មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

30/12/2019 - 16:33

ខេត្ត​សុក​ត្រាំង​ មាន​ឃុំ​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​ចំ​នួន​៤​២​

គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង​ ទើប​ចាត់​តាំង​សន្និ​បាត​បូក​សរុប​១​០​ឆ្នាំ​អនុ​វត្ត​កម្ម​វិ​ធី​ទិស​ដៅ​ជា​តិ​ កសាង​ជន​បទ​ថ្មី​ ការ​ចលនា​ទូទាំង​ប្រ​ទេស​រួម​កម្លាំង​កសាង​ជន​បទ​ថ្មី​ ដំណាក់​កាល​២​០​១​០​-២​០​២​០​។​

លោក​ហ្វិញ​វ៉ាន់​ស៊ុម​ អនុ​លេខា​បក្ស​ខេត្ត​សុក​ត្រាំង​ជូន​ប័ណ្ណ​សរ​សើរ​របស់​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​ដល់​បុគ្គ​លនិង​សមូហ​ភាព​។​ 

រយៈ​ពេល​១​០​ឆ្នាំ​កន្លង​ ខេត្ត​សុក​ត្រាំង​ បាន​កៀរ​គរថវិ​កា​ជា​ង​១​៦​.៦​២​៥​ពាន់​លាន​ដុង​ សម្រាប់​អនុ​វត្ត​កម្ម​វិ​ធី​ ទិស​ដៅ​ជា​តិ​កសាង​ជន​បទ​ថ្មី​ ក្នុង​នោះ​ ទុន​មជ្ឈិម​ជា​ង​៧​០​៧​ពាន់​លាន​ដុង​ ទុន​ភូមិ​ភាគ​ជា​ង​៩​៩​២​ពាន់​លាន​ដុង​។​ ពិសេស​ ប្រ​ជា​ជន​រួម​វិ​ភាគ​ទាន​ជា​ង​១​.៣​៨​៧​ពាន់​លាន​ដុង​ ចំ​នួន​ក្រៅ​ពីនោះ​គឺ​ជា​ទុន​បាន​មក​ប្រ​ភព​ផ្សេង​ៗ​។​ ហេដ្ឋា​រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច​-សង្គម​ ត្រូវ​បាន​កសាង​ថ្មី​និង​បង្កើន​កម្រិត​នៅ​គ្រប់​ភូមិ​ភាគ​។​ ផ្ដើម​ពីនោះ​ ហេដ្ឋា​រចនា​សម្ព័ន្ធ​ជន​បទ​បន្ត​មាន​ជំហាន​រីក​ចម្រើន​ បង្ក​លក្ខណ​សម្បត្តិ​ងាយ​ស្រួល​រាល់​សកម្ម​ភាព​ផលិត​កម្ម​ តភ្ជាប់​ទី​ផ្សា​រ លើ​កម្ពស់​ជីវភាព​ សម្ភារៈ​របស់​ប្រ​ជា​ជន​ នៅ​តាម​តំ​បន់​ជន​បទ​ផ្លូវ​គមនាគមន៍​ អគ្គិ​សនី​  ទឹក​​ស្អាត​ប្រើ​ប្រាស់​ បណ្ដាញ​ព័ត៌​មាន​ សាលា​រៀន​ ដំណាក់​សុខា​ភិបាល​។​ល។​ ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​វិ​និ​យោ​គ​ទុន​កសាង​យ៉ាង​ល្អ​ប្រ​សើរ​។​ ចុង​ឆ្នាំ​២​០​១​៨​ គិត​មធ្យម​ភាគ​ចំ​ណូល​លើ​មនុស្ស​ម្នាក់​សម្រេច​៣​៨​,២​លាន​ដុង​/ឆ្នាំ​ (កើន​ទ្វេ​ដងបើ​ប្រៀប​នឹង​ឆ្នាំ​២​០​១​០​)។​ បច្ចុ​ប្បន្ន​ ទូទាំង​ខេត្ត​មាន​ឃុំ​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​ចំ​នួន​៤​២​ កើន​២​៣​ឃុំ​បើ​ប្រៀប​នឹង​ដំណាក់​កាល​១ ​(ឆ្នាំ​២​០​១​៥​) ចំ​នួន​ឃុំ​ក្រៅ​ពីនោះ​សម្រេច​ពី១​២​ដល់​១​៧​លក្ខឋាន​។​ ដោយ​ឡែក​ក្រុង​ង៉ាណាំត្រូវ​បាន​ធ្វើ​បែប​បទ​ជូន​មជ្ឈិម​ពិនិត្យ​វាយ​តម្លៃ​ដើម្បី​ទទួល​ស្គាល់​ជន​បទ​ថ្មី​ ស្រុក​មីស្វៀង​មាន​ឃុំ​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​ទាំង​១​០​០​% និង​បន្ត​ខិត​ខំ​ឱ្យ​បាន​សម្រេច​បទ​ដ្ឋាន​ស្រុក​ជន​បទ​ថ្មី​ឆ្នាំ​២​០​២​០​។​ 

ស្រប​ឱកាស​នេះ​ មាន​សមូហ​ភាព​ចំ​នួន​១​បាន​ទទួល​ប័ណ្ណ​សរ​សើរ​របស់​នាយ​ក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិបាល​ សមូហ​ភាព​ចំ​នួន​១​០​និង​បុគ្គ​ល១​០​៨​រូប​ បាន​ទទួល​ប័ណ្ណ​សរ​សើរ​របស់​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង​ ពីព្រោះ​មាន​ស្នា​ដៃ​ឆ្នើម​ក្នុង​ការ​អនុ​វត្ត​ចលនា​ទូទាំង​ប្រ​ទេស​រួម​កម្លាំង​កសាង​ជន​បទ​ថ្មី​ ឃុំ​ដែល​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​ទាំង​នោះ​ បាន​ទទួល​អំ​ណោយ​មាស៊ី​នកុំ​ព្យូទ័រ​មួយ​គ្រឿង​តម្លៃ​១​០​លាន​ដុង​៕

លីធាន​ - ថា​ច់​ធី

ចែករំលែកអត្ថបទ