ក្រុមហ៊ុនភាគហ៊ុនវ៉ាក់សាំងវៀតណាម ទើបបើកដំណើរការមជ្ឈមណ្ឌលចាក់ថ្នាំបង្ការទីតាំងទី១៤នៅក្រុងកឹងធើ។ មជ្ឈមណ្ឌលមានទីតាំងនៅអគារលេខ៥៧៦ ផ្លូវ៣០មេសា សង្កាត់ហឹងឡើយ ខណ្ឌនិញកេវ ក្រុងកឹងធើ។ នេះជាមជ្ឈមណ្ឌលចាក់ថ្នាំបង្ការធំបំផុតនៅតីណាមបូ។ ក្រុមហ៊ុនភាគហ៊ុនវ៉ាក់សាំងវៀតណាម សាងសង់លើផ្ទៃដីទំហំ៤.៥០០ម៉ែត្រការ៉េ ដោយមានបន្ទប់ពិនិត្យនិងបន្ទប់ចាក់ថ្នាំប្រមាណជាង៣០បន្ទប់ មានលទ្ធភាពបម្រើអតិថិជនប្រមាណជាង១.២០០នាក់ជារៀងរាល់ថ្ងៃ។ មជ្ឈមណ្ឌលធ្វើការពេញមួយសប្តាហ៍ រួមទាំងថ្ងៃបុណ្យ។
បុគ្គលិកនៃក្រុមហ៊ុនភាគវ៉ាក់សាំងវៀតណាម ឧទ្ទេសនាមពីទូរក្សាវ៉ាក់សាំងក្នុងបន្ទប់ចាក់ថ្នាំ។
ក្រុមហ៊ុនភាគហ៊ុនវ៉ាក់សាំងវៀតណាម គឺជាមជ្ឈមណ្ឌលចាក់ថ្នាំបង្ការមួយគត់នៅវៀតណាម មានឃ្លាំងស្ដុកប្រើប្រព័ន្ធសីតុណ្ហភាពសម្រេចបទដ្ឋានGSP បន្ទប់ចាក់ថ្នាំត្រូវបានបំពាក់ទូរក្សាវ៉ាក់សាំងទាំង១០០% នៅមជ្ឈមណ្ឌលនីមួយៗ សុទ្ធសឹងមានបន្ទប់វិនិច្ឆ័យប្រតិកម្មក្រោយពីចាក់ថ្នាំ វេជ្ជបណ្ឌិត គិលានុបដ្ឋាក១០០% មានលិខិតបញ្ជាក់សុវត្ថិភាពចាក់ថ្នាំ។ល។ នៅតាមមជ្ឈមណ្ឌលក្រុមហ៊ុនភាគហ៊ុនវ៉ាក់សាំងវៀតណាម អតិថិជនមកចាក់ថ្នាំ១០០% ត្រូវបានពិនិត្យសម្រាំងដោយឥតគិតថ្លៃមុនពេលចាក់ថ្នាំ និងត្រូវបានតាមដានសុខភាពក្រោយពីចាក់ថ្នាំ ព្រមទាំងណែនាំយ៉ាងហ្មត់ចត់និងផ្តល់ឯកសារជាចាំបាច់អំពីការចាក់ថ្នាំបង្ការរោគមុននឹងទៅផ្ទះ។ ក្រុមហ៊ុនភាគហ៊ុនវ៉ាក់សាំងវៀតណាម អនុវត្តសេវាចាក់ថ្នាំបង្ការរោគជាច្រើនប្រភេទមានដូច៖ ចាក់ថ្នាំទូទៅ ចាក់ថ្នាំតាមតម្រូវការ បញ្ជា ទិញរក្សាទុកវ៉ាក់សាំងតាមតម្រូវការ ផ្តល់លិខិតបញ្ជាក់ចាក់ថ្នាំបង្ការពេលទៅសិក្សាបរទេស ទៅទេសចរណ៍ សេវាចាក់ថ្នាំមួយចប់ ។ល។
អនុបណ្ឌិត ប៊ូយង៉ុកអានផា នាយកវេជ្ជសាស្រ្តប្រព័ន្ធចាក់ថ្នាំបង្ការក្រុមហ៊ុនភាគហ៊ុនវ៉ាក់សាំងវៀតណាម ឱ្យដឹង៖ ក្រុមហ៊ុនភាគហ៊ុនវ៉ាក់សាំងវៀតណាម តែងខិតខំយ៉ាងពេញទំហឹងផ្គត់ផ្គង់វា៉ក់សាំងគ្រប់ប្រភេទ ទាំងប្រភេទវ៉ាក់សាំងកម្រមាន។ ក្រុមហ៊ុនភាគហ៊ុនវ៉ាក់សាំងវៀតណាម សន្យានឹងអាទិភាព ព្រមទាំងរក្សាលំនឹងតម្លៃវ៉ាក់សាំងក្នុងពេលដែលខ្វះខាត។ ក្រុមហ៊ុនភាគហ៊ុនវ៉ាក់សាំងវៀតណាម ជាអង្គភាពមួយក្នុងចំណោមអង្គភាពចំនួនតិចដែលចាក់ថ្នាំបង្ការដំបូងបង្អស់នៅវៀតណាម បានដំណើរការចាក់ថ្នាំវ៉ាក់សាំងដែលបណ្ដាលមកពីបាក់តែរី Prevenar ១៣ បង្កឡើង៕
ហ្វែហ្វា មុនី