ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

09/04/2020 - 16:33

របប​និង​គោល​នយោ​បាយ​ជាច្រើន​ សម្រាប់​អ្នក​ចូល​រួម​បង្ការ​ ទប់ស្កាត់​ជំងឺ​ COVID-១​៩​

កឹង​ធើ  -  រដ្ឋា​ភិបាល​ទើប​បាន​ចេញ​សេច​ក្តី​សម្រេច​ចិត្ត​លេខ​ ៣​៧​/NQ-CP ស្តីពី​របប​ពិសេស​ មួយ​ចំ​នួន​ក្នុង​ការ​បង្ការ​ ទប់ស្កាត់​ជំងឺ​ COVID-១​៩​ ។​

 និស្សិត​សាក​លវិទ្យា​ល័យ​ឱសថ​សាស្រ្ត​កឹង​ធើ ផ្សព្វ​ផ្សា​យ ចលនា​ប្រ​ជា​ជនឱ្យ​រាយ​ការ​ណ៍​សុខ​ភាព​តាម​រយៈ​ App NCOVI ។​

តាម​នោះ​ ប្រ​ជា​ជន​វៀត​ណាម​ ជន​បរទេស​ដែល​កំ​ពុង​តែអនុ​វត្ត​វិធាន​ការ​ឱ្យ​នៅ​ដោយ​ឡែក​ នៅ​តាម​មូល​ដ្ឋាន​ពិនិត្យ​និង​ព្យា​បាល ​ឬ​នៅ​មូល​ដ្ឋាន​និង​ទីតាំង​ឯទៀត​ (មិន​អនុ​វត្ត​ទម្រង់​ឱ្យ​នៅ​ដោយ​ឡែក​នៅ​នឹង​ផ្ទះ​ កន្លែង​ស្នាក់​នៅ​សណ្ឋាគារ​ រមណីយ​ដ្ឋាន​ អា​ជីវកម្ម​) បាន​ឧប​ត្ថម្ភ​ថ្លៃ​  ម្ហូប​អា​ហា​រ៨​០.០០០ដុង​/ថ្ងៃ​ ក្នុង​រយៈ​កាល​នៅ​ដាច់​ដោយ​ឡែក​ ។​ ទន្ទឹម​នឹង​នោះ​ អនុ​វត្ត​វិធាន​ការ​ឱ្យ​នៅ​ដោយ​ឡែក​ ត្រូវ​បាន​ផ្តល់​ជូន​ដោយ​ឥត​គិត​ថ្លៃ​ ៖ ទឹក​ផឹក កន្សែង​ ម៉ាស់ ទឹក​លាង​ដៃ​ មាន​ជាតិ​អា​ល់​កុល​ សូស៊ុយ​ល្យុងសម្លាប់​មេរោគ​ ច្រាស់ដុសធ្មេញ​ សាប៊ូងូត​ទឹក​ និង​សម្ភារចាំ​បាច់​ឯទៀត​ បណ្តា​ចំ​ណាយ​ផ្សេង​ៗ​សម្រាប់​តម្រូវ​ការ​ប្រ​ចាំ​ថ្ងៃ​ក្នុង​រយៈ​កាល​នៅ​ដាច់​ដោយ​ឡែក​ ចំ​ណាយ​សរុប​គឺ​ ៤​០.០០០ដុង​/ថ្ងៃ​។​

ចំ​ណែក​របប​សោ​ធនបង្ការ​ ទប់ស្កាត់​សម្រាប់​កម្មា​ភិបាល​ពេទ្យ​ កម្ម​ករ​ដែល​ចូល​រួម​ក្នុង​ការ​បង្ការ​ ទប់ស្កាត់​ជំងឺ​រាល​ដាល​៖ អ្នក​ត្រួត​ពិនិត្យ​ សើុបអង្កេត​ បញ្ជា​ក់​រោគ​រាល​ដាល​។​ អ្នក​ធ្វើ​ការ​ពិនិត្យ​ផ្ទាល់​ ធ្វើ​រោគ​វិនិ​ច្ឆ័យ​ ព្យា​បាល​អ្នក​ឆ្លង​ជំងឺ​រាល​ដាល​ នៅ​មូល​ដ្ឋាន​ពិនិត្យ​និង​ព្យា​បាល​ ត្រូវ​បាន​ផ្តល់​ប្រាក់​សោ​ធនចំ​នួន​៣​០០.០០០ដុង​/ថ្ងៃ​ រួម​ទាំង​ថ្ងៃ​សម្រាក​និង​ថ្ងៃ​បុណ្យ​ ។​

សេច​ក្តី​សម្រេច​ចិត្ត​ក៏​បាន​ចែង​ច្បាស់​ អំ​ពី​របប​ជំនួយ​សម្រាប់​សហកា​រី​ អ្នក​ស្ម័គ្រ​ចិត្ត​ចូល​រួម​ ក្នុង​ការ​ទប់ស្កាត់​ជំងឺ​រាល​ដាល​ក្នុង​អំ​ឡុង​ពេល​ផ្ទុះ​ជំងឺ​ COVID-១​៩​ ត្រូវ​បាន​ឧប​ត្ថម្ភ​ចំ​នួន​១៣០.០០០ដុង​/ថ្ងៃ​ សម្រាប់​សហកា​រី​ អ្នក​ស្ម័គ្រ​ចិត្ត​ អនុ​វត្ត​ន៍ផ្ទាល់​ឬ​សហកា​រចូល​រួម​សកម្ម​ភាព​ទប់ស្កាត់​ជំងឺ​រាល​ដាល​។​ ឧប​ត្ថម្ភ​ ៨​០.០០០ ដុង​/ថ្ងៃ​ សម្រាប់​សហកា​រី​ អ្នក​ស្ម័គ្រ​ចិត្ត​ ផ្សព្វ​ផ្សា​យដោយ​ផ្ទាល់​ក្នុង​ការ​ចលនា​ប្រ​ជា​ជន​ ចែក​ខិត​បណ្ណ​ឬ​ចូល​រួម​សម​យុទ្ធ​បង្ការ​ទប់ស្កាត់​ជំងឺ​រាល​ដាល​ ៕​

ដំណឹង​ & រូប​ថត​៖ ក្វឹ​កថា​យ

 ​ 

ចែករំលែកអត្ថបទ