08/04/2020 - 14:38

រីក​រាយ​បាន​កើត​ក្នុង​សម័យ​សន្តិ​ភាព​

យុវជន​ខ្មែរ​ថា​ច់​កាន មាន​វាស​នា​បាន​កើត​នៅ​ខែមេសា​ ឆ្នាំ​ ១​៩​៧​៥​ នៅ​ឃុំ​ផុងភូ ស្រុក​កូវ​កែ ខេត្ត​ត្រា​វិញ​។​ បច្ចុ​ប្បន្ន​ បង​កាន់​តំ​ណែង​ជាអនុ​ប្រ​ធាន​សមាគម​កសិករ​ឃុំ​ផុងភូ។​ ទោះ​បីឋិត​នៅ​ក្នុង​តួនាទី​ណាក៏​ដោយ​ បង​តែង​អនុ​វត្ត​សម្រេច​ភារកិច្ច​ដែល​ប្រ​គល់​ឱ្យ​។​

 ថា​ច់​កាន កំ​ពុង​ពិនិត្យ​បញ្ជី​គ្រប់​គ្រង​សមាជិក​និង​ការ​ងារ​របស់​់សមាគម​ តាម​រយៈ​ការ​អនុ​វត្ត​បច្ចេក​វិទ្យា​ព័ត៌​មាន​។​

បន្ទាប់ពីរៀន​ចប់​ថ្នាក់​ទី១​២​ បង​ថា​ច់​កាន ចូល​បម្រើ​ការ​ងារ​ភូមិ​ឫ​ស្សី​ស្រុក​ ។​ លុះ​ដល់​ឆ្នាំ​២​០០០ បង​ចុះ​ឈ្មោះ​ប្រ​ឡង​ចូល​សកលវិទ្យា​ល័យ​ត្រា​វិញ​ មុខ​វិជ្ជា​ផ្នែក​ជន​ជាតិ​-សាសនា ចេញ​សាលា​នៅ​ឆ្នាំ​២​០០៤​។​ ឆ្នាំ​២​០០៧​ បង​បាន​ជ្រើស​ចូល​បម្រើ​ការ​ងារ​ផ្នែក​នគរ​បាល​ឃុំ​ផុងភូ ឆ្នាំ​២​០១​០ បង​មាន​កិត្តិ​យស បាន​ឧទ្ទេស​នាម​ចូល​កង​ជួរ​បក្ស​។​  ក្រោយ​ពីរយៈ​កាល​ជាង​៥​ឆ្នាំ​ រួម​បម្រើ​ការ​ងារ​នៅ​ផ្នែក​នគរ​បាល​ តាម​ការ​ចាត់​បញ្ជូន​របស់​គណៈ​ប្រ​ចាំ​ការ​គណៈ​កម្មា​ធិការ​បក្ស​ឃុំ​ ឆ្នាំ​២០១២​ បង​បាន​ប្តូរ​មក​ទទួល​តួនាទី​អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ឃុំ​ផុងភូ និង​អនុ​វត្ត​ភារកិច្ច​ការ​ងារ​នេះ​រហូត​មក​ដល់​ខែធ្នូឆ្នាំ​ ២​០១​៩​។​ ដើម​ឆ្នាំ​ ២​០២​០ បង​ទទួល​ភារកិច្ច​ថ្មី​ជាអនុ​ប្រ​ធាន​សមាគម​កសិករ​ឃុំ​ផុងភូ។​

បង​ថា​ច់​កាន ឱ្យ​ដឹង​៖ ទោះ​បីឋិត​ក្នុង​តួនាទី​ការ​ងារ​ណាក៏​ដោយ​ ខ្ញុំ​តែង​ខិត​ខំ​អនុ​វត្ត​សម្រេច​ភារកិច្ច​ដែល​ប្រ​គល់​ឱ្យ​។​ ការ​ផ្តល់​កម្លាំង​ចិត្ត​ឱ្យ​ខ្ញុំ​ខំប្រឹង​ប្រែង​ឈាន​ឡើង​នោះ​គឺ​ ភាព​សប្បាយ​រីក​រាយ​ និង​សុភមង្គល​ពេល​ខ្ញុំ​បាន​កើត​និង​ធំ​ដឹង​ក្តី​ក្នុង​ឱកាស​ប្រ​ទេស​ជាតិ​បាន​ឯក​រាជ្យ​-ឯក​ភាព​ទឹក​ដី​ទាំង​ស្រុង​។​ លើក​ដៃ​ចង្អុល​ទៅ​ប្រ​ឡាយ​ក​ណ្តាល​វាល​ខ្សែ​ទឹក​កំ​ពុង​ហូរ​មក​ពោរ​ពេញដោយ​ជីជាតិ​ បង​ថា​ច់​កាន អនុ​ប្រ​ធាន​សមាគម​កសិករ​ឃុំ​ផុងភូ ឱ្យ​ដឹង​បន្ថែម​៖ “ដំបូង​ការ​ចលនា​ពង្រីក​ប្រ​ឡាយ​នេះ​ជួប​ការ​លំ​បាក​ខ្លាំង​ណាស់​ ប៉ុន្តែ​ខ្ញុំ​រួម​នឹង​សមាជិក​អត់​ធ្មត់​ព្យា​យាម​ចលនា​ទម្រាំបាន​មាមីង​យល់​ព្រម​ឱ្យ​ជីក​ស្តារ​ ពង្រីក​ប្រ​ឡាយ​ធំ​ទូលាយ​ នាំ​មក​ទឹក​សាប​បម្រើ​ការ​ផលិត​គ្រប់​ស្រោច​ស្រព​ទាំង​ប្រាំ​ងវស្សា​ មាន​ភាព​ងាយ​ស្រួល​ក្នុង​បង្ក​បង្កើន​ផល…”។​

បញ្ជា​ក់​ពីបង​ថា​ច់​កាន លោក​ថា​ច់​ណាន អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិការ​បក្ស​ឃុំ​ផុងភូ ឱ្យ​ដឹង​៖ “ទោះ​បីឋិត​ក្នុង​តួនាទីណាក៏​ដោយ​ ពេល​គណៈ​កម្មា​ធិការ​បក្ស​ប្រ​គល់​ភារៈ​ និង​អនុ​វត្ត​ ការ​ងារ​ជំនាញ​ បង​ថា​ច់​កាន តែង​អនុ​វត្ត​សម្រេច​ភារកិច្ច​ដែល​ប្រ​គល់​ឱ្យ​។​ បង​ថា​ច់​កាន ជាអ្នក​មាន​ស្មារ​តី​និង​ការ​ទទួល​បន្ទុក​ខ្ពស់​ក្នុង​ការ​ងារ​និង​មាន​ផ្នត់​រស់​នៅ​ស្អាត​ស្អំ​។​ ពិសេស​ក្នុង​ការ​ទំ​នាក់​ទំ​នងជាមួយ​នឹង​បង​ប្អូន​រួម​អា​ជីព​ ភូមិ​ស្រុក​ បង​ថា​ច់​កាន គឺ​ជាគំ​រូ​ឈាន​មុខ​ក្នុង​ការ​អនុ​វត្ត​ភារកិច្ច​របស់​បក្ខ​ជន​ រួម​ជាមួយ​ភូមិ​ភាគ​អនុ​វត្ត​ការ​ចលនា​កសាង​គ្រួ​សារ​វប្ប​ធម៌​-ជន​បទ​ថ្មី​…”៕​

 ​សឺនម៉ាល័យ​-មុនី​

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ថា​ច់​កាន