02/03/2020 - 15:04

អស់​ពី​ចិត្ត​ជា​មួយ​អា​ជីព​

លោក​គ្រូ​លីហ្វាង​ថុង នាយក​សាលា​មធ្យម​សិក្សា​មូលដ្ឋាន​ជន​ជាតិ​អន្តេ​វា​សិក​មីស្វៀង​ ខេត្ត​សុក​ត្រាំង​ តែង​ប្រឹង​ប្រែង​អស់​ពី​កម្លាំង​កាយ​ចិត្ត​ដើម្បី​កសាង​ផ្ទៃ​ក្នុង​សាម​គ្គី​ រឹង​មាំ និង​គុណ​ភាព​រៀន​សូត្រ​សម្រេច​លទ្ធ​ផល​ល្អ​។​ អា​ស្រ័យ​ហេតុ​នោះ សាលា​មធ្យម​សិក្សា​មូលដ្ឋាន​ជន​ជាតិ​អន្តេ​វាសិក​មីស្វៀង បាន​ទទួល​ស្គាល់​សម្រេច​បទដ្ឋាន​ជាតិ​។​ 

អ្នក​គ្រូ​ឡឹម​ថាញ់វី គ្រូ​បង្រៀន​សាលា​មធ្យម​សិក្សា​មូលដ្ឋាន​ជន​ជាតិ​អន្តេ​វាសិក​មីស្វៀង​ ឱ្យដឹង​៖ លោក​គ្រូ​ថុង មាន​បទ​ពិសោធ​ន៍​ក្នុង​ការ​ងារ​គ្រប់​គ្រង​ បង្កើត​បរិស្ថាន​ធ្វើ​ការ​ជិត​ស្និទ្ធ​ គិត​គូរ​ពីប្រ​យោជន៍​រួម​ គុណ​ភាព​បណ្តុះ​បណ្តា​លជា​ធំ​ ម្ល៉ោះ​ហើយ​ទាំង​គ្រូ​បង្រៀន​និង​សិស្សា​នុសិស្ស​មាន​ការ​គោ​រព​ស្រ​ឡាញ់​។​ លោក​គ្រូ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​និង​បង្ក​លក្ខណៈ​ជូន​គ្រូ​បង្រៀន​រៀន​សូត្រ​បង្កើន​កម្រិត​វិជ្ជា​ជីវៈ​។​ អា​ស្រ័យ​ហេតុ​នោះ​ បាន​ជា​សព្វ​ថ្ងៃ​ កម្រិត​វិជ្ជា​គ្រូ​បង្រៀន​របស់​សាលា​សម្រេច​តាម​បទដ្ឋាន​និង​លើស​បទដ្ឋាន​។​ ជា​ពិសេស​ លោក​គ្រូ​តែង​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​យោ​បល់​រួម​ចំ​ណែក​របស់​មិត្ត​រួម​អា​ជីព​ ដើម្បី​រួម​គ្នា​អនុវត្ត​ល្អ​ភារ​កិច្ច​។​ ច្រើន​ឆ្នាំ​មក​នេះ​ គុណ​ភាព​អប់​រំរបស់​សាលា​តែង​សម្រេច​ខ្ពស់​និង​ចំ​នួន​សិស្ស​សម្រេច​កិត្តិនាម​សិស្ស​រៀន​ពូកែ​ថ្នាក់​ស្រុក​ ថ្នាក់​ខេត្ត​កើន​ឡើង​ជា​លំ​ដាប់​រៀង​រាល់​ឆ្នាំ​"។​ 

