06/01/2020 - 10:13

កម្ម​វិ​ធី​១​៣​៥​ រួម​ចំ​ណែក​កាត់​បន្ថយ​ភាព​ក្រី​ក្រ​

កម្ម​វិ​ធី​១​៣​៥​ ដំ​ណាក់​កាល​២​០​១​៦​-២​០​២​០​ តំ​បន់​ភាគ​ខាង​ត្បូង​អនុវត្តដោយ​ថវិ​កាសរុប​១​.១​៣​៩​,១​៧​៥​ ពាន់​លាន​ដុង​។​ មាន​ខេត្ត​និង​ក្រុង​ចំ​នួន​១​៥​ ដែល​មាន​ជន​ជាតិ​ភាគ​តិច​រស់​នៅ​ច្រើន​កុះ​ករ​ ​មាន​១​៥​២​ឃុំ​ និង​៤​៨​៦​ភូមិ​ ដែល​ជួប​ការ​លំ​បាក​ខ្លាំង​ បាន​ទទួល​ប្រ​យោជន៍​។​ តាម​រយៈ​នោះ​ កសាង​បាន​ ១​.៣​៩​២​ សំ​ណង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ចម្រើនប្រជាជន​ ដូច​ជា​៖ សំ​ណង់​គមនា​គមន៍​ ធារា​សាស្ត្រ​ អគ្គិ​សនី​ ទឹក​ស្អាត​ អប់​រំ… ផ្តើម​ពី​នោះ​ អត្រា​គ្រួ​សារ​ក្រី​ក្រ​នៅ​តាម​ខេត្ត​នានា​បាន​ថយ​ចុះ​ពី​៣​-៤​%/ឆ្នាំ​ ប្រាក់​ចំ​ណូល​មធ្យម​ភាគ​លើ​មនុស្ស​ម្នាក់​ កើន​ ១​,៥​-៣​ ដង បើ​ប្រៀប​នឹង​ដើម​ដំ​ណាក់​កាល​…។​

សំ​ណង់​អា​គាសិក្សា​តំ​បន់​ជន​ជាតិ​ភាគ​តិ​ច​ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​មាន​ភាព​សម​រម្យ​ជា​ង​។​ 

អនុរដ្ឋ​មន្រ្តី​ អនុប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ជន​ជាតិ​ លោក​អ៊ីថុង បាន​អះ​អា​ង​៖ ផ្តើ​មពី​ការ​ងារ​ត្រួត​ពិ​និត្យ​ និង​វាយ​តម្លៃ​ បាន​បញ្ជា​ក់​ឱ្យ​ឃើញ​ថា​ មាន​ភូមិ​ភាគ​ជា​ច្រើន​មាន​ទង្វើ​និង​របៀប​ធ្វើ​ច្នៃ​ប្រ​តិដ្ឋ​ ក្នុង​ដំ​ណើរ​ការ​អនុ​វត្ត​កម្ម​វិ​ធី​១​៣​៥​ ។​ ផ្តើ​មពី​នោះ​ បង្ក​បាន​ការ​គាំ​ទ្រ​ពី​ណាក់ប្រ​ជា​ជន​ កម្ម​វិ​ធី​១​៣​៥​ ពង្រីក​បាន​ប្រ​សិ​ទ្ធ​ភាព​ រួម​ចំ​ណែក​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ប្រ​កប​ដោយ​ចីរភាព​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិ​ច​ និង​កសាង​ជន​បទ​ថ្មី​។​ លោក​ម៉ា​លីភឿក ប្រ​ធាន​គណៈ​ជន​ជា​តិ​ខេត្ត​ប៊ិ​ញភឿក បាន​មាន​ប្រ​សាសន៍​ថា​៖ កម្ម​វិ​ធី​១​៣​៥​ ពង្រីក​បាន​ប្រ​សិ​ទ្ធ​ភាព​ ឆ្លើ​យ​តប​ទៅនឹងបំ​ណង​ប្រាថ្នា​​ចាំ​បាច់​របស់​ប្រ​ជា​ជន​។​ ឆ្លង​តាម​រយៈ​នោះ​ បាន​ជំរុញ​ការ​អភិ​វឌ្ឍ​ន៍សេដ្ឋ​កិច្ច​-សង្គម​ របស់​ជន​ជាតិ​ភាគ​តិ​ច​នៅ​តំ​បន់​ជ្រៅ​ តំ​បន់​ឆ្ងាយ​ដាច់​ស្រ​យាល​ដែល​មាន​ការ​លំ​បាក​ខ្លាំង​ រួម​ចំ​ណែក​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ប្រ​កប​ដោយ​ចីរភាព​ មុខ​មាត់​ជន​បទ​នៅ​តំ​បន់​ព្រំ​ដែន​បន្ត​ការ​វិ​វឌ្ឍ​ន ...។​

