ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

30/12/2019 - 16:33

បទ​បញ្ជា​របស់​គណៈ​លេខា​ ស្តីពី​ការ​រៀប​ចំ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម ២​០​២​០​

*អំ​ពូលភ្លើ​ង​សិល្បៈ​ នៅ​វិ​ថី​ក្រុង​កឹង​ធើ​ឆ្នាំ​ ២​០​២​០ ​បាន​បំ​ភ្លឺ​ជា​ផ្លូវ​ការ​

ជំនួស​មុខ​គណៈ​លេខា​ សមាជិក​ការិ​យាល័យ​នយោ​បាយ​ ប្រ​ចាំ​ការ​គណៈ​លេខា​ ត្រឹង​ក្វឹ​កវឿង ទើប​ចុះ​ហត្ថលេខា​ប្រ​កាស​ឱ្យ​ប្រើ​បទ​បញ្ជា​លេខ​៤​០​-CT/TW របស់​គណៈ​លេខា​ ស្តីពី​ការ​ចាត់​តាំង​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម​២​០​២​០​។​ 

ភាព​ប្រ​ណីត​នៃ​អំ​ពូលភ្លើ​ង​សិល្បៈ​នៅមុខនៃ​ ទី​ស្នា​ក់​ការ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ​។​

ឆ្លង​តាម​រយៈ​នោះ​ គណៈ​លេខា​សំ​ណូម​ពរ​ដល់​គណៈ​កម្មា​ធិ​ការ​បក្ស​ អង្គ​ការ​បក្ស​ រដ្ឋ​អំ​ណាច​ រណសិរ្ស​មាតុ​ភូមិ​ និង​អង្គ​ការ​នយោ​បាយ​-សង្គម​គ្រប់​លំ​ដាប់​ថ្នាក់​ គប្បី​ផ្តុំ​កម្លាំង​ដឹក​នាំ​ ចង្អុល​ការ​ និង​ចាត់​តាំង​អនុ​វត្ត​ឱ្យ​បាន​ល្អ​នូវ​ការ​ងារ​មួយ​ចំ​នួន​ដូច​ខាង​ក្រោម​៖ ម្ចាស់​ការ​មាន​ផែន​ការ​ច្បាស់​លាស់​ ក្នុង​ការ​គិត​គូរ​ជីវ​ភាព​សម្ភារៈ​និង​ស្មារ​តី​របស់​ប្រ​ជា​ជន​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ឱ្យ​បាន​ល្អ​ ដំបូង​គឺ​គ្រួ​សារ​ស្ថិត​ក្នុង​ក្រប​ខណ្ឌ​គោ​ល​នយោ​បាយ​ គ្រួ​សារ​ក្រី​ក្រ ជន​រួម​ជា​តិ​នៅ​តំ​បន់​រង​ការ​ខូត​ខាត​ដោយ​គ្រោះ​ធម្ម​ជា​តិ​ រោគ​រាល​ដាល​ តំ​បន់​ឆ្ងាយ​ដាច់​ស្រយាល​ តំ​បន់​លំ​បាក​ តំ​បន់​ព្រំ​ដែន​ កោះ​សមុទ្រ​ កម្ម​ករ​ធ្វើ​ការ​នៅ​មណ្ឌល​ឧស្សា​ហកម្ម​ តំ​បន់​ផលិត​កែច្នៃ​នាំ​ចេញ។ល។​ ធា​នា​គ្រប់​គ្រួ​សារ​ និង​គ្រប់​គ្នា​បាន​ទទួល​​និទា​ឃរដូវ​ និង​អំណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ដោយ​ក្តី​សប្បាយ​រីក​រាយ​។​ ចាត់​តាំង​ទៅ​សួរ​សុខ​ទុក្ខ​គ្រួ​សារ​យុទ្ធ​ជន​ពលី​ គ្រួ​សារ​មាន​សគុណ​ចំ​ពោះ​ប្រ​ទេស​ជា​តិ​ចាស់​ព្រឹទ្ធា​ចារ្យ​បដិវត្ត​ន៍ វីរមាតា​វៀត​ណាម យុទ្ធ​ជន​ពិការ​ យុទ្ធ​ជន​ជំងឺ​ បញ្ញ​វន្ត​ អ្នក​មុខ​អ្នក​ការ​សា​សនា​ឆ្នើម​ អង្គ​ភាព​កម្លាំង​ប្រ​ដាប់​អា​វុធ​នានា​ និង​កង​កម្លាំង​ផ្សេង​ៗ​ទៀ​ត​ដែល​បំ​ពេញ​ភារកិច្ច​ប្រ​ចាំ​ការ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ បំ​ផុត​គឺ​នៅ​ព្រំ​ដែន​ កោះ​សមុទ្រ​ តំ​បន់​លំ​បាក​។​ល។

