កឹងធើ៖ ព្រឹកថ្ងៃទី២៧ ខែកុម្ភៈ លោកផាមវ៉ាន់ហេវ អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សក្រុងកឹងធើ រួមជាមួយថ្នាក់ដឹកនាំនៃស្ថាប័នបក្ស និងមន្ទីរ គណៈ ផ្នែកក្រុងមួយចំនួន បានអញ្ជើញសួរសុខទុក្ខនិងប្រសិទ្ធពរកម្មាភិបាលពេទ្យនៅអង្គភាពនានា និងអតីតកម្មាភិបាលពេទ្យ ក្នុងឱកាសទិវាគ្រូពេទ្យវៀតណាម។
សមមិត្ត ផាមវ៉ាន់ហេវ អនុលេខាប្រចាំនៃគណៈកម្មាធិការបក្សក្រុង (ខាងឆ្វេង) អញ្ចើញទៅសួរសុខទុក្ខនិងជូនអំណោយកម្មាភិបាលមន្ទីរពេទ្យពហុព្យាបាលមជ្ឈិម ។
គណៈប្រតិភូបានអញ្ជើញសួរសុខទុក្ខកម្មាភិបាលពេទ្យនៅអង្គភាពនានា មានដូច៖ មន្ទីរពេទ្យសម្ភពក្រុង មន្ទីរពេទ្យពហុព្យាបាលគឺវឡុង និងមន្ទីរពេទ្យពហុព្យាបាលមជ្ឈិមកឹងធើ។ នៅកន្លែងដែលអញ្ជើញទៅ លោកផាមវ៉ាន់ហេវ តែងកត់សម្គាល់ និងត្រេកអរចំពោះសមិទ្ធផលរបស់អង្គភាពនីមួយៗ សមិទ្ធផលនេះ គឺដោយការខិតខំប្រឹងប្រែងទូទាំងកងជួរគ្រូពេទ្យ និងវេជ្ជបណ្ឌិតទាំងឡាយ ។ មន្ទីរពេទ្យសម្ភព ត្រូវបានស្ងើចសរសើរជាមន្ទីរពេទ្យឈានមុខផ្នែកសុខាភិបាលទីក្រុង ហើយក៏ជាមន្ទីរពេទ្យឯកទេសផ្នែកសម្ភពលំដាប់ទី១ មានការអភិវឌ្ឍយ៉ាងស្វាហាប់លើមាគ៌ាឈានមុខផ្នែកស្វ័យភាពហិរញ្ញវត្ថុ។ ចំណែកមន្ទីរពេទ្យពហុព្យាបាលហ្វាងមីគឺវឡុង រួមជាមួយប្រព័ន្ធសុខាភិបាលសាធារណៈ បានរួមចំណែកយ៉ាងសំខាន់ក្នុងការថែទាំសុខភាពជូនប្រជាជននៅតំបន់វាលរាប។ មន្ទីរពេទ្យពហុព្យាបាលមជ្ឈិមកឹងធើ ទទួលតួនាទីជាមន្ទីរពេទ្យបណ្ដាញមជ្ឈិម សម្រេចបានសមិទ្ធផលលេចធ្លោជាច្រើន ។
ដោយឡែកផ្នែកជំងឺបេះដូង បច្ចុប្បន្ន មន្ទីរពេទ្យបានធ្វើការវះកាត់ជាប្រចាំ ដោយប្រើធនធានមនុស្សនៅនឹងកន្លែង វះកាត់ជោគជ័យជំងឺបេះដូងប្រមាណ២០០នាក់។ ចំពោះករណីណាដែលមិនចាំបាច់វះកាត់ មន្ទីរពេទ្យអនុវត្តអន្តរាគមន៍ផ្នែកសាខាសរសៃឈាមបេះដូង រហូតមកទល់ពេលនេះ មានជាង១០.០០០ករណី។ ទន្ទឹមនឹងនោះ មន្ទីរពេទ្យថែមទាំងសកម្មឧបត្ថម្ភ ផ្ទេរជូនបច្ចេកវិទ្យាខ្ពស់ដល់អង្គភាពសុខាភិបាលក្នុងតំបន់។ សកម្មជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ ។ ឆ្នាំ២០១៩ បក្ខភាគមន្ទីរពេទ្យ បានទទួលស្គាល់កិត្តិនាម អនុវត្តសម្រេចភារកិច្ចឆ្នើម នេះជាកិត្តិយសនៃសមូហភាពកម្មាភិបាល បក្ខជន ដែលបានខិតខំអស់រយៈពេលជាច្រើនឆ្នាំ។
គណៈប្រតិភូក៏បានអញ្ចើញទៅសួរសុខទុក្ខ លោកវរសេនីយ៍ឯក- វីរៈកងកម្លាំងប្រដាប់អាវុធ - គ្រូពេទ្យប្រជាជន ង្វៀនវ៉ាន់អ៊ុក (ហៅថា បៃដុងម៉ិញ)។ គ្រូពេទ្យប្រជាជន ង្វៀនវ៉ាន់អ៊ុក អតីតជាប្រធានមន្ទីរពេទ្យយោធានៃយោធភូមិភាគ ៩ ៕
ដំណឹង រូបថត៖ ធូសឿង