ទន្ទឹម​នឹង​លទ្ធ​ផល​ដែល​សម្រេច​បាន​ ការ​ផ្សព្វ​ផ្សា​យ​កម្ម​វិ​ធី​១​៣​៥​ នៅ​ភូមិ​ភាគ​មួយ​ចំ​នួន​នៅ​តែ​មាន​បញ្ហា​និង​កង្វះ​ខាត​។​ តាម​ប្រ​សាសន៍​លោក​ម៉ា​លីភឿក ប្រ​ធាន​គណៈ​​ជន​ជាតិ​ ​ ខេត្ត​ប៊ិញភឿក ឱ្យ​ដឹង​៖ ក្នុង​ដំ​ណើរ​ការ​បែង​ចែក​ប្រភពទុនកម្ម​វិ​ធី​១​៣​៥​ សំ​ណើ​រដ្ឋា​ភិបាល​ គប្បី​ពិ​និត្យ​ ឯ​កភាព​ឧប​ត្ថម្ភ​បង្រួប​បង្រួម​ក្នុង​គោ​ល​នយោ​បាយ​តែ​មួយ​ មិន​គប្បី​បែង​លំ​អិត ដើម្បី​ងាយ​ស្រួល​ដល់​ការ​ផ្សព្វ​ផ្សា​យ​ និង​សម្រេច​បាន​លទ្ធ​ផល​ខ្ពស់​ជា​ង​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​។​ល។​ លោក​ថា​ច់​ថា​ញតុង អនុ​ប្រ​ធាន​គណៈ​ជន​ជា​តិ​ខេត្ត​សុក​ត្រាំង​ មាន​ប្រ​សាសន៍​​​៖ ជន​ជាតិ​ភាគ​តិច​ខេត្ត​សុក​ត្រាំង​ សំ​ខាន់​គឺ​ប្រ​កប​របរ​កសិកម្ម​ ចិញ្ចឹម​សត្វ​ ម៉្លោះ​ហើយ​ពេល​ដែល​ខូច​ខាត​ដោយ​គ្រោះ​ធម្ម​ជាតិ​ រោគ​រាល​ដាល​ គោ​ល​នយោ​បាយ​ឧប​ត្ថម្ភ​យឺត​ ប្រ​ភព​ទុន​តិច​ ម៉្លោះ​ហើយ​ពិ​បាក​ក្នុង​ការ​ជ្រើស​មុខ​សញ្ញា​ដើម្បី​ឧប​ត្ថម្ភ​ ។​ អា​ស្រ័យ​ហេតុ​នោះ​ មជ្ឈិម​គប្បី​បង្កើន​ប្រ​ភព​ថវិ​កា​ឧបត្ថម្ភ​អភិវឌ្ឍ​ផលិត​កម្ម​ ពិ​ពិ​ធ​កម្ម​ជីវ​ភាព​ និង​ពង្រីក​ទម្រង់​កាត់​បន្ថយ​ភាព​ក្រី​ក្រ​នៅ​ភូមិ​ភាគ។​ ជា​ពិ​សេស​ ក្រៅ​ពី​គ្រួ​សារ​ក្រី​ក្រ​ គ្រួ​សារ​ប្រ​កៀក​ក្រ​ គួរ​តែ​មាន​យន្ត​ការ​សម្រាប់​គ្រួ​សារ​ដែល​ទើប​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ បាន​បង្ខិត​ជិត​ប្រ​ភព​ទុន​ឧបត្ថម្ភ​ ដើម្បី​ជីវ​ភាព​បាន​លំ​នឹង​ និង​ចីរភាព​។​ល។​ ធ្វើ​បាន​ដូច្នោះ​ ទើប​ជន​ជាតិ​ភាគ​តិ​ច​ ទទួល​បាន​គ្រប់​គោ​ល​នយោ​បាយ​របស់​បក្ស​និង​រដ្ឋ​៕

យ្វីអាញ់ -វ៉ាន់​តឹន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​អ៊ីថុង