​ ការ​ចាត់​តាំង​បាញ់​កាំជ្រួច​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​​​​​​​​​​​​​​​​​​​​២០២០​ និង​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម​កាញ់​ទី​២​០​២​០​ត្រូវ​តែ​ធ្វើ​ឱ្យ​ជា​ក់​ស្តែ​ង សម​ស្រប​ជា​មួយ​នឹង​លក្ខណៈ​ សម​ត្ថ​ភាព​របស់​ភូមិ​ភាគ​នីមួយ​ៗ​ ធានា​សុវត្ថិ​ភាព​យ៉ាង​ដាច់​ខាត​ និង​មិន​ប្រើ​ប្រាស់​ថវិ​កា​រដ្ឋ​។​ល។​ ស្ថា​ប័ន​ អង្គ​ភាព​នានា​ ចាត់​តាំង​ត្រូវ​មាន​ផែន​ការ​ច្បាស់​លាស់​ រៀប​ចំ​កម្មា​ភិបាល​ បុគ្គ​លិក​ប្រ​ចាំ​ការ​ ដើម្បី​ចាត់​វិ​ធាន​ការ​ដោះ​ស្រាយ​រាល់​កិច្ច​ការ​បាន​ទាន់​ពេល​និង​អនុ​វត្ត​យ៉ាង​ម៉ឺង​ម៉ា​ត់របប​ព័ត៌​មាន​ រាយ​ការ​ណ៍​ ធានា​បាន​រលូន​ក្នុង​អំ​ឡុង​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម មិន​ទុក​ឱ្យ​រង​ផលប៉ះ​ពាល់​ដល់​ ​ជីវភាព​ ការ​ផលិត​ ជួញ​ដូរ​របស់​ប្រ​ជា​ជន​ និង​អា​ជីវ​កម្ម​ឡើយ​។​

*ក្រោយ​រយៈ​ពេល​សាក​ល្ប​ង​ ចាប់​ពី​រាត្រី​ថ្ងៃ​ទី​២​២​ ខែ​ធ្នូ ដងវិ​ថី​អន្ទងអំពូលភ្លើ​ង​សិល្បៈ​​កឹង​ធើ​ ឆ្នាំ​ ២​០​២​០​ ត្រូវ​បាន​បំ​ភ្លឺ​ជា​ផ្លូវ​ការ​ រួម​ចំ​ណែក​ជួយ​ឱ្យ​មុខ​មាត់​ក្រុង​មាន​ភាព​ភ្លឺ​ចិញ្ចាច​ចិញ្ចែង​ និង​បង្ក​បរិយា​កាស​ថ្មី​សម្រាប់​ប្រ​ជា​ជន​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​២​០​២​០​ និង​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម​កាញ់​ទី​ ក្នុង​ពេល​ខាង​មុខ​។​

អំ​ពូលភ្លើ​ង​សិល្បៈ​នៅ​វិ​ថី​ក្រុង​កឹង​ធើ​ឆ្នាំ​នេះ​ មាន​ប្រ​ធាន​បទ​ "កឹង​ធើ​-និទា​ឃរដូវ​ភ្លឺ​ចិញ្ចែង​" ផ្តើម​ពីផ្លូវ​កាច់​ជ្រុង​៣​០​ មេសា​-ក្វាង​ទ្រុង​រហូត​ទៅ​ទល់​មុខ​ទី​ស្នា​ក់​ការ​នៃ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង​។​ ប្រ​ព័ន្ធអំពូល​ភ្លើ​ង​សិល្បៈ​ត្រូវ​បាន​តម្លើ​ងចម្រុះ​ពណ៌​យ៉ាង​រស់​រវើក​ ដោយ​មាន​ទម្រង់​រូប​ភាព​ស្អាត​ៗ​ជា​និមិត្ត​រូប​ ដូច​ជា​៖ ផ្កា​ឈូក​រ័ត្ន​ ផ្កា​អង្គាស​ីល ផ្កា​ឈូក​ ដួនស្លឹក​។​ល។​ ពិសេស​គឺ​រូប​ភាព​ចាប៉ី - អំ​ណរ​សមោសរ​ដើងកាតៃតឺជា​តិ​ឆ្នាំ​២​០​២​០​ អា​ស្រ័យ​ក្រុង​កឹង​ធើ​រៀប​ចំ​ឡើង​។​ ក្រៅ​ពីដងវិ​ថី​អន្ទងអំពូលភ្លើ​ង​ ​ជា​លក្ខណៈ​សិល្បៈ​នេះ​ ដងវិ​ថី​ចាប់​ពី​ផ្លូវ​៣​០​មេសា​-ក្វាង​ទ្រុង​ ទៅ​ដល់​ផ្លូវ​ប្រ​សព្វ​ ៣​០​មេសា​-ត្រឹង​វ៉ាន់​ហ្វាយ​ ក៏​បាន​តម្លើ​ងអំ​ពូលភ្លើ​ង​ថ្មី​ដោយ​ផ្ដើម​គំ​និត​ឧទ្ទេស​នាម​បង្ហាញ​ពីទេស​ចរ​ណ៍​កឹង​ធើ៕

យោង​៖ http://baochinhphu.vn-យ្វីខូយ-វិ​មាន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ត្រឹង​ក្វឹ​កវឿង