គ្រូពេទ្យនៃមន្ទីរពេទ្យហ៊ុងវឿង ក្រុងហូជីមិញ ពិនិត្យជំងឺជូនអ្នកក្រ។
នាឱកាសបុណ្យចូលឆ្នាំកងទ័ពប្រជាជនឆ្នាំ២០១៩ សមាគមកសិករខេត្តត្រាវិញ បានចលនាក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យហ៊ុងវឿង សហការជាមួយសមាគមកាកបាទក្រហមក្រុងហូជីមិញ រៀបចំពិនិត្យជំងឺ ផ្តល់ថ្នាំដោយឥតគិតថ្លៃជូនប្រជាជននៅឃុំមីឡុងណាម ស្រុកកូវង៉ាង ខេត្តត្រាវិញ។ ក្រុមក៏បានពិនិត្យជំងឺទូទៅជូនមាមីងប្រមាណ៥០០លើកនាក់។ ពិសេស ពេលមាមីងមកពិនិត្យជំងឺ ក្រុមការងារនៅទាំងជូនស្ករ ទឹកដោះគោទៀតផង។ តម្លៃនៃការពិនិត្យជំងឺ និងផ្តល់ថ្នាំលើកនេះសរុប៦៥លានដុង។
នេះជាលើកទី២ ដែលក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យហ៊ុងវឿង ក្រុងហូជីមិញ ចុះមកពិនិត្យជំងឺនិងផ្តល់ថ្នាំដោយឥតគិតថ្លៃជូនមាមីងកសិករនៅខេត្តត្រាវិញ។ កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ ក្រុមក៏បានចុះមកពិនិត្យជំងឺ ផ្តល់ថ្នាំនិងជូនអំណោយនៅឃុំប៊ិញភូ ស្រុកកាងឡុង ខេត្តត្រាវិញផងដែរ៕
សឺនម៉ាល័យ-លីសៀ