ឆ្នាំ​២​០​០​១​ លោក​គ្រូ​ថុង បាន​បញ្ចប់​បរិញ្ញា​បត្រ​គរុកោ​សល្យ​ រួច​បាន​ចាត់​មក​បង្រៀន​នៅ​សាលា​មធ្យម​សិក្សា​មូលដ្ឋាន​ជន​ជាតិ​អន្តេ​វាសិក​មីស្វៀង​ ទទួល​បន្ទុក​វិញ្ញា​សា​ជីវ​វិទ្យា​។​  លោក​គ្រូ​ជា​គ្រូ​បង្រៀន​ខ្មែរ​វ័យ​ក្មេង​ មាន​ភាព​ស្វា​ហាប់​និង​ខ្នះ​ខ្នែង​ចូល​រួម​រាល់​សកម្ម​ភាព​របស់​សាលា​ ម្ល៉ោះ​ហើយ​ត្រូវ​បាន​ប្រ​គល់​ភារកិច្ច​ជា​លេខា​សម្ព័ន្ធ​យុវ​ជន​របស់​សាលា​។​ លោក​គ្រូ​ តែង​បង្កើត​ចលនា​សិល្បៈ​ កីឡា​ដើម្បី​ទាក់​ទាញ​សិស្ស​ចូល​រួម​។​ ព្រម​ជា​មួយ​នោះ​ ជួយ​ណែនាំ​បង្រៀន​បន្ថែម​ដល់​សិស្សា​នុសិស្ស​ដែល​រៀន​ខ្សោយ​។​ លោក​គ្រូ​ថុង ឱ្យដឹង​៖ "សិស្សា​នុសិស្ស​ភាគ​ច្រើន​គឺ​ជន​ជាតិ​ខ្មែរ​នៅ​តំ​បន់​ឆ្ងាយ​ដាច់​ស្រ​យាល​ និង​ជា​លើក​ដំបូង​មក​រៀន​រស់​នៅ​ឆ្ងាយ​ពីផ្ទះ​ ម្ល៉ោះ​ហើយ​ខ្ញុំ​ត្រូវ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ណែ​នាំ​ប្អូន​ៗ​។​ ព្រោះ​ហេតុ​ដូច្នោះ​ ពេល​ចូល​បង្ហាត់​បង្រៀន​ ខ្ញុំ​តែង​រក​វិធាន​ការ​បង្ហាត់​បង្រៀន​សម​ស្រប​ ជួន​កាល​និយាយ​ពន្យល់​ទាំង​ភាសា​វៀត​ ភាសា​ខ្មែរ​ ដើម្បី​ប្អូន​ៗ​ងាយ​យល់​និង​ក្ដាប់​ខ្លឹម​សារ​មេរៀន​បាន​ល្អ​។​ ចំ​ណែក​ម៉ោង​ចេញ​រៀន​នៅ​ពេល​រសៀល​ ខ្ញុំ​តែង​ចាត់​ឱ្យ​ប្អូន​ៗ​លេង​កីឡា​កម្សាន្ត​ បង្ហាត់​ឱ្យ​ប្អូន​ៗ​សន្ទនា​ភាសា​វៀត​ និង​លើក​ទឹក​ចិត្ត​ប្អូន​ៗ​ហ៊ាន​បញ្ចេញ​យោបល់​ក្នុង​ថ្នាក់​រៀន​"។​ 

ឆ្នាំ​២​០​០​៨​ លោក​គ្រូ​ថុង បាន​តែង​តាំង​ជា​នាយ​ក​រង​ និង​ឆ្នាំ​២​០​១​០​ បាន​រ៉ាប់​រង​ជា​នាយ​ក​សាលា​រហូត​មក​ទល់​សព្វ​ថ្ងៃ​។​ លោក​គ្រូ​ថុង បាន​ចែក​រំលែក​៖  “ក្នុង​កិច្ច​ប្រ​ជុំ​ប្រឹក្សា​ជំនាញ​វិជ្ជា​ជីវៈ​ ខ្ញុំ​តែងស្ដាប់​យោបល់​រួម​ចំ​ណែក​របស់​គ្រូ​បង្រៀន​ក្នុង​សាលា​ និង​លើក​កម្ពស់​វិ​ធាន​ការ​បង្ហាត់​បង្រៀន​ប្រ​កប​ដោយ​គុណ​ភាព​ និង​សម​ស្រប​ជា​មួយ​កម្រិត​វិជ្ជា​សិស្ស​ដែល​គ្រូ​បង្រៀន​ដាក់​ចេញ​។​ ទន្ទឹម​នឹង​នោះ​ ចលនា​គ្រូ​បង្រៀន​ចូល​រួម​ប្រ​ឡង​ប្រ​ណាំង​គ្រូ​បង្រៀន​ពូកែ​ថ្នាក់​សាលា​ ថ្នាក់​ស្រុក​និង​ខេត្ត​។​  ចាត់​តាំង​ជ្រើស​រើស​សិស្ស​រៀន​ពូកែ​ដើម្បី​បំ​ពាក់​បំ​ប៉ន​ទៅ​ប្រ​ឡង​សិស្ស​រៀន​ពូកែ​ ម្ល៉ោះ​ហើយ​គុណ​ភាព​រៀន​សូត្រ​កាន់​តែ​បាន​លើក​កម្ពស់​។​ ច្រើន​ឆ្នាំ​មក​នេះ​ អត្រា​សិស្ស​ប្រ​ឡង​ឡើង​ថ្នាក់​និង​បញ្ចប់​កម្រិត​សិក្សា​ថ្នាក់​ទី​៩​សម្រេច​១​០​០​%។​ អា​ស្រ័យ​ហេតុ​នោះ​ ក្រោយ​រយៈ​ពេល​ជាង​២​០​ឆ្នាំ​ខិត​ខំ​ សាលា​ទើប​បាន​ទទួល​ស្គាល់​ជា​សាលា​សម្រេច​បទដ្ឋាន​ជាតិ​"៕

យ្វី​អាញ់ - ថាច់​ធី

ចែករំលែកអត្ថបទ