​ច​ក្រី​ក្រ និង​និស្សិត​ដែល​រៀន​អនុ​មហា​វិទ្យា​ល័យ​និង​មធ្យម​សិក្សា​វិជ្ជា​ជីវៈ​។​ សេច​ក្តី​សម្រេច​ជំនួយ​ថវិកា​ទិញ​ដី​លំ​នៅ​ឋាន​សម្រាប់​ជន​ជាតិ​ភាគ​តិ​ច​ក្រី​ក្រដែល​គ្មាន​ដី​សង់​ផ្ទះ​។​ សេច​ក្តី​សម្រេច​ជំនួយ​ទិញ​ប័ណ្ណ​ធានា​រ៉ាប់​ រង​សុខា​ភិ បាល​ជូន​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ ជំនួយ​ថវិកា​រ រៀប​ចំ​ពិធី​បុណ្យ​របស់​ជន​ជាតិ​ភាគ​តិ​ច​ជារៀង​រាល់​ឆ្នាំ​។​ល។​” និយាយ​រួម​រយៈ​ការ​អនុ​វត្ត​គោល​នយោ​បាយ​ជន​ជាតិ​នៅ​ក្រុង​កឹង​ធើត្រូវ​បាន​ទូទាំង​ប្រ​ព័ន្ធ​នយោ​បាយ​យក​ចិត្ត​ទុក​ដាក់​។​ ក្នុង​ការ​អនុ​វត្ត​ជាក់​ស្តែង​គោល​នយោ​បាយ​នៅ​ភូមិ​ភាគ​ និង​ការ​ផ្សព្វ​ផ្សា​យអនុ​វត្ត​គោល​ការ​ណ៍​ គោល​មាគ៌ា​របស់​បក្ស​ គោល​នយោ​បាយ​និង​ច្បាប់​របស់​រដ្ឋ​ស្ដី​ពីជន​ជាតិ​ភាគ​តិ​ច​ដល់​កម្មា​ភិបាល​ និង​អ្នក​រដ្ឋ​ការ​ក្នុង​ប្រ​ព័ន្ធ​នយោ​បាយ​គ្រប់​ជាន់​ថ្នាក់​ត្រូវ​បាន​អនុ​វត្ត​ល្អ​។​ ផ្តើម​ពីនោះ​មាន​ឥទ្ធិពល​ដល់​លទ្ធ​ផល​នៃ​ការ​អនុ​វត្ត​កម្ម​វិធី​និង​គម្រោង​សម្រាប់​ជន​ជាតិ​ភាគ​តិ​ច​ ជួយ​ឱ្យ​ជន​រួម​ជាតិ​មាន​ជីវភាព​ប្រ​សើរ​ឡើង​” - លោក​ត្រឹង​ក្វឹ​កទ្រុង​ មាន​ប្រ​សាសន៍​ ដូច្នេះ​។​

 បណ្តា​គោល​នយោ​បាយ​ជន​ជាតិ​ត្រូវ​បាន​ភូមិ​ភាគ​នានា ​នៅ​តំ​បន់​តីណាម​បូ​ផ្សព្វ​ផ្សា​យអនុ​វត្ត​ជាក់​ស្តែង​និង​សម​ស្រប​។​ល។​ បាន​នាំ​មក​នូវ​ការ​វិវឌ្ឍ​ជាវិជ្ជមាន​។​ លោក​ត្រេវក្វាង​ឡើយ​ ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​កាម៉ាវ បាន​មាន​ប្រ​សាសន៍​៖ អនុ​វត្ត​គោល​នយោ​បាយ​ជន​ជាតិ​ភាគ​តិ​ច​ គឺ​ជាគោល​ការ​ណ៍​ដ៏​ធំ​របស់​បក្ស​និង​រដ្ឋ​។​ ដូច្នេះ​គណៈ​កម្មា​ធិការ​បក្ស​គ្រប់​លំ​ដាប់​ថ្នាក់​បាន​ចាត់​ទុក​នេះ​ជាភារកិច្ច​នយោ​បាយ​ដ៏​សំ​ខាន់​ និង​ជាប្រ​ចាំ​។​ ព្រោះ​ថា​ការ​អនុ​វត្ត​គោល​នយោ​បាយ​ជន​ជាតិ​ភាគ​តិ​ច​បាន​ល្អ​ក៏​ជាការ​បង្កើត​នូវ​មូល​ដ្ឋាន​ គ្រឹះ​ បុព្វ​បទ​ និង​កម្លាំង​ចលករ​ សំ​ដៅ​ញុាំងឱ្យ​មាន​ស្ថេរ​ភាព​និង​អភិ​វឌ្ឍចីរភាព​តំ​បន់​ជន​ជាតិ​ភាគ​តិ​ច​ អភិ​វឌ្ឍប្រ​ទេស​ប្រ​កប​ដោយ​និរន្តរ​ភាព​ក្នុង​ដំណើរ​ការ​ឧស្សា​ហូប​នីយក​ម្ម​និង​ភាវូ​បនីយក​ម្ម​ទំ​នើប​៕

ថា​ញឡុង​-សុផន

ចែករំលែកអត្ថបទ